ក្នុងរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេងអូលីវ និងក្រូចឆ្មារ បានក្លាយទៅជាឱសថធម្មជាតិ ដែលត្រូវបានគេនិយមប្រើប្រាស់ខ្លាំងបំផុត ក្នុងការថែរក្សាសម្រស់ និងសុខភាព។ ជាពិសេស ការប្រើប្រាស់ប្រេងអូលីវ ក្នុងការកែច្នៃអាហារ មិនមានផលប៉ះពាល់ដល់សុខភាព ហើយធ្វើឲ្យអាហារមានជីវជាតិខ្ពស់។ ប្រសិនបើអ្នកបញ្ចូល ជាមួយទឹកក្រូចឆ្មារ វានឹងក្លាយទៅជាឱសថ សម្រាប់ថែរក្សាសម្រស់ និងការពារជំងឺមួយចំនួន។ ប្រឆាំងនឹងការទល់លាមកឱសថនេះ គឺជាជម្រើសដ៏ល្អបំផុត សម្រាប់អាហារពេលព្រឹក ព្រោះវាអាចជួយបង្ការជំងឺទល់លាមក និងជំងឺរំលាយអាហារ។...
នៅពេលដែលរាងកាយអស់កម្លាំង ឬឈឺ អ្នកគួរតែព្យាយាមទទួលទានអាហារ និងទឹកឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន ដើម្បីជួយឲ្យរាងកាយ ឆាប់ជាសះស្បើយឡើងវិញ។ ក៏ប៉ុន្តែមានអាហារមួយចំនួន អ្នកមិនគួរទទួលទាននៅពេល កំពុងមានជំងឺនោះឡើយ ជាពិសេសអ្នកដែលមានជំងឺផ្តាសាយ ក្អក ឈឺបំពង់ក ឬមានបញ្ហាក្រពះ…. ព្រោះវាអាចបណ្តោលឲ្យជំងឺ កាន់តែមានសភាពធ្ងន់ធ្ងរលើសដើម។ ខាងក្រោមនេះ គឺជាប្រភេទអាហារដែលអ្នកគួរតែ ជៀសវាងនៅពេលមានជំងឺ៖ កាហ្វេអ្នកមិនគួរផឹកកាហ្វេ នៅពេលមានជំងឺណាមួយនោះទេ ជាពិសេសអ្នកដែលមានបញ្ហាក្រពះ។...
បើយោងតាមអ្នកវិទ្យាសាស្ត្រនៅប៉ែកបូព៌ា បានរកឃើញថា ម្ទេសប្លោក មានផ្ទុកវីតាមីន C ច្រើនជាងផ្លែប៉េងបោះ រហូតដល់ ៥ ទៅ ៧ដង ហើយវាស្ថិតនៅក្នុងត្រកូលបន្លែ ពណ៌បៃតងដែលមានវីតាមីន C ខ្ពស់ជាងគេបង្អស់។ ក្រៅពីវីតាមីន C ម្ទេសប្លោក សម្បូរទៅដោយបរិមាណ ជាតិទឹកប្រហែលជា ៩៣,៩ភាគរយ កាបូនអ៊ីដ្រាតប្រហែលជា ៣,៨ភាគរយ។...
ជារឿយៗ សំបកដំឡូងបារាំង ត្រូវបានគេបោះបង់ចោល បន្ទាប់ពីចម្អិន ហើយជួនកាលគេចិតវាចេញមុន ពេលកែច្នៃធ្វើជាអាហារផ្សេងៗ។ ទោះជាយ៉ាងណា ការពិតដែលគ្រប់គ្នាមិនធ្លាប់ដឹងនោះ គឺសំបកដំឡូងបារាំង ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ចំពោះសុខភាព។ អ្នកឯកទេស បានណែនាំថា អ្នកគួរតែញ៉ាំដំឡូងបារាំង ទាំងសំបក ព្រោះវាអាចផ្តល់នូវ អត្ថប្រយោជន៍ច្រើនយ៉ាង។ គ្រប់គ្រងសម្ពាធឈាមដំឡូងបារាំង សម្បូរទៅដោយប៉ូតាស្យូម ដែលជាសមាសធាតុ ជួយគ្រប់គ្រងសម្ពាធឈាម។ នៅពេលដែលអ្នកដំណើរការ...
អយស្ទ័រ គឺជាអាហារដ៏ពេញនិយមខ្លាំង បំផុតពីសំណាក់មនុស្ស នៅទូទាំងពិភពលោក ព្រោះវាមានរសជាតិឆ្ងាញ់ ហើយមានប្រយោជន៍ សម្រាប់សុខភាពសរសៃឈាមបេះដូង សម្រស់ និងធ្វើឲ្យមុខងារខួរក្បាល មានភាពប្រសើរឡើង។ ដូច្នេះ សម្រាប់អ្នកដែលមិនចូលចិត្តអយស្ទ័យ គួរតែស្វែងយល់ពី អត្ថប្រយោជន៍របស់វាសិន មុននឹងបដិសេធថា ទេ ចំពោះអាហារដ៏ល្អមួយនេះ។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ចំពោះសុខភាពទាំង ១០យ៉ាង ដែលបានមកពីការទទួលទានអយស្ទ័រ៖ ១.បង្កើនប្រព័ន្ធភាពស៊ាំអយស្ទ័រ...
ល្ហុង គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់អត្ថប្រយោជន៍ ជាច្រើនសម្រាប់សុខភាព។ សូម្បីតែការញ៉ាំល្ហុងខ្ចី ក៏ទទួលបានអត្ថប្រយោជន៏ មិនចាញ់គ្នាប៉ុន្មានដែរ។ តែទោះជាយ៉ាង មនុស្សមួយចំនួនមិនគួរទទួលទាន ល្ហុងច្រើនពេកនោះទេ ព្រោះវានាំឲ្យមានផលវិបាកធ្ងន់ធ្ងរ។ ១.ស្ត្រីមានផ្ទៃពោះការញ៉ាំផ្លែល្ហុង ជាពិសេសល្ហុងខ្ចី អំឡុងពេលមានផ្ទៃពោះ អាចបណ្តោលឲ្យមានភាពមិនប្រក្រតី និងរលូតកូន។ ល្ហុងខ្ចី អាចជំរុញឲ្យស្បូន មានការកន្ត្រាក់ញឹកញាប់ ដែលធ្វើឲ្យកូនក្នុងផ្ទៃ ប្រឈមនឹងការរលូត។...
ស៊ុត ត្រូវបានគេចាត់ទុកជាអាហារ ពេលព្រឹកដ៏ពេញនិយមខ្លាំងបំផុត ពីសំណាក់មនុស្ស ស្ទើរតែគ្រប់ក្រុមគ្រួសារ ព្រោះវាមានរសជាតិឆ្ងាញ់ ហើយងាយស្រួល ក្នុងការចម្អិនថែមទៀត។ ក្រៅពីមានរសជាតិឆ្ងាញ់ ស៊ុត មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់សុខភាព ហេតុនេះទើបអ្នកជំនាញ បានផ្តល់អនុសាសន៍ឲ្យបន្ថែម ស៊ុតទៅក្នុងអាហារពេលព្រឹកជាប្រចាំ។ រក្សាថាមពលពេញមួយថ្ងៃនៅពេលអ្នកបរិភោគស៊ុត សម្រាប់អាហារពេលព្រឹក ជំនួសគ្រាប់ធម្មជាតិ ឬសាច់ផ្សេងៗ វាអាចជួយបំពេញថាមពលបានយូរ។ នេះហើយជាចំណុចល្អ ដែលធ្វើឲ្យអ្នកមិន...
ប៊ឺរ គឺជាផ្លែឈើធម្មជាតិមួយប្រភេទ ដែលគេនិយមប្រើសម្រាប់ កែច្នៃធ្វើជាអាហារផ្សេងៗ ជាពិសេសទឹកក្រឡុក ព្រោះវាមានរសជាតិឆ្ងាញ់។ ក៏ប៉ុន្តែ តើអ្នកដឹងទេថា ការទទួលទានផ្លែប៊ឺរ ជាប្រចាំផ្តល់អត្ថប្រយោជន៍អស្ចារ្យ យ៉ាងណាចំពោះសុខភាព? ប្រសិនបើបានដឹងពី អត្ថប្រយោជន៍របស់វាហើយ អ្នកច្បាស់ជាចង់ទទួលទានរាល់ថ្ងៃ។ ១.ផ្ទុកសារធាតុប៉ូតាស្យូមច្រើនជាងចេកប៉ូតាស្យូម មានតួនាទីថែរក្សាកោសិកា សរសៃប្រសាទ និងប្រព័ន្ធសរសៃឈាមបេះដូង ឲ្យមានសុខភាពល្អ។ ប៊ឺរប្រហែលជា ១០០ក្រាម មានផ្ទុកប៉ូតាស្យូម...
មនុស្សភាគច្រើនប្រហែលជាដឹងហើយថា ស៊ុត គឺជាអាហារសម្បូរជីវជាតិដែល ផ្តល់អត្ថប្រយោជន៍ដល់សុខភាពច្រើនបំផុត។ ស៊ុតមាន់ ស៊ុតទា ឬស៊ុតក្ងាន ត្រូវបានគេកែច្នៃធ្វើជា អាហារជាច្រើនប្រភេទ ហើយសមស្របទៅតាម មនុស្សគ្រប់វ័យផងដែរ។ នៅជុំវិញពិភពលោក ស៊ុត គឺជាអាហារមួយក្នុងចំណោម អាហារដែលគេនិយមប្រើប្រាស់បំផុត នៅពេលព្រឹក។ ពួកវាសម្បូរទៅដោយជាតិប្រូតេអ៊ីន ដែលអាចជួយផ្តល់ ថាមពលពេញមួយថ្ងៃ។ លើសពីនេះទៅទៀត ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗដទៃទៀត...
ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅទូទាំងពិភពលោក បានផ្លាស់ប្ដូរវិស័យអប់រំឲ្យ ក្លាយជាលែងដូចដើមជារៀងរហូត ។ សាលារៀននៅទូទាំង ប្រទេសកម្ពុជាបានបិទទ្វារ ដោយប៉ះពាល់ដល់សិស្សានុសិស្សរាប់លាននាក់ ដែលត្រូវតែសម្របខ្លួន ទៅនឹងវិធីសាស្ត្ររៀនសូត្រថ្មីៗ ។ នៅទូទាំងប្រទេស សិស្សានុសិស្សជាង ៣,៨លាននាក់ មិនបានចូលរៀននៅក្នុងថ្នាក់រៀនផ្ទាល់ទេ ដោយសារតែវិធានការបិទខ្ទប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ សិស្សត្រូវងាកទៅប្រើប្រាស់ កម្មវិធីឌីជីថលនានា ដើម្បីរៀនតាមអនឡាញវិញ ។ ជាកិច្ចប្រឹងប្រែងមួយ...