ខេត្តកោះកុង៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ ជលយាន ខេត្តព្រះសីហនុ បានចាត់បញ្ជូនក្រុមការងារជួយសង្គ្រោះ និងអូប៊រ័ល្បឿនលឿនចំនួន ២គ្រឿង ចេញទៅអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះ ដែលបានលិចទូកដឹកទំនិញមួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅចំណុច ពយកៀនទឹក ឃុំចម្លងគោ ស្រុកបទុមសាគរ ខេត្តកោះកុង។ លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៌ឲ្យដឹងថា ជនរងគ្រោះនៅលើទូកនេសាទទាំងអស់ មានចំនួន០៣នាក់ ក្នុងនោះមានម្ចាស់ទូកម្នាក់ កម្មករទូក០១នាក់ និងអ្នករួមដំណើរ០១នាក់ មានឈ្មោះដូចខាងក្រោម៖ ១.ឈ្មោះ ប៉ែន ហៀប អាយុ៤២ឆ្នាំ ជាម្ចាស់ទូក មានទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ២.ឈ្មោះ អ៊ុក អៀង អាយុ ២៣ ឆ្នាំ (កូនដៃទូក) ទីលំនៅ ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ ៣.ជាអ្នករួមដំណើរ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ គ្រួសារមកទទួលយកទៅភ្លាមៗ។ តាមការរៀបរាប់របស់ជនរងគ្រោះបញ្ជាក់ថា មូលហេតុដែលនាំឲ្យលិចទូក គឺបណ្តាលមកពី ទឹកហូរចូលទូកលឿន ហើយឧបករណ៏បូមទឹករបស់ទូកបូមអត់ទាន់ ទើបបណ្តាលឲ្យទឹកចូលទូកច្រើនលិចតែម្តង។ សុំបញ្ជាក់ថា សម្ភារៈលើទូករួមមាន គ្រឿងសំណង់ នឹងទំនិញប្រេីប្រាស់មួយចំនួនទៀត ។ បច្ចុប្បន្នជនរងគ្រោះទាំង៣នាក់ ត្រូវបានជួយសង្គ្រោះដោយសុវត្ថិភាព មិនប៉ះពាល់ដល់អាយុជីវិតទេ ចំណែកក្រុមការងារសង្គ្រោះGTVC របស់លោកឧកញ៉ា ក៏កំពុងបន្តនៅកន្លែងកើតហេតុ ដើម្បីជួយប្រមូលទំនិញឡើងវិញជូនជនរងគ្រោះផងដែរ៕
ភ្នំពេញ៖ មិនធម្មតាឡើយឧកញ៉ាល្បីឈ្មោះ នៅស្រុកខ្មែរនៅព្រឹកថ្ងៃសោរ៍ទី១១ ខែកុម្ភៈ បានអនុញ្ញាតឲ្យកីឡាករគុនខ្មែរដែលកំពុងល្បីខ្លាំង ផ្តាច់ គេ ក្នុងស្រុក ធឿន ធារ៉ា ឡើងជិះ Helicopter ដ៏ប្រណិតលំដាប់ថ្នាក់ដឹកនាំកំពូល ដើម្បីធ្វើដំណើរឆ្ពោះទៅចូលរួមមហាព្រឹត្តិការណ៍ ប្រដាល់ដ៏ធំអស្ចារ្យនៅខេត្តស្វាយរៀង។ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដែលក្តោបក្តាប់ជំនួញពហុវិស័យ នៅស្រុកខ្មែរ ជាមួយ ធឿន ធារ៉ា និងពិធិករចំនួន២នាក់ បានធ្វើដំណើររួមគ្នាទៅចូលរួមមហាព្រឹត្តិការណ៍ WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស ដែលធឿន ធារ៉ា នឹងត្រូវប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក ជាមួយនឹងកីឡាករប្រេស៊ីល Thiago (ធី អា ហ្គោ)។ អ្នកឧកញ៉ា លាង ម៉េង ក៏ជាប្រធានអគ្គនាយកក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «មូលហេតុដែលខ្ញុំអញ្ជើញធឿន ធារ៉ា និងពិធីករជិះ Helicopter ដ៏ប្រណិតរបស់ក្រុមហ៊ុន ជីប ម៉ុង គឺដើម្បីបង្ហាញពីស្មារតីគំាទ្រ និងលើកស្ទួយវិស័យគុនខ្មែរ ពិសេសលើកទឹកចិត្តដល់កីឡាករដែលប្រឹងប្រែង នាំយកកិត្តិយសជូនជាតិមាតុភូមិ»។ ធឿន ធារ៉ា ដែលជាកីឡាករគុនខ្មែរ កំពុងមានប្រជាប្រិយភាពខ្លាំងបានបង្ហាញអារម្មណ៍ រំភើបរីករាយជាខ្លាំងដែលបានទទួលយកបទពិសោធន៍ថ្មីអស្ចារ្យ ដែលខ្លួនមិនធ្លាប់ជួបពីមុនមក។ អ្នក លេង ផ្លែ កែង ធឿន ធារ៉ា ក៏បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុងដែលបានចូលរួមលើកស្ទួយវិស័យប្រដាល់គុនខ្មែរ ឲ្យកាន់តែល្បីល្បាញលើឆាកអន្តរជាតិ តាមរយៈការនាំយកមហាព្រឹត្តិការណ៍ធំៗជាហូរហែ។ ហ្វ៊េនៗដែលស្រលាញ់គាំទ្រ ចូលចិត្តប្រដាល់គុនខ្មែរកុំភ្លេចចូលរួមទស្សនា ការប្រកួតរបស់ធឿន ធារ៉ា និងកីឡាករគុនខ្មែរជាច្រើនទៀត នៅទីធ្លាផ្លូវថ្នល់ទល់មុខសាលាក្រុងស្វាយរៀងនៅយប់ថ្ងៃសោរ៍ ចាប់ពីម៉ោង៦ល្ងាចតទៅឬទស្សនាតាមកញ្ចក់ទូរទស្សន៍ថោន ឬបន្តផ្ទាល់តាមទំព័រហ្វ៊េសប៊ុកផេកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ។
ព្រះសីហនុ៖ លោក ឧត្តមនាវីត្រី ជើង ឆាយ នាយកវិទ្យាស្ថានកងទ័ពជើងទឹក ព្រមទាំង លោកនាយករង យោធាចារ្យ និងបុគ្គលិកវិទ្យាស្ថានទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកឧកញ៉ា ទៀ វិចិត្រ និងលោកស្រី ហេង គីមជី ដែលតែងតែជួយឧបត្ថមជា សម្ភារៈការិយាល័យ និងថវិកា ដល់វិទ្យាស្ថាន រួមមាន៖ កុំព្យូទ័រ Desktop ម៉ាស៊ីន Printer ម៉ាស៊ីនបញ្ចាំងSlide រោងដាក់រថយន្តអង្គភាព និងថវិកាចំនួន ៣,០០០ដុល្លា សម្រាប់ប្រើប្រាស់ សាងសង់រោងបាយបន្ថែម រោងចិញ្ចឹមជ្រូក និងទិញលូសម្រាប់ធ្វើប្រព័ន្ធរំដោះទឹក តាមបណ្តាអគារស្នាក់នៅ នីមួយៗរបស់សិក្ខាកាម៕
គូឡាឡាំពួរ៖រដ្ឋមន្ត្រីក្រសួងយុវជន និងកីឡាម៉ាឡេស៊ី លោកស្រី Hannah Yeoh បានមានប្រសាសន៍ថា ក្រសួងមិនមានការភ្ញាក់ផ្អើលចំពោះហេតុការណ៍នៃការបៀតបៀនផ្លូវភេទដែលកើតឡើងក្នុងឧស្សាហកម្មកីឡានោះឡើយ។ សមាជិកសភា Segambut បាននិយាយដូច្នេះនៅពេលសួរថា តើក្រសួងនឹងបញ្ចេញទិន្នន័យដែលប្រមូលដោយវិទ្យាស្ថានស្រាវជ្រាវយុវជនម៉ាឡេស៊ីស្តីពីការរំលោភបំពាន និងការយាយីពាក់ព័ន្ធនឹងអត្តពលិកដែរឬទេ។ ប្រសិនបើអ្នកចង់មើលការស្ទង់មតិលើការបៀតបៀនផ្លូវភេទ ក្រសួងអភិវឌ្ឍន៍ស្រ្តី គ្រួសារ និងសហគមន៍បានធ្វើដូច្នេះពីមុនមក។ លោកស្រីបាននិយាយក្នុងព្រឹត្តិការណ៍អបអរសាទរមួយសម្រាប់ប្រធានសមាគមបាល់ទាត់នៃប្រទេសម៉ាឡេស៊ីលោក Datuk Hamidin Mohd Amin ថា...
គូឡាឡាំពួរ៖ យោងតាមការចេញផ្សាយពីគេហទំព័រឌឺវីប៊ីស បានប្រាប់ឲ្យដឹងថា កីឡាតេក្វាន់ដូម៉ាឡេស៊ី (TM) មានទំនុកចិត្តក្នុងការដណ្ដើមបានមេដាយមាសចំនួន ២ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ នៅកម្ពុជានាខែឧសភានេះ។ អគ្គលេខាធិកា TM លោក R. Dhanaraj បាននិយាយថា គោលដៅជាក់ស្តែងនឹងមានភាពប្រសើរឡើងបើប្រៀបធៀបទៅនឹងការលេងពីមុនរបស់ក្រុម ដោយបានឈ្នះមេដាយមាស ១...
The Calciomercato ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបកាំភ្លើងធំ Arsenal បានចូលរួមចុះឈ្មោះនៅក្នុងបញ្ជីក្លឹប ដែលត្រូវចរចាជាមួយនឹងកីឡាករខ្សែបម្រើឆ្នើម Manuel Locatelliដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Juventus។ កីឡាករសញ្ជាតិអ៊ីតាលីរូបនេះត្រូវបាន Juventus ចុះកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើង រយៈពេល២ឆ្នាំពីក្លឹប Sassuolo កាលពីឆ្នាំ២០២១ជាមួយនឹងជម្រើស ក្នុងការទិញយកគាត់ដាច់ពីក្លឹប ក្នុងតម្លៃ៣២លានផោននៅរដូវក្តៅនេះ។ ទោះបីជាយ៉ាងណាក្តីមិនទាន់បានចុះកុងត្រាផ្លូវការផង ពេលនេះ Juventus កំពុងទទួលបានសំណើរជាច្រើន...
ទីបំផុតក្លឹបតោខៀវ Chelsea និងក្លឹបលីគកំពូលអាមេរិក Los Angeles FC បានឈានទៅដល់ការចុះកុងត្រា រវាងគ្នាហើយដើម្បីធ្វើការដោះដូរកីឡាករ Pierre Emerick Aubameyang ឲ្យបាននៅក្នុងខែនេះ។ កីឡាករអន្តរជាតិសញ្ជាតិហ្គាបុងរូបនេះ មិនមានឈ្មោះ នៅក្នុងបញ្ជីរបស់ក្លឹបតោខៀវ Chelsea ទៀតឡើយជាពិសេស ក្នុងពេលដែលមានវត្តមានមកដល់នៃកីឡាករថ្មី ទាំងដែលកុងត្រារបស់គាត់នៅសល់មួយចំនួនទៀតផង។ មានការចេញផ្សាយមួយចំនួនបានអះអាងហើយថា ក្លឹបបានយល់ព្រមទូទាត់ប្រាក់ខែទាំងអស់របស់គាត់ ដែលនៅសេសសល់ដើម្បីអាចឲ្យគាត់ចាកចេញ...
The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបញ្ជាក់ហើយថានឹងធ្វើការទូទាត់ប្រាក់កម្រៃ របស់កីឡាករ Aubameyang ទាំងអស់ ដែលនៅសេសសល់ក្នុងកុងត្រា ដើម្បីឲ្យកីឡាកររូបនេះអាចផ្ទេរទៅលេងនៅអាមេរិកបាន។ តាមផែនការ Aubameyang នឹងត្រូវផ្ទេរទៅលេង ជាមួយនឹងក្លឹបលីគកំពូលអាមេរិក Los Angeles FC ក្រោយការមកដល់នៃកីឡាករចំណូលថ្មីៗជាច្រើនរបស់ Chelsea ទាំងដែលកីឡាករវ័យ៣៣ឆ្នាំរូបនេះនៅសល់កុងត្រាមួយចំនួនក្តី។ គេជឿជាក់ថាបច្ចុប្បន្នកីឡាកររូបនេះ...
ប្រទេសអាមេរិកឡាទីនចំនួន ៤ រួមមានអាហ្សង់ទីន ឈីលី ប៉ារ៉ាហ្គាយ និងអ៊ុយរុយហ្គាយ ដាក់ពាក្យធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឆ្នាំ២០៣០។ ប្រទេសទាំង ៤ នេះចង់ធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០៣០ ចំពេលដែល World Cup មានអាយុ ១០០ឆ្នាំ ដោយផ្អែកលើហេតុផល ចង់យក World Cup ទៅកន្លែងដែលបាល់ទាត់បានកើតឡើង។ កាលពីឆ្នាំ១៩៣០ ព្រឹត្តិការណ៍...
អ្នកចាំទីលីគទី២ទួរគីកីឡាករ Ahmet Eyup Turkaslan បានទទួលមរណភាពនៅផ្ទះរបស់លោកកាលពីថ្ងៃច័ន្ទ ដោយគ្រោះរញ្ជួយដីដ៏អាក្រក់។ នេះបើតាមការបញ្ជាក់របស់ក្លឹប Yeni Malatyaspor ដែលជាក្លឹបរបស់លោក។ នៅក្នុងសប្ដាហ៍នេះ មានគ្រោះរញ្ជួយដីមានទំហំ ៧,៥រិច្ឆទ័រ ដែលប៉ះពាល់នៅប្រទេសទួរគី និងប្រទេសស៊ីរី។ មកទល់ថ្ងៃពុធនេះ មានមនុស្សប្រមាណ ៧ ៨០០នាក់ហើយបានបាត់បង់ជីវិត។ លោក Turkaslan ស្ថិតក្នុងចំណោមជនរងគ្រោះ...