កីឡា

ហូឡង់ មានប្រវត្តិចាញ់តែម្តងគត់​ ជាមួយនឹងអាហ្សង់ទីន ក្នុងជំនួបទាំង៩ដង

ហូឡង់និងអាហ្សង់ទីន នឹងត្រូវប្រកួតប៉ះគ្នាក្នុងវគ្គ១ភាគ៤ផ្តាច់ព្រ័ត្រ ប៉ុន្តែក្នុងជំនួបគ្នារយៈពេល៩ដងចុងក្រោយ គិតចាប់តាំងតែពីឆ្នាំ១៩៧៨ ហូឡង់ធ្លាប់បរាជ័យ ក្នុងការប្រកួតតែម្តងគត់ គឺជាការប្រកួតវគ្គផ្តាច់ព្រ័ត្រ ពានពិភពលោកឆ្នាំ១៩៧៨តែម្តង។

ប៉ុន្តែទោះបីជាយ៉ាងណាក្តីហូឡង់ ធ្លាប់យកឈ្នះអាហ្សង់ទីន ដល់ទៅ៤ដងនិងស្មើគ្នា៤ដង ដែលក្នុងចំណោមការប្រកួតទាំង៩ដងចុងក្រោយនេះ មាន៥ដងគឺជាការប្រកួត ក្នុងពានរង្វាន់ពិភពលោក ដែលមានន័យថា នេះគឺជាជំនួបគ្នាក្នុងពានរង្វាន់ដ៏ធំបំផុតនេះ លើកទី៦ហើយ។

ទោះបីជាយ៉ាងណាក្តី តាមមើលទំរង់លេងរបស់អាហ្សង់ទីន គេជឿជាក់ថាក្រុមមានលទ្ធភាពឈ្នះច្រើនជាង ដល់ទៅ៤៣ភាគរយ ខណៈដែលហូឡង់មានលទ្ធភាពឈ្នះ ត្រឹមតែ២៧ភាគរយ និងស្មើគ្នាប្រមាណជា៣០ភាគរយ ។

ការប្រកួតវគ្គ១ភាគ៤​ នឹងប្រារព្ធធ្វើឡើងនៅកីឡាដ្ឋាន Lusail Stadium នាយប់ថ្ងៃទី១០ខែធ្នូវេលាម៉ោង២ភ្លឺ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top