សិល្បៈ និង កម្សាន្ត

បទចម្រៀង ‘That That’ របស់លោក Psy និងSUGA ឈ្នះលេខ១ ក្នុងកម្មវិធី ‘Show Champion’ សប្តាហ៍នេះ

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រ កម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា បទចម្រៀង “That That” របស់តារាចម្រៀង ដ៏ល្បីល្បាញ លោក Psy និងតារាប្រុស លោក SUGA នៃក្រុម BTS ទទួលបានជ័យលាភីកម្មវិធីតន្ត្រីដំបូង របស់ខ្លួននៅថ្ងៃទី ១១ ខែឧសភា នៃកម្មវិធី ‘Show Champion’ ។

នៅថ្ងៃនេះ បេក្ខភាពទី ១សម្រាប់ ‘Show Champion’ សប្តាហ៍នេះរួមមាន CLASS:y ជាមួយ “Shut Down”, LE SSERAFIM ជាមួយ “Fearless”, Psy ជាមួយ “That That”, Moon Byul របស់ MAMAMOO ជាមួយ “C.I.T.T (Cheese in the Trap ), និង Lim Young Woong ជាមួយ “If We Ever Meet Again” ។ នៅទីបំផុត “That That” របស់លោក Psy និងលោក SUGA ត្រូវបានប្រកាសថា ជាអ្នកឈ្នះ ។

បានចេញផ្សាយ កាលពីខែមុននៅថ្ងៃទី ២៩ ខែមេសា បទចម្រៀង “That That” របស់ Psy និងលោក SUGA បាននឹងកំពុងវាយលុកតារាងតន្ត្រី ក្នុងស្រុកជាច្រើន ដូចជា Melon, Genie, FLO, YouTube Music និងច្រើនទៀត។ សូមអបអរសាទរ Psy និង SUGA!៕ ដោយ៖លី ភីលីព

Most Popular

To Top