វិរៈបុរសរបស់ក្លឹបយក្សអេស្បាញ Barcelona កំពុងត្រៀមខ្លួនរួចរាល់ហើយ ដើម្បីអាចមកកាន់តំណែង ជាគ្រូបង្វឹករបស់ក្លឹប Barcelona ខណៈដែលបញ្ហាហិរញ្ញវត្ថុ និងបញ្ហាចំបងផ្សេងទៀត ដែលក្លឹបកំពុងប្រឈមមុខនៅឡើយ។ The Goal ជឿជាក់ថានៅពេលដែលលោក Xavi ចូលមកកាន់តំណែង នោះបុរសអេស្បាញរូបនេះ នឹងមើលឃើញនូវភាពខុសគ្នា យ៉ាងខ្លាំងពី Barcelona ដែលគាត់បានចាកចេញ កាលពីគ្រាឆ្នាំ២០១៥ នៅពេលដែលក្លឹបកំពុងលើកពានរង្វាន់ ដល់ទៅ៣ផ្ទួនគ្នា...
ក្រុមហ៊ុន Facebook បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងប្តូរឈ្មោះទៅជា “Meta” ដែលជាការប្តូរឈ្មោះថ្មី ដែលកើតឡើង នៅពេលដែលក្រុមហ៊ុនមួយនេះ កំពុងប្រឈមមុខ នឹងការរិះគន់ពីអ្នកច្បាប់ និងនិយតករ ជុំវិញការអនុវត្តអាជីវកម្មរបស់ខ្លួន។ នាយកប្រតិបត្តិក្រុមហ៊ុន Facebook លោក Mark Zuckerberg បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងកម្មវិធីផ្សាយផ្ទាល់មួយ ដោយបន្ថែមថា ឈ្មោះ “Meta”...
ខ្យងគោកយក្សកម្ពុជា (Bertia cambojiensis) គឺជាប្រភេទខ្យង ដែលមានសម្បកធំ រស់នៅលើគោកក្នុងព្រៃស្រោង និងត្រូវបានពិពណ៌នាដំបូង ដោយអ្នកធម្មជាតិវិទូរបារាំងឈ្មោះ Henri Mouhot នៅឆ្នាំ១៨៦០ ពីកន្លែងមួយឈ្មោះថា Brelum (ជាភាសាបារាំង) នៃប្រទេសកម្ពុជា ប៉ុន្តែដោយសារថា ចំណុចនិយាមការនៃទីតាំងនោះ ពុំមានការកត់ត្រាច្បាស់លាស់ ទើបអ្នកស្រាវជ្រាវក្រោយៗ មកមានការលំបាក ក្នុងការកំណត់ទីកន្លែង ជាក់លាក់ណាមួយ...
ខ្សែប្រយុទ្ធ Zlatan Ibrahimovic រកបានគ្រាប់ទី៤០០ ក្នុងលីគបានសម្រេច ដោយជួយ AC Milan យកឈ្នះ Roma ក្នុងពានរង្វាន់ Serie A លទ្ធផល ២-១ កាលពីយប់មិញ។ Ibrahimovic វ័យ៤០ឆ្នាំរកបានគ្រាប់បើកឆាក តាមរយៈការទាត់ Free-Kick យ៉ាងស្អាត ខណៈ...
ទីក្រុគែរ៖ ទីភ្នាក់ងារចិន ស៊ិនហួចេញផ្សាយ នៅថ្ងៃអាទិត្យបានឲ្យដឹងក្រុមអ្នកបុរាណវិទូ របស់ប្រទេសអេហ្ស៊ីបមកពីសកលវិទ្យាល័យ Cario Universtiy ទើបតែបានស្រាវជ្រាវ រកឃើញផ្នូរបុរាណ នៅក្នុងតំបន់ប្រាសាទអេហ្ស៊ីបបុរាណ ក្នុងតំបន់ Giza ស្ថិតនៅភាគខាងត្បូងនៃទីក្រុងគែរ។ ប្រភពដដែលបានសរសេរទៀតថា ផ្នូរបុរាណនេះ គឺជាផ្នូរបុរាណរបស់មន្ត្រីជាន់ខ្ពស់ Ptahemwia (Ptah-Em-Wia) ដែលស្ថិតនៅក្រោមសម័យកាលព្រះចៅ Ramses II ដែលមានអាយុកាលប្រមាណជា...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា អង្គការ NASA និងក្រុមហ៊ុន SpaceX បានពន្យារពេលក្នុងការបាញ់បង្ហោះយាន Crew-3 របស់ពួកគេ ទៅកាន់ស្ថានីយអវកាស ដោយសារតែព្យុះដ៏ធំមួយកើតឡើង ។ គួរបញ្ជាក់ថា ការបាញ់បង្ហោះ ដែលត្រូវបានគ្រោងទុកដំបូង នៅព្រឹកថ្ងៃអាទិត្យនេះ ឥឡូវនេះត្រូវបានកំណត់ពេលឡើងវិញនៅម៉ោង១និង១០នាទីព្រឹកថ្ងៃពុធវិញ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា កងនាវាសមុទ្រខ្មៅរបស់រុស្ស៊ី កំពុងតាមដានចលនា របស់នាវាពិឃាតមីស៊ីលនាំផ្លូវ របស់សហរដ្ឋអាមេរិក USS Porter ដែលបានចូលសមុទ្រខ្មៅ កាលពីថ្ងៃសៅរ៍។ កងនាវាចរទី ៦ របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា USS Porter បានចាប់ផ្តើមដំណើរឆ្លងកាត់ ភាគខាងជើងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅ ដើម្បីប្រតិបត្តិការជាមួយ សម្ព័ន្ធមិត្ត និងដៃគូរបស់អង្គការសន្ធិសញ្ញា...
បរទេស៖ ទីភ្នាក់ងារឃ្លាំមើលរដ្ឋាភិបាល សហរដ្ឋអាមេរិកមួយ នៅថ្ងៃសុក្រសប្ដាហ៍នេះ បានចោទប្រកាន់ក្រសួងការបរទេស និងមន្ទីរបញ្ចកោណ ពីបទលាក់បំាងព័ត៌មាន ដែលសមាជិករដ្ឋសភា និងសាធារណជន ចំាបាត់ត្រូវតែយល់ពីការដួលរលំ នៃអតីតរដ្ឋាភិបាលនិងយោធា របស់ប្រទេសអាហ្វហ្គានីស្ថាន និងការដកកងទ័ពអាមេរិក។ លោក John Sopko ជាអគ្គាធិការពិសេស សម្រាប់កិច្ចផ្សះផ្សាយអាហ្វហ្គានីស្ថាន បានមានប្រសាសន៍ដូច្នេះថា “រូបភាពទាំងស្រុងនៃអ្វី ដែលបានកើតមានឡើង នៅក្នុងខែសីហា...
គ្រូបង្វឹកក្លឹបអេស្បាញ Real Madrid លោក Carlo Ancelotti នៅសប្តាហ៍នេះបានលើកឡើងថា គាត់នៅតែរីករាយចំពោះវត្តមាន របស់ Eden Hazard នៅក្នុងឆ្នាំនេះ ប៉ុន្តែអះអាងថា គាត់មិនដែលមានបទពិសោធ ក្នុងការព្យាយាមរក្សាទុក កីឡាកររូបណា ដែលមិនមានបំណងចង់បន្តលេង ជាមួយគាត់នោះឡើយ។ កីឡាករខ្សែប្រយុទ្ធប៊ែលហ្ស៊ិករូបនេះ ចាប់តាំងតែពីបានផ្ទេរមកចូលរួម Real Madrid...
ដាម៉ាស់៖ ក្រសួងការបរទេសស៊ីរី បានថ្កោលទោស ការសម្រេចចិត្តរបស់តួកគី ក្នុងការពង្រីកការដាក់ពង្រាយ កងទ័ពរបស់ខ្លួន នៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ រយៈពេលពីរឆ្នាំបន្ថែមទៀត ដោយថាការអនុវត្តបែបនេះ គំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានរដ្ឋ SANA ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបានសង្កត់ធ្ងន់ថា ស្ថានភាពក្នុងតំបន់ និងអន្តរជាតិ មិនអាចទ្រាំទ្រនឹងការអនុវត្ត របស់រដ្ឋាភិបាលតួកគី...