អាមេរិក ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាភាពយន្តរឿង Fast And Furious លោក Vin Diesel ទើបតែបានបង្ហាញឈ្មោះនៃវគ្គទី ១០ ដែលនឹងមកដល់ ហើយវាមានឈ្មោះថា Fast X ។...
Cristiano Ronaldo បានត្រលប់មកជំរុំហ្វឹកហាត់របស់ Manchester United កាលពីម្សិលមិញ ដែលគេការបង្ហាញខ្លួនជាលើកដំបូងចាប់តាំងពីប្រកាសដំណឹងបាត់បង់កូនប្រុស។ កីឡាករសញ្ជាតិព័រទុយហ្គាល់វ័យ៣៧ឆ្នាំត្រូវបានប្រទះឃើញចាកចេញពីជំរុំហាត់ Carrington ប្រមាណ៤៨ម៉ោងក្រោយបញ្ចេញដំណឹងក្រៀមក្រំទៅកាន់ពិភពលោក។ Ronaldo និងគូស្នេហ៍ Geogina Rodriguez បានប្រកាសកាលពីថ្ងៃច័ន្ទថា កូនទើបតែសម្រាលម្នាក់ក្នុងចំណោមកូនភ្លោះរបស់ខ្លួនបានស្លាប់បាត់បង់ជីវិត។ បន្ទាប់ពីទទួលបានដំណឹងនេះក្លឹប Manchester United បានផ្ដល់ពេលវេលាឲ្យ Ronaldo សម្រាកតាមតែចិត្តចង់...
ទីក្រុងឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា Wimbledon បានហាមឃាត់កីឡាករ រុ ស្ស៊ី និងបេឡារុស្ស ពីការប្រកួតឆ្នាំ ២0២២ ដើម្បីឆ្លើយតបទៅនឹងការលុកលុយ ទៅលើប្រទេស អ៊ុយក្រែន ប៉ុន្តែអ្នករៀបចំ ATP និង WTA បានចាត់ទុកការផ្លាស់ប្តូរនេះថា ជាអយុត្តិធម៌ និង...
អាមេរិក ៖ ស្ថាបនិកនៃក្រុមហ៊ុន Virgin Group លោក Sir Richard Branson បាននិយាយថា បុគ្គល និងអាជីវកម្មទាំងអស់ត្រូវធ្វើបន្តិចបន្តួចរបស់ពួកគេ ហើយបានអំពាវនាវ ឲ្យគ្រួសារកាត់បន្ថយកម្ដៅ និងម៉ាស៊ីនត្រជាក់ចំនួន១ភាគរយ ដើម្បីគាំទ្រដល់ប្រទេស អ៊ុយក្រែន យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ ។ លោកបានអំពាវនាវ ឲ្យមានការកំណត់...
អាមេរិក ៖ ទីភ្នាក់ងារនេះ បានបញ្ជាក់ថា បេសកកម្ម Artemis I របស់ណាសា ទៅកាន់ភពព្រះច័ន្ទ និងត្រឡប់មកវិញ អាចប្រឈម នឹងការពន្យារពេល បន្ថែមទៀត បន្ទាប់ពីមានកំហុសឆ្គងជាបន្តបន្ទាប់ សម្រាប់បាញ់បង្ហោះ ទៅលើ SLS Megarocket ដ៏ធំបន្ទាប់ពីការចាក់ប្រេង បានបរាជ័យ និងបញ្ចប់ការហោះហើរ សាកល្បងគ្មានមនុស្ស...
ក្រោយពេលលោក Elon Musk ដាក់សំណើរទិញយក Twitter ក្នុងតម្លៃខ្ទង់រាប់ពាន់លានដុល្លារ (៤៣ ប៊ីលានដុល្លារអាមេរិក) កាលពីថ្ងៃទី ១៤ ខែមេសាឆ្នាំ ២០២២ កន្លងទៅ បានធ្វើឲ្យរំជើបរំជួលដល់បណ្ដាអ្នកសារព័ត៌មាននានាទាំងក្នុងស្រុក និងអន្តរជាតិចុះផ្សាយថា «មហាសេដ្ឋីអាមេរិកលំដាប់កំពូលរូបនេះ នឹងក្លាយទៅជា CEO Twitter នាពេលអនាគតឆាប់ៗនេះ»។ យោងតាមប្រភពពីសារព័ត៌មាន WSJ-Wall...
បរទេស ៖ គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ភាគហ៊ុន របស់ក្រុមហ៊ុន អាមេរិកខាងផ្សព្វផ្សាយ Netflix បានដាំក្បាលចុះ ប្រមាណជា៣៧ភាគរយ ហើយគិតជាទំហំទឹកប្រាក់ ជាតម្លៃទីផ្សារមាន រហូតទៅដល់ ៤០ពាន់លានដុល្លារ បន្ទាប់ពីបានសម្រេចចិត្តក្នុងការដក ប្រទេសរុស្សី ដែលជាអតិថិន របស់ខ្លួនអស់រយៈពេលជាង មួយទសវត្សនោះចេញ ។ ក្រុមហ៊ុនបានបញ្ជាក់ថា ចំនួន នៃអ្នកចុះឈ្មោះឬ...
គៀវ ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ថា អ៊ុយក្រែនបានស្នើកិច្ចពិភាក្សា ជាមួយទីក្រុងម៉ូស្គូ ជុំវិញការជម្លៀសកងទ័ព និងជនស៊ីវិលចេញពីទីក្រុង Mariupol បន្ទាប់ពីឱសានវាទ នៃការចុះចាញ់ ឬស្លាប់របស់រុស្ស៊ី បានផុតកំណត់ កាលពីថ្ងៃពុធ ដោយបន្សល់ទុកមនុស្ស ជាច្រើនជាប់គាំង នៅរោងចក្រផលិតដែក...
ក្លឹបយក្សប៉ទុយហ្គាល់ Benfica ត្រូវបានសារព័ត៌មាន Pedro Almeida ចុះផ្សាយថា កំពុងចាប់អារម្មណ៍ ក្នុងការត្រឡប់មកទៅធ្វើការ ជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធអាហ្សង់ទីន Angel Di Mariaឡើងវិញ នារដូវក្តៅខាងមុខនេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះ ត្រូវបានគេដឹងដែរថា នឹងត្រូវឈានទៅដល់ទីបញ្ចប់ ហើយជាមួយនឹងក្លឹបមហាសេដ្ឋី បារាំង PSG នៅក្នុងខែមិថុនាខាងមុខនេះ ហើយ...
វ៉ាស៊ីនតោន ៖ ប្រធានធនាគារពិភពលោក លោក David Malpass បានឲ្យដឹងថា ដោយសារតែកម្រិតបំណុល និងឱនភាពខ្ពស់ ប្រទេសនានា “ស្ថិតនៅក្រោមភាពតានតឹង ផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ហើយវិបត្តិបំណុល ត្រូវបានគេរំពឹងថានឹង “បន្តកាន់តែអាក្រក់ទៅៗ” នៅក្នុងឆ្នាំ២០២២។ ដោយកត់សម្គាល់ថា បំណុល គឺជាបញ្ហាធំមួយក្នុង ចំណោមបញ្ហា ធំពីរ ដែលកំពុងប្រឈមមុខ...