ឡូសអ៊ែនជីឡេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្នំភ្លើងសកម្មដ៏ធំបំផុតរបស់ពិភពលោក បានផ្ទុះឡើងជាលើកដំបូង ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ ដោយបានបញ្ចេញកម្អែភ្នំភ្លើង និងផេះក្តៅៗកាលពីថ្ងៃចន្ទ ដែលជាការបង្ហាញដ៏អស្ចារ្យ នៃកំហឹងរបស់ធម្មជាតិពីភ្នំភ្លើង Mauna Loa នៅកកោះហាវ៉ៃ ។ ទន្លេនៃថ្មរលាយអាចត្រូវបានគេមើលឃើញ ឡើងខ្ពស់នៅលើភ្នំភ្លើង បញ្ចេញពពកដ៏ធំនៃចំហាយទឹក...
គួរឲ្យរំភើបជំនួសបងប្រុសម្នាក់ រស់នៅក្រុងតាខ្មៅដៃមានសំណាងខ្លាំង គាស់ឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារ ពីស្រាបៀរ កម្ពុជា ជួយគាត់ធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាក្នុងជីវិតជាច្រើនទៀត ជាមួយលុយច្រើនសន្ធឹកសន្ធាប់បែបនេះ។ បងប្រុសម្នាក់នេះ ឈ្មោះ ឈៀង ដារ័ត្ត អាយុ ៣០ ឆ្នាំ មានទីលំនៅ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅខេត្តកណ្តាល មានសំណាងក្លាយជាបុរសកំពូលសំណាងទី៥ក្នុងខែវិច្ឆិកានេះឈ្នះរង្វាន់ធំ២ម៉ឺនដុល្លារពីស្រាបៀរ កម្ពុជា។ កាលពីសប្តាហ៍មុននេះ បងប្រុស ឈៀង ដារ័ត្ត ដែលមានមុខរបរជាកម្មកររោងចក្រ បានទិញស្រាបៀរ កម្ពុជាអស់ ២ កេសកន្លះយកមកពិសាជុំគ្នាជាមួយបងប្អូន តែសំណាងខ្លាំង ជួបលាភធំប្តូរវាសនាខ្លួនមួយរំពេច។ បងប្រុស ឈៀង ដារ័ត្ត និយាយដោយក្តីរំភើបក្តុកក្តួល ក្នុងចិត្តថា៖ «ខ្ញុំទិញស្រាបៀរ កម្ពុជា អស់ ២ កេសកន្លះ ផឹកជុំគ្នាជាមួយបងប្អូន ៥ នាក់។ ពេលហូបដល់កន្លះកេសចុងក្រោយ ខ្ញុំក៏គាស់ត្រូវរង្វាន់២ម៉ឺនដុល្លារ។ ខ្ញុំអរឡើងចង់ហោះបងអើយ ជីវភាពកំពុងខ្វះខាត លុយច្រើនដល់ម្លឹងខ្ញុំអាចធ្វើផ្ទះថ្មីឲ្យស្អាត និងបំពេញបំណងប្រាថ្នាច្រើនណាស់ ខ្ញុំអរគុណស្រាបៀរ កម្ពុជាខ្លាំងណាស់ផ្តល់រង្វាន់ពិតៗ»។ នេះបានគេហៅថា វាសនាមនុស្សពិតជាមើលមិនឃើញ មែនបងប្អូន! តើនរណាជាអ្នកមានសំណាង បន្ទាប់ព្រោះរង្វាន់ធំ២ម៉ឺនដុល្លារមាន៥រង្វាន់ជារៀងរាល់ខែ?
កាតា៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអង់គ្លេស និងក្រុមកីឡាករបាល់ទាត់ជម្រើសជាតិវេលស៍ បានលុតជង្គង់មុនពេលការប្រកួតចុងក្រោយ ក្នុងពូលរបស់ពួកគេ នៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ World Cup នៅថ្ងៃអង្គារនៅប្រទេសកាតា។ ក្រុមទាំងនោះបានធ្វើកាយវិការ ជាសញ្ញានៃសាមគ្គីភាពនៃការប្រយុទ្ធប្រឆាំង នឹងការរើសអើង។ អង់គ្លេស និងវេលស៍ ស្ថិតក្នុងចំណោមប្រទេសអឺរ៉ុបចំនួន៧ ដែលមានបំណងចង់ឲ្យប្រធានក្រុម របស់ពួកគេពាក់ខ្សែដៃ “One Love”...
ដូហា៖ការប្រកួតនាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ និងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ឡើងវគ្គ១៦ក្រុម បន្ទាប់ទំាងក្រុមទំាង២ បានយកឈ្នះលើគូប្រកួតរៀងៗខ្លួន សម្រាប់ពូល A នៃព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅ Education City ប្រទេសកាតា។ ចំពោះក្រុមបាល់ទាត់ជម្រើសជាតិសេណេហ្គាល់ បានយកឈ្នះក្រុមបាល់ទាត់ជម្រើសជាតិអេក្វាឌ័រ ប៉ះក្រុមបាល់ទាត់ជម្រើសជាតិ លទ្ធផល...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងសុន្ទរកថា ពេលយប់របស់លោកកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ី បានបាញ់ផ្លោងចំនួន ២៥៨ដង លើការតាំងទីលំនៅចំនួន ៣០ ផ្សេងៗគ្នានៅក្នុងតំបន់ Kherson ក្នុងសប្តាហ៍មុន។ ទីក្រុងមូស្គូ បានបង្កើនការវាយប្រហាររបស់ខ្លួន ទៅលើតំបន់ភាគខាងត្បូងអ៊ុយក្រែន ចាប់តាំងពីកងទ័ពរបស់ខ្លួន បានដកផ្នែកខ្លះ ចេញពីផ្នែកខាងលិចរបស់ខ្លួនក្នុងខែនេះ។ យោធារុស្ស៊ីហាក់ដូចជាកំពុងផ្លាស់ប្តូរ ដើម្បីពង្រឹងទីតាំងរបស់ខ្លួន នៅក្នុងតំបន់ភាគខាងកើតនៃតំបន់...
បរទេស៖ ក្រសួងការពារជាតិអាមេរិក បាននិយាយថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានបើកភ្លើងខៀវលើការលក់ ដែលមានសក្តានុពលនៃមីស៊ីលយុទ្ធសាស្ត្រ គ្រាប់បែកហោះ និងឧបករណ៍ពាក់ព័ន្ធផ្សេងទៀត ដល់ប្រទេសហ្វាំងឡង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ (DSCA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុង Helsinki ដែលកំពុងសម្លឹងមើលការចូលរួម...
បារាំងកំពុងឈរនៅកំពូលតារាង មាន៦ពិន្ទុរួចទៅហើយ ក្នុងការឡើងទៅវគ្គបន្ទាប់ នៃការប្រកួតពានរង្វាន់ពិភពលោក ខណៈដែល៣ក្រុមទៀត កំពុងរងចាំអ៊ុតមើលលទ្ធផលយប់នេះ។ ទុយនេស៊ីនឹងត្រូវប្រកួតប៉ះក្រុមខ្លាំងបារាំង ទាំងដែលខ្លួនមាន១ពិន្ទុ ប៉ុន្តែហាក់ដូចជាមានសង្ឃឹមឈ្នះ ត្រឹមតែ១១ភាគរយប៉ុណ្ណោះ លទ្ធភាពស្មើមាន២០ភាគរយ និងលទ្ធភាពបារាំងឈ្នះ មានទៅដល់៦០ភាគរយ។ អូស្ត្រាលីត្រូវការចាំបាច់៣ពិន្ទុទៀត ពីការប្រកួតប៉ះនឹងដាណឺម៉ាក បើមិនដូច្នេះទេឱកាស នៅតែមានស្រាប់ដាណឺម៉ាក និងទុយនេស៊ី ប្រសិនបើឈ្នះបារាំង យកបាន៣ពិន្ទុបន្ថែមនោះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ នៃតំណាងឲ្យលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក តែម ម៉ឺន អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ហួត សេងទ្រី ប្រធាននាយកដ្ឋាន រៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡា...
នៅពូល B យប់មិញនេះអាមេរិក អាចយកឈ្នះអ៊ីរ៉ង់ទាំងប្រផិតប្រផោយ ក្នុងលទ្ធផល១ទល់នឹង០ ដើម្បីអាចឡើងទៅវគ្គបន្ទាប់១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក ដែលធ្វើឡើងនៅក្នុងប្រទេសកាតា ខណៈដែលអង់គ្លេស បានឡើងស្វ័យប្រវត្តិមុន ហើយវេលត្រូវធ្វើដំណើរទៅផ្ទះវិញ។ អាមេរិកយប់មិញនេះអាចគ្រប់គ្រងបាល់ បានពាក់កណ្តាលម្នាក់ ជាមួយនឹងអ៊ីរ៉ង់៥១ភាគរយ ទល់នឹង៤៩ភាគរយ ខណៈដែលអាមេរិកមានឱកាសស៊ុតបាន១២ដង និងចំគោលដៅតែ៥ ហើយគ្រាប់បាល់តែមួយគត់ បានធ្វើឡើងដោយកីឡាករ Pulisic នៅនាទីទី៣៨ និងក្លាយទៅជាគ្រាប់បាល់ជ័យជំនះតែម្តង។...
ប្រកួតនៅពូល B យប់មិញនេះអង់គ្លេស ដែលមានពិន្ទុនៅកំពូលតារាង បានយកឈ្នះវេលងាយ ក្នុងលទ្ធផល៣ទល់នឹង០ បន្តឈរនៅកំពូលតារាង និងជាស្វ័យប្រវត្តិឡើងទៅវគ្គ ១៦ក្រុមចុងក្រោយ នៃការប្រកួតបាល់ទាត់ពិភពលោក។ អង់គ្លេសស៊ុតបានដល់ទៅ១៨ដង និងចំគោលដៅបាន៧ដង ខណៈដែលគ្រាប់បាល់ដំបូង កើតឡើងនៅតង់ទី២នាទីទី៥០ ដោយកីឡាករ Marcus Rashford ដោយមិនបាន១នាទីផង កីឡាករ Phil Foden អាចរកបន្ថែមមួយគ្រាប់ទៀត...