ក្រុមហ៊ុន Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) លំដាប់ខ្ពស់ឈានមុខគេមួយ នៅក្នុងប្រទេសកម្ពុជា និងជាផ្នែកមួយនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបញ្ជាក់សារជាថ្មីអំពីតួនាទីរបស់ខ្លួនថា ជាក្រុមហ៊ុនដ៏សំខាន់មួយក្នុងការ អភិវឌ្ឍន៍វិស័យឌីជីថលរបស់កម្ពុជា តាមរយៈការឈ្នះពានរង្វាន់ដ៏មាន កិត្យានុភាពមួយនៅក្នុងប្រភេទ «ស្ថាប័ននុវានុវត្តន៍ឌីជីថលល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជាឆ្នាំ២០២២ ដែលជាកម្មវិធី ICT ថ្នាក់ជាតិធំបំផុត។ នៅក្នុងកម្មវិធីពានរង្វាន់ ឌីជីថលកម្ពុជាឆ្នាំ២០២២ នេះមានអ្នកដាក់ពាក្យ ចូលរួមប្រកួតប្រជែងចំនួន ១៧២ស្ថាប័ន...
យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា កាសស្តាប់ត្រចៀក Dyson’s Zone មានបច្ចេកវិទ្យាបំបាត់សំឡេងរំខាន ត្រៀមខ្លួននឹងប្រកួតប្រជែង លើទីផ្សារក្នុងពេលឆាប់ៗនេះពីក្រុមហ៊ុន Sony, Apple និង Bose ប៉ុន្តែលក្ខណៈពិសេសដែលទាក់ទាញបំផុត គឺម៉ាស៊ីនបន្សុទ្ធខ្យល់ អាចភ្ជាប់បាន។ កាសស្តាប់ត្រចៀកលំដាប់ខ្ពស់ មួយគូដែលបំពាក់ដោយម៉ាស៊ីនបន្សុតខ្យល់ ផ្ទាល់ខ្លួនអាចឲ្យអ្នកមើល ទៅដូចមនុស្សអាក្រក់ Batman ត្រូវបានគេដាក់លក់ក្នុងតម្លៃដ៏ថ្លៃបំផុត...
ទីក្រុងឡុងដ៍៖ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា នាង Rhiannon Adam ចូលរួមជាមួយនាវិក៩ នាក់ដែលរំពឹងថា នឹងបាញ់បង្ហោះនៅឆ្នាំក្រោយ ក្នុងបេសកកម្មរយៈពេលមួយសប្តាហ៍ ទៅកាន់ផ្កាយរណបរបស់ផែនដី ធ្វើឲ្យសុបិនមិនអាចទៅរួច នឹងក្លាយជាការពិតរបស់អ្នកស្រី។ អ្នកថតរូបជនជាតិអៀរឡង់ម្នាក់ បង្ហាញពីសុបិនដែលមិនអាច ទៅរួចដោយបានផ្តួលគូប្រជែង ជាងមួយលាននាក់ ដើម្បីទទួលបានកន្លែងនៅលើ ជើងហោះហើរស៊ីវិលលើកដំបូង ទៅកាន់ភពព្រះច័ន្ទ។ នាងRhiannon Adam...
អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា TikTok បានរកឃើញខ្លួនឯងម្តងហើយម្តងទៀត នៅក្នុងរង្វង់អ្នកនយោបាយអាមេរិក ចាប់តាំងពីអតីតប្រធានាធិបតី លោកDonald Trump បានព្យាយាមអនុវត្តការហាមឃាត់ ទាំងស្រុងលើការទាញយកកម្មវិធី។ TikTok កំពុងត្រូវបានប្តឹងដោយរដ្ឋ Indiana របស់សហរដ្ឋអាមេរិកដោយចោទប្រកាន់ថា បានបោកបញ្ឆោតអ្នកប្រើប្រាស់ របស់ខ្លួនអំពីការចូលប្រើប្រាស់ ទិន្នន័យរបស់ពួកគេរបស់ប្រទេសចិន។ កម្មវិធីវីដេអូទម្រង់ខ្លីមានអ្នកប្រើប្រាស់ ជាងមួយពាន់លាននាក់ នៅទូទាំងពិភពលោក...
អាមេរិក៖ ការកាត់ទោសរបស់ Ramesh “Sunny” Balwani ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីស្ថាបនិក Theranos ដ៏អាប់ឱនឈ្មោះនាង Elizabeth Holmes ដែលធ្លាប់ពិពណ៌នាដោយ Forbes ថា ជាមហាសេដ្ឋីស្រីវ័យក្មេងបំផុត របស់អាមេរិកត្រូវបានគេប្រាប់ថា នាងនឹងចំណាយពេលលើសពី ១១ ឆ្នាំនៅពីក្រោយការជាប់ឃុំ យោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវ។ អតីតដៃគូរបស់ស្ថាបនិក...
ក្រុងប៊ែរឡាំង៖ យោងតាមការចេញផ្សាយពី គេហទំព័រឌឺវីប៊ីសបានប្រាប់ឲ្យដឹងថា ប្រទេសក្រូអាតត្រូវបានពិន័យដោយ FIFA បន្ទាប់ពីអ្នកគាំទ្ររបស់ពួកគេបាន កំណត់គោលដៅលើអ្នកចាំទី សញ្ជាតិកាណាដា Milan Borjan អំឡុងពេលការប្រកួតវគ្គចែកពូល World Cup ។ លោក Borjan កើតនៅ Knin ក្នុងប្រទេសក្រូអាតជាជនជាតិស៊ែប៊ី ដែលបានភៀសខ្លួនទៅទីក្រុង Belgrade កាលឆ្នាំ...
បន្ទាប់ពិធីបិទកីឡាជាតិលើកទី ៣ កាលពីល្ងាចថ្ងៃពុធ ទី៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ មានការសង្កេតឃើញថា សាធារណៈជនមួយចំនួនមានប្រតិកម្ម នៅតាមបណ្តាញសង្គម ចំពោះការមិនចាក់ផ្សាយនូវ ការសម្តែងរបស់តារាល្បី ម៉ាន់ វណ្ណដា នៅលើហ្វេកប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុន Smart Axiata និង Pleng។ ថ្មីៗនេះ ក្រុមហ៊ុន Smart...
“បុណ្យម្ហូប” ស្រាបៀរអាន់ឆ័រវ៉ាយបានបញ្ចប់ ដោយភាពជោគជ័យ ជាមួយភាពសប្បាយរីករាយ និងអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចបាន ជាពិសេសបានរកឃើញជើងឯកសប្បាយញុំា សប្បាយលេង បន្ទាប់ពី វគ្គជម្រុះ និងវគ្គប្រកួតឆ្លងខេត្តយ៉ាងស្វិតស្វាញ។ កម្មវិធីដ៏ធំ និងប្លែកអស្ចារ្យដំបូងគេមួយនេះ បានចាប់ផ្តើមតាំងពីខែតុលាមកម្ល៉េះ នៅតាមខេត្តក្រុងចំនួន៥រួមមាន ខេត្តបាត់ដំបង ក្រុងតាខ្មៅ កំពង់ឆ្នាំង កំពង់ស្ពឺ និងបិទបញ្ចប់នៅក្នុងខេត្តកំពង់ចាម កាលពីពេលថ្មីៗនេះ។ “បុណ្យម្ហូប” របស់ស្រាបៀរអាន់ឆ័រវ៉ាយ...
បរទេស៖ រដ្ឋមន្ត្រីក្រសួងការបរទេស របស់ប្រទេសរុស្សីលោក Sergey Lavrov កាលពីថ្ងៃម្សិលមិញនេះបានធ្វើការព្រមានចំៗថា នឹងអាចកើតជម្លោះរវាងបណ្តាប្រទេស ដែលមានអាវុធនុយក្លេអ៊ែរ ហើយគ្រប់គ្នាត្រូវតែព្យាយាម ឲ្យអស់លទ្ធភាព ដើម្បីបញ្ចៀសហេតុការណ៍នេះ។ លោក Lavrov ដែលបានថ្លែងនៅអំឡុងពេល នៃសន្និសិទសារព័ត៌មានម្សិលមិញថា៖ សង្គ្រាមទាំងឡាយណាដែល រវាងមហាអំណាចនុយក្លេអ៊ែរគឺជារឿង ដែលមិនអាចកើតឡើងបាននោះទេ ទោះបីជាយ៉ាងអ្នកណាម្នាក់បានប្រើប្រាស់ សកម្មភាពធម្មតាដែលពាក់ព័ន្ធក្តីប៉ុន្តែវាគឺជាភាពប្រថុយប្រថានបំផុត ដែលនឹងអាចទាញភាគីជម្លោះឲ្យ ធ្លាក់ចូលក្នុងសង្គ្រាមនុយក្លេអ៊េរ។...
ការប្រកួតនៅពូល H ដែលឈានចូលមកដល់ ការប្រកួតទី៣ ខណៈដែលប៉ទុយហ្គាល់បានមាន ៦ពិន្ទុ នឹងត្រូវឡើងទៅវគ្គបន្ទាប់ ១៦ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិទៅហើយ។ ប៉ទុយហ្គាល់នឹងត្រូវប្រកួតប៉ះ នឹងកូរ៉េខាងត្បូង ទាំងដែលប្រទេសអាស៊ីមួយនេះ នៅតែមានឱកាសឡើងទៅវគ្គបន្ទាប់ ប្រសិនបើអាចយកឈ្នះប៉ទុយហ្គាល់ តែត្រូវរងចាំមើលលទ្ធផលនៃ ការប្រកួតរវាងហ្កាណានិងអ៊ុយរ៉ាហ្គាយ។ ហ្គាណាដែលមាន៣ពិន្ទុ និងត្រូវប្រកួតអ៊ុយរ៉ាហ្គាយដែលមាន ១ពិន្ទុ ក៏សុទ្ធតែមានឱកាសដូចគ្នា ប្រសិនបើពួកគេអាចយកឈ្នះ ហើយកូរ៉េខាងត្បុងនឹងត្រូវបរាជ័យ...