កីឡា

កីឡាករ​ណា​ខ្លះ​ ដែល​មាន​ឈ្មោះ ​ក្នុង​ក្រុម​ឆ្នើម​ Euro 2020?

UEFA បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​ ដែល​ជាប់​នៅ​ក្នុង​ក្រុម​ឆ្នើម​ Euro 2020 នៅ​ក្នុង​ថ្ងៃ​នេះ​។ នៅ​ក្នុង​នោះ​ត្រូវ​បាន​ គេ​សង្កេត​ឃើញ​ថា​ មាន​កីឡាករ​៥នាក់ ​មក​ពី​ក្រុម​អ៊ីតាលី​ កីឡាករ​៣នាក់ ​មក​ពី​ក្រុម​អង់គ្លេស​ កីឡាករ​២​នាក់ ​មក​ពី​ក្រុម​បែលហ្ស៊ិក​ កីឡាករ​១​នាក់​ មក​ពី​ក្រុម​អេស្ប៉ាញ​ និង​កីឡាករ​ម្នាក់​ទៀត​ មក​ពី​ក្រុម​ដាណឺម៉ាក​។

ខាង​ក្រោម​នេះ ​ជា​ឈ្មោះ​កីឡាករ​ទាំង​អស់​ ដែល​មាន​ក្នុង​ក្រុម​ឆ្នើម​ Euro 2020 នេះ​៖

អ្នកចាំទី​៖

  • កីឡាករ​អ៊ីតាលី​ Gianluigi Donnarumma មក​ពី​ក្លឹប​ PSG

ខ្សែការពារ​៖

  • កីឡាករ​អង់គ្លេស Kyle Walker មក​ពី​ក្លឹប​ Man City
  • កីឡាករ​អ៊ីតាលី Leonardo Bonucci មកពី​ក្លឹប​ Juventus
  • កីឡាករ​អង់គ្លេស Harry Maguire មក​ពី​ក្លឹប​ Man Utd
  • កីឡាករ​អ៊ីតាលី Leonardo Spinazzola មក​ពី​ក្លឹប​ Roma

ខ្សែបម្រើ​៖

  • កីឡាករ​ដាណឺម៉ាក​ Pierre-Emile Højbjerg មក​ពី​ក្លឹប​ Spurs
  • កីឡាករ​អ៊ីតាលី Jorginho មក​ពី​ក្លឹប Chelsea
  • កីឡាករ​អេស្ប៉ាញ Pedri មក​ពី​ក្លឹប Barcelona

ខ្សែ​ប្រយុទ្ធ​៖

  • កីឡាករ​អ៊ីតាលី​ Federico Chiesa មក​ពី​ក្លឹប​ Juventus
  • កីឡាករ​បែលហ្ស៊ិក​ Romelu Lukaku មក​ពី​ក្លឹប​ Inter Milan
  • កីឡាករ​អង់គ្លេស​ Raheem Sterling មក​ពី​ក្លឹប​ Man City ៕ ប្រភព៖ សប្បាយ

Most Popular

To Top