ភ្នំពេញ៖ បើទោះបីជាមានការប្រឈម នឹងកម្លាំងពលកម្ម និងការពន្យាពេលផ្គត់ផ្គង់ ក្នុងទីផ្សារយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុន China Railway Urban Construction Group Co., Ltd. (CRUCG) បានដោះស្រាយដោយជោគជ័យ នឹងបញ្ហានេះ តាមរយៈការនាំមកនូវ ធនធានចាំបាច់នានា ដើម្បីពន្លឿនវឌ្ឍនភាព នៃការសាងសង់សម្រាប់គម្រោង The Peak។...
ភ្នំពេញ៖ អតិថិជនរបស់សែលកាត ដ៏មានសំណាង៤រូប មកពីបណ្តាលខេត្តក្រុងផ្សេងៗគ្នា ឈ្នះប្រាក់ពិតៗ រហូតដល់ ៦០ ០០០ដុល្លារអាមេរិក ពីក្រុមហ៊ុន ទូរសព្ទចល័ត សែលកាត ដោយគ្រាន់តែចូលរួម ផ្ញើសារងាយៗ10k ផ្ញើទៅកាន់លេខ 8888 ដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ ។ កំពូលអ្នកមានសំណាង នាឱកាសនេះ មានរហូត ដល់៤នាក់...
ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ បានសម្តែងការរីករាយក្រោយពីជួយសង្គ្រោះជីវិត សត្វឈ្លូសមួយក្បាល ទទួលជោគជយ័ ហើយនាំយកទៅព្រលែង ចូលក្នុងព្រៃធម្មជាតិវិញ ដោយសុវត្ថិភាព ក្រោយពីទទួលបាន ពីនគរបាលទេសចរណ៍ នឹងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ។ សត្វឈ្លូសមួយក្បាលនេះ ត្រូវបាននគរបាលទេសចរណ៍ នៃស្នងការនគរបាលខេត្តព្រះសីហនុ និងប្រជាពលរដ្ឋ រស់នៅម្តុំអូត្រះ ប្រទះឃើញនៅអាងទឹកមួយកន្លែង ក៏ដេញស្ទាក់ចាប់បាន...
ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ និងក្រុមគ្រួសារ ពីខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ បានចាត់ឲ្យតំណាង នាំយកអង្ករចំនួន ២តោន និង គ្រឿងឧបភោគ បរិភោគជាច្រើនទៀត សម្រាប់ជាចង្ហាន់ ប្រគេនដល់ព្រះសង្ឃ ក្នុងវត្តគល់ទទឹង រាជធានីភ្នំពេញ ។ ក្នុងឱកាសនោះដែរ ព្រះតេជគុណព្រះគ្រូ គូ សុភាព...
លោក ធារី ចន្ថាប៊ីន អ្នកតំណាង និងជាទូសុឆន្ទៈ នៃភេសជ្ជៈប៉ូវកម្លាំងវើក WURKZ បានទម្លាយការពិតជាច្រើន ពីវិស័យកីឡាបាល់ទាត់ ដែលលោកផ្ទាល់ បានប្រឡូកអស់រយៈពេល ៨ឆ្នាំ ខណៈសកម្មភាពប្រកួតបាល់ទាត់ នៅលើពិភពលោក បន្តស្ងប់ស្ងាត់ ដោយកីឡាករ ចន្ថាប៊ីន រំលេចអំពីកីឡានេះថា មានលក្ខណៈពិសេស លើសកីឡាដទៃ។ លោកថា «បាល់ទាត់ជួយឱ្យមនុស្សមកជួបជុំគ្នា...
ម៉ានីល៖ ទាហានហ្វីលីពីនចំនួន ១១ នាក់ត្រូវបានសម្លាប់ ខណៈ ១៤ នាក់ផ្សេងទៀត បានរងរបួស នៅក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមឧទ្ទាមសម្ព័ន្ធមិត្ត រដ្ឋអ៊ីស្លាម នៅលើកោះភាគខាងត្បូងប្រទេស។ មេបញ្ជាការយោធា ប្រចាំតំបន់ លោកឧត្តមសេនីយ៍ទោ Cirilito Sobejana បានលេីកឡេីងថា កងទ័ពរដ្ឋាភិបាល បានរងគ្រោះថ្នាក់ ក្នុងកំឡុងពេលប៉ះទង្គិច ប្រដាប់អាវុធរយៈពេលមួយម៉ោង ជាមួយនឹងយុទ្ធជន...
បរទេស៖ កងទ័ពសហរដ្ឋអាមេរិក នៅសប្ដាហ៍នេះ បានចុះកុងត្រាមួយផ្សេងទៀត ក្នុងចំណោមកុងត្រានានា ដែលសរុបជាទឹកប្រាក់ចំនួន ៦៣៥,១ដុល្លារ ដើម្បីជួយក្នុងកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ ការឆ្លងរាតត្បាត នៃវីរុសកូវីដ១៩ នេះបើយោងតាមមន្ទីរបញ្ចកោណ។ តាមសេចក្តីរាយការណ៍ កងទ័ពអាកាសបានផ្តល់ប្រាក់ ៥៨៦លានដុល្លារ ក្នុងកំណែប្រែកុងត្រា ដល់ក្រុមហ៊ុនផ្សេងៗគ្នា ចំនួន១០ នៅក្នុងកិច្ចព្រមព្រៀងដែលក្រសួងការពារជាតិនិយាយថា នៅក្នុងកិច្ចគាំទ្រ ដល់ការប្រកាសអាសន្នថ្នាក់ជាតិ របស់លោកប្រធានាធិបតី ពាក់ព័ន្ធទៅនឹងជម្ងឺឆ្លង...
បរទេស៖ នាវាពិឃាតសហរដ្ឋអាមេរិក ចំនួន៣គ្រឿង ជាមួយ នឹងកងនាវាលេខ៦អាមេរិក នាពេលបច្ចុប្បន្ននេះ កំពុងតែធ្វើសមយុទ្ធនានា នៅក្នុងសមុទ្របាល់ទិក និងសមុទ្រខ្មៅ នេះបើយោងតាមសម្តី របស់អង្គការសម្ពន្ធមិត្ត ណាតូ និងទ័ពជើងទឹកសហរដ្ឋអាមេរិក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយ អង្គការណាតូ...
បរទេស៖ កងកម្លាំងប្រដាប់អាវុធអ៊ីរ៉ង់ នាពេលថ្មីៗនេះ ទើបទទួលបានកូនដ្រូន ផ្ទុកគ្រាប់បែក ចំនួន៣គ្រឿង ដែលមានចម្ងាយហោះហើរ ដល់ទៅ១.៥០០គីឡូម៉ែត្រ នេះបើយោងតាមសម្តី របស់រដ្ឋមន្ត្រីការពារជាតិ អ៊ីរ៉ង់ លោក Amir Hatami និយាយនៅថ្ងៃសៅរ៍នេះ។ នៅក្នុងពិធីទទួលយក កូនដ្រូនទាំងនោះ នៅក្នុងទីក្រុងតេអេរ៉ង់ ដែលផ្សព្វផ្សាយ លើកញ្ចក់ទូរទស្សន៍ លោករដ្ឋមន្ត្រី ការពារជាតិអ៊ីរ៉ង់រូបនោះ...
The French Chateau ជាវិឡាបុរាណដ៏ចំណាស់ យកគំរូសាងសង តាមបែបអណានិគមបារាំង មានទីតាំងស្ថិតនៅក្នុងតំបន់ Louveciennes ក្បែរទីក្រុង Versailles ប្រទេសបារាំង។ ផ្ទះដ៏ស្កឹមស្កៃនេះ មានទំហំផ្ទៃដៃសរុបដល់ទៅ ៥០០០០ម៉ែត្រការ៉េ គឺជាកម្មសិទ្ធរបស់ម្ចាស់ក្លឹបថ្មីរបស់ Newcaslte ព្រះអង្គម្ចាស់ Mohammed Bin Salman។ យើងបានដឹងហើយថា Newcastle...