បរទេស៖ AidData ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានឱ្យដឹងកាលពីថ្ងៃពុធ នៅក្នុងកំណែចុងក្រោយរបស់ខ្លួននៃ Global Chinese Official Finance Dataset ថា បំណុលចិនដែលមានចំនួន ៣៨៥ ពាន់លានដុល្លារ ដល់ប្រទេសដទៃទៀត ត្រូវបានលាក់បាំងពីធនាគារពិភពលោក និង មូលនិធិរូបិយបណ្ឌអន្តរជាតិ ឬ IMF ដោយសារវិធីនៃការរៀបចំរចនាសម្ព័ន្ធប្រាក់កម្ចី។ របាយការណ៍នេះក៏បានចោទប្រកាន់ផងដែរថា...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan នាពេលបច្ចុប្បន្ននេះ កំពុងតែពិចារណាទិញយកបច្ចេកវិទ្យា ការពារជាតិនិងនុយក្លេអ៊ែ ពីប្រទេសរុស្ស៊ី ហើយនេះជាការធ្វើឲ្យឃើញកាន់តែច្បាស់ ពីការបោះបង់ចោលមិនធ្លាប់មានពីមុន នៅក្នុងសម្ពន្ធមិត្តណាតូ។ អតីតសមាជិករដ្ឋសភាមកពីបក្សប្រឆាំងតួកគី លោក Aykan Erdemir ជាសហការីជាន់ខ្ពស់ នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ទំហំនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលោកកំពុងតែសំដៅដល់នោះ...
ភ្នាក់ងារកីឡាករ Paul Pogba លោក Mino Raiola ត្រូវបាន The Goal ចេញផ្សាយថាកំពុងតែស្វែងរកឱកាស និងជម្រុញឲ្យមានការឈានទៅដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករបារាំងរូបនេះ មកកាន់ទឹកដីអេស្បាញជាមួយនឹងក្លឹប Real Madrid។ មកដល់ពេលនេះកុងត្រាថ្មីរវាងកីឡាករ Pogba ជាមួយនឹងក្លឹបបិសាចក្រហម Man UTD នៅមិនទាន់ឈានទៅដល់ ការចុះហត្ថលេខាបន្តនៅឡើយខណៈដែលការផុតកំណត់ របស់កុងត្រាចាស់នឹងឈានចូលមក...
ហូឡង់៖ ក្រុមនិស្សិតអភិវឌ្ឍមួយ បានបង្កើតរថយន្ត Camper van ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលអាចផ្តល់ថាមពលគ្រប់គ្រាន់ ក្នុងការបើកបរ ងូតទឹកផ្កាឈូក មើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃ និងអាចឆុងកាហ្វេ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ យាននេះមានឈ្មោះថា Stella Vita ផ្តល់ថាមពលគ្រប់គ្រាន់ក្នុងការបើកបរ ងូតទឹកផ្កាឈូកមើលទូរទស្សន៍ សាកកុំព្យូទ័រយួរដៃហើយថែមទាំងឆុងកាហ្វេឬចម្អិនអាហារ នៅលើចង្ក្រានតូចមួយដោយសារបន្ទះសូឡា នៅលើដំបូល។...
បរទេស៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdoğan តាមសេចក្តីរាយការណ៍ បានចោទប្រកាន់មន្ត្រីជាន់ខ្ពស់ លោក បៃដិន មួយរូប ពីបទគាំទ្រអំពើភេរវកម្ម និងទាមទារឲ្យអាមេរិក ប្រគល់ប្រាក់១,៤ពាន់លានដុល្លារវិញ សម្រាប់ការដកតួកគី ចេញពីកម្មវិធីយន្តហោះចម្បាំង បំបាំងកាយ F-35។ ភាពវៃឆ្លាតនិងសហប្រតិបត្តិការ យ៉ាងជ្រាលជ្រៅរបស់លោក Erdoğan ជាមួយប្រទេសរុស្ស៊ី...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ មានប្រសាសន៍ថា លោកនឹងដកខ្លួនពីគម្រោង ដែលបានប្រកាសថា នឹងឈរជាបេក្ខភាពអនុប្រធានាធិបតី នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំក្រោយ ហើយលោកនឹងចូលនិវត្តន៍ ពីនយោបាយ ក្រោយចប់អាណត្តិនេះរបស់លោក។ លោក ឌូតឺតេ បានប្រកាសការសម្រេចចិត្ត ដ៏គួរឲ្យភ្ញាក់ផ្អើលននេះ នៅថ្ងៃសៅរ៍នេះ បន្ទាប់ពីរួមដំណើរជាមួយលោក Bong Go ជាអតីតជំនួយការដ៏យូររបស់លោក...
ដើម្បីអបអរបុណ្យភ្ជុំបិណ្ឌ ដែលនឹងមកដល់ក្នុងរយៈប៉ុន្មានថ្ងៃខាងមុខនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បង្កើតកម្មវិធីប្រូម៉ូសិនពិសេស រាល់ការទិញទឹកក្រូចអាយស៍ IZE និងភេសជ្ជៈប៉ូវកម្លាំងវើក WURKZ នៅតាមស្តង់ចំនួន ៥៣ នៅតាមបុរី និងផ្សារទូទាំងប្រទេស ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ នឹងផ្តល់ភាពងាយស្រួលដល់អតិថិជន ដែលមានបំណងចង់ទិញភេសជ្ជៈទុកសម្រាប់សែនថ្ងៃភ្ជុំធំ ជូនចាស់ៗ ឬទុកសម្រាប់ពិសានៅតាមផ្ទះ ជាមួយក្រុមគ្រួសារក្នុងឱកាសដ៏រីករាយនេះ។ ផលិតផលដែលមានលក់ទៅតាមស្តង់នីមួយៗរួមមាន ទឹកក្រូចអាយស៍ IZE កូឡា...
ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំវគ្គសិក្សាសាមគ្គីអូឡាំពិក ស្តីពីរដ្ឋបាលកីឡា ជាលើកទី២ ក្នុងចំណោម៤វគ្គ ក្នុងឆ្នាំ២០២១ ជូនដល់មន្ត្រី-ថ្នាក់ដឹកនាំកីឡា គ្រូអប់រំកាយ និងកីឡា នៅខេត្តតាកែវ រយៈពេល៤ថ្ងៃ ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១។ ប្រធានគណៈគ្រប់គ្រងវគ្គសិក្សា NOCC លោក ឯម ហៀង...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី និងប្រធានាធិបតីតួកគី នៅថ្ងៃពុធនេះ បានចាប់ផ្តើមកិច្ចពិភាក្សាគ្នា ស្តីពីការទប់ស្កាត់មិនឲ្យមាន អំពើហិង្សាជាថ្មី នៅក្នុងប្រទេសស៊ីរីភាគពាយព្យ និងស្តីពីលទ្ធភាពពង្រីកការលក់ ប្រព័ន្ធការពារយោធា របស់ទីក្រុងមូស្គូ ឲ្យទៅទីក្រុងអង់ការ៉ា បើទោះជាមានការប្រឆាំងពីអាមេរិក។ កិច្ចពិភាក្សាគ្នានេះ កំពុងតែធ្វើឡើងនៅទីក្រុង Sochi ហើយវិមានក្រឹមឡាំងបាននិយាយថា លោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន កំពុងបញ្ចប់ធ្វើចត្តាឡីស័ក ពាក់ព័ន្ធមេរោគកូរ៉ូណា...
អាមេរិក៖ យោងតាមរបាយការណ៍ថ្មីមួយ បានឲ្យដឹងថា កាសស្តាប់ត្រចៀកនិម្មិតនិម្មិត របស់ក្រុមហ៊ុនApple អាចត្រូវបានបង្ហាញភ្លាមៗនៅឆមាសទី ២ នៃឆ្នាំក្រោយ ហើយមានតម្លៃប៉ាន់ស្មាន ២.០០០ ដុល្លារ ខណៈApple Glasses នឹងមិនមានរហូតដល់ឆ្នាំ ២០២៣ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ កាសនេះបានបញ្ចប់ផ្នែកទី ២ នៃការធ្វើតេស្តិ៍គំរូ ហើយអាចត្រូវបានផលិតយ៉ាងច្រើន នៅត្រីមាសទី...