កីឡាករអន្តរជាតិ សញ្ជាតិន័រវេស Erling Haaland មកដល់ពេលនេះ នៅតែមានព័ត៌មានលេច ឬអំពីការចាកចេញ ជាមួយនឹងក្លឹបយក្ស របស់អង់គ្លេសនៅឡើយ បន្ទាប់ពីបានបង្ហាញខ្លួនយ៉ាងអស្ចារ្យ កាលពីរដូវកាលដំបូងនៅអាល្លឺម៉ង់។ កាន់តែគួរឲ្យចាប់អារម្មណ៍បន្ថែមទៀត នៅពេលនេះគឺថាកីឡាកររូបនេះ ក៏នឹងត្រូវអវត្តមានផងដែរ ពីការប្រកួតបើករដូវកាល ឬ Pre-season ដែលជាការឆ្លើយតប ប្រធានផ្នែកកីឡា របស់ក្លឹបលោក Michael Zorc...
បរទេស៖ រន្ទះបាញ់មួយបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ១៦ នាក់ និងជាច្រើននាក់ទៀត រងរបួសនៅរដ្ឋធានី Jaipur នៅភាគខាងជើងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ។ ជនរងគ្រោះទាំងអស់នោះ គឺកំពុងថតរូប Selfie ពេលកំពុងភ្លៀងធ្លាក់ នៅលើកំពូលនៃអគារ មើលទីក្រុង Century Amer Fort របស់ទីក្រុងដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរដ៏ពេញនិយម។ យោងតាមសារព័ត៌មាន...
កុងត្រាថ្មី សម្រាប់គ្រូបង្វឹកអង់គ្លេស លោក Gareth Southgate ហាក់ដូចជាកំពុងស្ថិតនៅ ក្នុងស្ថានភាពផ្លូវអារម្មណ៍ នៅឡើយរវាងអ្នកគាំទ្រ សហព័ន្ធបាល់ទាត់អង់គ្លេស ព្រមទាំងគ្រូបង្វឹកផ្ទាល់ ក្រោយពេលដែលបានខំប្រឹងប្រែង ទៅដល់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូ ឆ្នាំ២០២០ ទៅហើយបែរជា បានបរាជ័យទៅវិញនោះ។ លោក Southgate ផ្ទាល់ខ្លួនបាននិយាយថា លោកពិតជាត្រូវការពេលវេលាបន្តិច ដើម្បីពិនិត្យមើល និងរំងាប់អារម្មណ៍ទៅវិញ នៅក្រោយបរាជ័យទៅលើក្រុមអ៊ីតាលី...
បរទេស៖ ក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុត របស់តៃវ៉ាន់ចំនួន២គឺ Foxconn និង TSMC ត្រូវបានគេដឹងថាបានធ្វើការបញ្ជាទិញ វ៉ាក់សាំងដោយខ្លួនឯង ប្រមាណជា១០លានដូស។ Foxconn ដែលជាអ្នកផលិតឧបករណ៍ និងគ្រឿងបន្លាស់សម្រាប់ Apple ចំណែកឯ TSMC គឺជាអ្នកផលិតបន្ទះឈីបធំបំផុត លើលោកផងនោះ បានឈានទៅដល់ ការបញ្ជាទិញវ៉ាក់សាំង BioNTech ក្នុងតម្លៃប្រមាណ ជា៣៥០លានដុល្លារ។...
ពាន Ballon d’Or ជាពានដ៏អស្ចារ្យមួយសម្រាប់កីឡាករបាល់ទាត់គ្រប់រូប។ ពាននេះត្រូវគេបង្កើតឡើង សម្រាប់ឲ្យទៅកីឡាករណាដែលមានសមត្ថភាព លេចធ្លោជាងគេប្រចាំឆ្នាំនីមួយៗ។ ដូច្នេះក្នុងចំណោមកីឡាករទាំង៥ ខាងក្រោមនេះ ប្រិយមិត្តទាំងអស់គិតថា បេក្ខជនណាមួយ ដែលស័ក្ដិសមទទួលពាន Ballon d’Or នេះបំផុតប្រចាំឆ្នាំ២០២១នេះ៖ ១. ខ្សែប្រយុទ្ធ Lionel Messi នៅក្នុងរដូវកាលនេះ Messi បានចូលលេងឲ្យ...
កាលពីថ្មីៗនេះតារាសម្ដែងស្រីឆ្នើមកញ្ញា ស្រីនិច បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីនាងប្រកាសក្ដែងៗលើសង្គមហ្វេសប៊ុក សុំលាឈប់ពីសិល្បៈដែលខំតស៊ូ កសាងប្រជាប្រិយភាព អស់រយៈពេល ៦ឆ្នាំ ក្រោមហេតុផលច្បាស់លាស់មួយ។ មហាជន ជាពិសេសអ្នកគាំទ្រហាក់ស្រងាកចិត្ត និងត្រៀមចិត្តទទួលយកមិនទាន់បានទេ បន្ទាប់ Idol របស់ពួកគេគឺតារាស្រីរាងខ្ពស់ស្រឡះ ស្រីនិច ប្រកាសភ្លាមៗ សុំលាឈប់ពីសិល្បៈ ដែលខំហែលឆ្លង រយៈពេល៦ឆ្នាំទម្រាំ មានកេរ្ដិ៍ឈ្មោះល្បីល្បាញ រហូតដល់ពេលនេះ។ *ស្រីនិច៖”លាហើយជីវិតសិល្បៈ...
ព្រឹត្តិការណ៍ UEFA Euro 2020 ត្រូវបានប្រារព្ធឡើង នៅតាមទីក្រុងនានា នៅក្នុងទ្វីបអឺរ៉ុប ខណៈប្រកួតវគ្គផ្ដាច់ព្រ័ត្រ ធ្វើឡើងនៅរាជធានីឡុងដុង ចក្រភពអង់គ្លេស។ សម្រាប់ UEFA Euro 2024 នឹងធ្វើឡើងនៅក្នុងតែមួយប្រទេសនោះទេ។ ប្រទេសនោះគឺ ប្រទេសអាល្លឺម៉ង់។ នេះបើតាមការចុះផ្សាយ របស់គេហទំព័រ UEFA។ យោងតាមគេហទំព័រ UEFA...
ក្រុមហ៊ុន ទ្រូម៉ាន់នី ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា បានសហការជាមួយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (ហ្វូណន) ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅកម្ពុជា ដើម្បីផ្តល់ជូនសេវាបង់សងប្រាក់កម្ចីដោយមិនគិតថ្លៃសេវា។ ប្រូម៉ូសិនដែលផ្តល់ជូនការលើកលែងថ្លៃសេវាជាមួយ ហ្វូណន នេះ មានសុពលភាពចំពោះអតិថិជនដែលបង់សងប្រាក់កម្ចីជូន ហ្វូណន តាមរយៈភ្នាក់ងាររបស់ក្រុមហ៊ុន ទ្រូម៉ាន់នី។ ការផ្តល់ជូនសេវាដោយមិនគិតថ្លៃសេវានេះមានសុពលភាពចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ដំណាច់ខែកញ្ញា ឆ្នាំ២០២១។ លោក ឃូ ប៊ុនទ្រី ប្រធាននាយកប្រតិបត្តិរបស់ ហ្វូណន...
លេខសំណាងប្រាំបីខ្ទង់ផ្តល់ជូនពីភេសជ្ជៈគោជល់ បានរកឃើញថ្មីទៀតហើយ។ ជាការពិតណាស់ ជារៀងរាល់សប្តាហ៍ទស្សនិកជន តែងតែបានដឹងពីលេខសំណាងថ្មី ដែលលេខសំណាងទំាងនេះអាចនឹងធ្វើអោយលោកអ្នកបានកែប្រែជីវភាពថ្មីមួយ ក្នុងកម្រឹតគួរសម។ ដូច្នេះដើម្បីទទួលបានលេខកូដសំណាង លោកអ្នកគ្រាន់តែជាវភេសជ្ជៈគោជល់ យកទៅពិសារ រួចរក្សារក្រវឹលកំប៉ុងទុកដើម្បីរង់ចាំ ផ្ទៀងជាមួយកម្មវិធី «គោជល់លេខនាំសំណាង» នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន។ សម្រាប់លទ្ធផលនៃលេខសំណាង ក្នុងសប្តាហ៍ថ្មីរបស់កម្មវិធី «គោជល់លេខនាំសំណាង» មានដូចខាងក្រោម៖ លទ្ធផល លេខសំណាងថ្ងៃទី ០៩ កក្កដា...
ភ្នំពេញ៖ ត្រៀមចិត្តមិនទាន់សោះ ! បើលុយសុទ្ធច្រើនម៉្លឹងៗ មកដល់ផ្ទះតែម្តង ! អតិថិជនសែលកាតម្នាក់មានឈ្មោះថា លោក សំ ចាន់រ៉ាឌី ពិតជាអតិថិជនមហាសំណាងមែន ដោយគ្រាន់តែចាប់កាន់ទូរស័ព្ទផ្សងសំណាងចូលរួមលេងក្នុងកម្មវិធីឈ្នះ «ឈ្នះលុយសុទ្ធ 1ម៉ឺនដុល្លារ រៀងរាល់ថ្ងៃ» ពី សែលកាត សោះក៏បានឈ្នះរង្វាន់លុយសុទ្ធ $100,000 ភ្លាមៗតែម្តង។ សែលកាត សូមអបអរសាទរដល់អតិថិជនរូបនេះដែលបានឈ្នះរង្វាន់លុយសុទ្ធទាំងនេះកាលពីថ្ងៃទី17ខែឧសភា ឆ្នាំ2021 កន្លងទៅនេះ ។ បងប្រុសមានមុខរបរជា...