កីឡា

គ្រូអាល្លឺម៉ង់ មិនលាលែងពីតំណែងឡើយ ទោះបរាជ័យនៅកាតាឆ្នាំនេះក្តី

គ្រូបង្វឹកជម្រើសជាតិអាល្លឺម៉ង់លោក Hansi Flick ត្រូវបានគេជឿជាក់ថា នឹងនៅតែបន្តកាន់តំណែងជាគ្រូបង្វឹករបស់ជម្រើសជាតិអាល្លឺម៉ង់ដដែល ទោះបីជាបរាជ័យយ៉ាងអាក្រក់ នៅកាតាឆ្នាំ២០២២ បានត្រឹមវគ្គជម្រុះតាមពូលក្តី។

កិច្ចប្រជុំដែលមានរយៈពេល២ម៉ោងកន្លះ កាលពីថ្ងៃពុធកន្លងមក រវាងលោក Flick ជាមួយនឹងសហព័ន្ធកីឡារបស់អាល្លឺម៉ង់ បានឈានទៅដល់ការសម្រេចចិត្ត និងប្រកាសជាផ្លូវការថា គ្រូបង្វឹករូបនេះនឹងនៅតែបន្តតំណែង ជាគ្រូបង្វឹករបស់អាល្លឺម៉ង់ រហូតដល់ព្រឹត្តិការណ៍អឺរ៉ូឆ្នាំ២០២៤។

ថ្លែងនៅក្រោយការប្រកាសនេះលោក Flick ថ្លែងថា៖ ក្រុមការងារបង្វឹករបស់ខ្ញុំ និងខ្ញុំ នៅតែមានភាពសុទិដ្ឋិនិយម ចំពោះពានរង្វាន់អឺរ៉ូឆ្នាំ២០២៤ នៅក្នុងប្រទេសរបស់យើង។ក្រុមរបស់យើងអាចទទួលបានអ្វីច្រើនជាងនេះ គឺច្រើនជាងយើងបាន
បរាជ័យនៅក្នុងប្រទេសកាតា ដែលជាកន្លែងយើងបានខកខានឱកាសដ៏ល្អបំផុត ក្នុងប្រវត្តិសាស្ត្រ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top