កីឡា

Dembele កំពុងចាប់អារម្មណ៍ ដោយ Man UTD និង Newcastle

ក្លឹបនៅលីគកំពូល អង់គ្លេស ចំនួន២ កំពុងបង្ហាញចំណាប់ អារម្មណ៍ទៅលើកីឡាករ ខ្សែប្រយុទ្ធបារាំង Ousmane Dembele ខណៈដែលកីឡាកររូបនេះត្រូវបានគេដឹងថា កំពុងមានបញ្ហា នៃការបន្តកុងត្រាថ្មី ជាមួយនឹងក្លឹបនៅឡើយ។

Man UTD និង Newcastle សុទ្ធតែកំពុងបានតាមដានស្ថានភាព របស់កីឡាកររូបនេះ ខណៈដែលកុងត្រា របស់គាត់នឹងត្រូវ ផុតកំណត់ត្រឹមចុងរដូវកាលនេះទៅហើយហើយ Dembele ក៏អាចមានសិទ្ធ ក្នុងការចរចាជាមួយនឹងក្លឹបផ្សេង បានផងដែរក្នុងនាម ជាកីឡាករគ្មានតម្លៃខ្លួន។

Dembele មួយរយៈនេះទោះបីជាងើប ចេញពីរបួសហើយក្តី ប៉ុន្តែមិនសូវអាចមានឱកាសបង្ហាញ ខ្លួនក្នុងការប្រកួត របស់ Barcelona ឡើយហើយជាពិសេសកាន់តែមាន សំពាធថែមទៀតនោះ គឺនៅពេលដែល Barcelona បានចំណាយលុយដល់ទៅ៥៥លានផោន ទិញយក Torres ពី Man City ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top