កីឡា

Elon Musk បន្តតាមដានស្ថានភាពលក់ដូរ របស់ក្លឹបបិសាចក្រហម Man UTD

បុរសកំពូលសេដ្ឋី មានជាងគេលើពិភពលោក Elon Musk និងជាម្ចាស់ក្រុមហ៊ុនយក្សអាមេរិក Tesla និង Twitter ផងនោះត្រូវបានគេជឿជាក់ កំពុងធ្វើការតាមដានសា្ថនភាព នៃការចរចាទិញលក់ក្លឹបបិសាចក្រហម Man UTD។

មហាសេដ្ឋីអាជីវកម្មបច្ចេកវិទ្យារូបនេះ ត្រូវបានគេជឿជាក់ថាគឺជាមនុស្ស ដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតទី២ លើភពផែនដីយើងនេះ ជាមួយនឹងទឹកប្រាក់សរុប ដល់ទៅ១៥៧ពាន់លានផោន ឬត្រូវជា១៩០ពាន់លានដុល្លារ។

The Goal ជឿជាក់ថាបុរសរូបនេះ កំពុងតាមដានការចរចារវាងម្ចាស់ក្លឹបចាស់ ត្រកូល The Glazer ជាមួយនឹងម្ចាស់ក្លឹបថ្មី ហើយនឹងត្រូវរងចាំរហូតដល់ជិតថ្ងៃផុតកំណត់ មកដល់ថ្ងៃទី១៧ខែកុម្ភៈខាងមុខនេះ ដើម្បីធ្វើការសម្រេចចិត្តចាយលុយ២ឬ៣ពាន់លានដុល្លារប៉ុណ្ណោះ ដើម្បីទិញយកក្លឹបនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top