បរទេស ៖ អាជ្ញាធរនុយក្លេអ៊ែនៅក្នុងប្រទេសជប៉ុន នាពេលថ្មីៗនេះ បានអនុម័តយល់ព្រមឲ្យរោងចក្រកែច្នៃឡើងវិញនូវឥន្ធនៈនុយក្លេអ៊ែ មានសមត្ថភាព ចម្រាញ់ទាយយកសារធាតុភ្លូតូនីញ៉ូម នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ ទីភ្នាក់ងារសារព័ត៌មានក្នុងស្រុកជប៉ន ឈ្មោះ ក្យូដូ បានរាយការណ៍នៅថ្ងៃពុធម្សិលមិញនេះថា រោងចក្រដែលមានទីតំាងស្ថិតនៅក្នុងទីក្រុង Rokkasho ខេត្ត Aomori នឹងទាញយកឥន្ធនៈប្រើរួចពីរ៉េអាក់ទ័រ និងចម្រាញ់ទាញយកសារធាតុអ៊ុយរ៉ានីញ៉ូម ក៏ដូចជាសារធាតុភ្លូតូនីញ៉ូម ដែលអាចយកមកប្រើប្រាស់ជាថ្មីម្តងទៀត។...
បរទេស ៖ កងទ័ពជើងទឹក សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបន្តធ្វើសមយុទ្ធរបស់ខ្លួន នៅក្នុងមហាសមុទ្រ ប៉ាស៊ីហ្វិកភាគខាងលិច បើទោះជាមានការផ្អាក សហសមយុទ្ធពហុជាតិ ដោយសារតែការឆ្លងរាតត្បាត នៃមេរោគកូវីដ១៩ក៏ដោយ ។ សេចក្តីថ្លែងការណ៍ របស់ទ័ពជើងទឹកអាមេរិកមួយ បាននិយាយប្រាប់ថា នាវាចម្បាំងទ័ពជើងទឹកប្រភេទ Independence នៅក្នុងសប្ដាហ៍នេះ បានធ្វើដំណើរល្បាតដែនទឹកមានជម្លោះ គឺសមុទ្រចិនខាងត្បូង ដោយនាវាចម្បាំង...
បរទេស ៖ អាហ្វ្រិកខាងត្បូង តាមសេចក្តីរាយការណ៍ ទើបបានធ្វើការផ្លាស់ប្តូរថ្មីមួយ ចំពោះច្បាប់នាំចេញអាវុធ ដែលអាចធ្វើមិនឲ្យជាប់គាំង ដល់ប្រទេសនានា រួមមានទាំងអារ៉ាប៊ីសាអូឌីត និងសហភាពអារ៉ាប់រួមផង នូវការលក់អាវុធមានទឹកប្រាក់ ជាងមួយពាន់លានដុល្លារ ។ សេចក្តីជូនដំណឹង ដែលបានផ្សព្វផ្សាយ នៅក្នុងកាសែតរដ្ឋាភិបាល កាលពីថ្ងៃទី១១ ខែឧសភាកន្លងទៅ បានកែប្រែកាលៈទេសៈ ដែលមន្ត្រីអាហ្វ្រិកខាងត្បូង អាចធ្វើអធិការកិច្ចដើម្បីបញ្ជាក់ថា អតិថិជននឹងមិនផ្ទេរអាវុធបន្ត...
ប៊ុលហ្គារី ៖ គ្រោងឆ្អឹងមនុស្ស ចំណាស់ជាងគេបំផុត នៅអឺរ៉ុប ដែលបានរស់នៅ កាលពី៤៥,០០០ឆ្នាំមុន ដោយរូបគេបាន សម្លាប់សត្វគោព្រៃ និងសត្វក្តាន់ ខណៈបង្ហាញ ធ្មេញសត្វខ្លាឃ្មុំរូង ភ្នំត្រូវបានរកឃើញ នៅក្នុងប្រទេសប៊ុលហ្គារី នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ ការរកឃើញ ដ៏សំខាន់បង្ហាញថា ការធ្វើចំណាកស្រុក របស់មនុស្សសម័យបូរាណ បានឈានដល់ទ្វីបអ៊ឺរ៉ុប...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី សហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញការព្រួយបារម្ភថា ជំងឺកូវីដ-១៩ អាចរីករាលដាលយ៉ាង ទូលំទូលាយ នៅខាងក្នុងសេតវិមាន បន្ទាប់ពីបុគ្គលិកពីរនាក់ ត្រូវបានរកឃើញថា បានឆ្លងកាលពីសប្តាហ៍មុន។ នៅក្នុងសន្និសីទ កាសែតមួយលោក ត្រាំ បានឲ្យដឹងថា “ខ្ញុំមិនគិតថា ប្រព័ន្ធសុវត្ថិភាពត្រូវបានបែកបាក់នោះទេ ដោយកត់សម្គាល់ថា លោកមិនបានដឹងអំពីការឆ្លងណាមួយ ក្នុងចំណោមបុគ្គលិក...
ភ្នំពេញ ៖ ការសាងសងមណ្ឌល ហែលទឹក ខេត្តបាត់ដំបង ដែលមានលក្ខណៈស្តង់ដារ អន្តរជាតិ និងមានតម្លៃ ប្រមាណ២លានដុល្លារ អាមេរិក នោះនឹងលេចចេញជារូបរាងឡើង នៅក្នុងទឹកដីខេត្តបាត់ដំបង នាពេលខាងមុខ បន្ទាប់ពីបានសាងសង់ រយៈពេល៨ខែ ទទួលបានលទ្ធផល ៦០ភាគរយ ហើយគិតត្រឹមខែនេះ។ លោក ហែម គិរី អគ្គលេខាធិការ...
ដាណឺម៉ាក ៖ ក្រុមអ្នកស្រាវជ្រាវអះអាងថា សត្វត្រីចាហួយសមុទ្រមួយប្រភេទ ដែលបានលុកលុយ ចូលដែនទឹកអ៊ឺរ៉ុប បរិភោគកូន របស់វា នៅពេលអាហារ មានកម្រិតទាបមិនអាចបំពេញ តម្រូវការសម្រាប់រស់រានមានជីវិត ទៅបានឡើយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។ សត្វបិសាចសមុទ្រ គឺជាប្រភេទសត្វមួយប្រភេទ ដែលមានឈ្មោះថា Mnemiopsis leidyi ត្រូវបានគេស្គាល់ថា ជាសត្វចាហួយសិតសក់...
អាមេរិក ៖ ក្រុម Hacker ‘ShinyHunters’បានដាក់លក់កំណត់ត្រា អ្នកប្រើប្រាស់ចំនួន ជាង៧៣លាននាក់ នៅលើគេហទំព័រងងឹត ពីសេវាកម្មតាមអ៊ីនធើណេត ចំនួន១០រួមមាន StarTibune និង Zoosk ក្នុងតម្លៃសរុប ១៨,០០០ ដុល្លារនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។ ក្រុម Hacker មានឈ្មោះថា“ ShinyHunters” បានលួចទិន្នន័យពីក្រុមហ៊ុន...
កីឡាករវ័យ២២ឆ្នាំ Gerson ទើបតែបានបញ្ចប់សុបិន្តអាក្រក់ នៅក្នុងប្រទេសអ៊ីតាលី ជាមួយនឹងក្លឹបRoma ដោយផ្ទេរទៅលេងជាមួយ នឹងក្លឹបនៅប្រេស៊ីល Flamengoវិញ។ Gerson បានត្រឡប់ មកជួយក្លឹប នៅប្រេស៊ីលវិញ និងបានបង្ហាញទំរង់ ដ៏ល្អនៅទីនេះបន្ទាប់ពីបានលេងទាំង ត្រដាបត្រដួសជាមួយនឹង Romaអស់រយៈពេល៣ឆ្នាំ តាំងតែពីឆ្នាំ២០១៦ ពីក្លឹបFluminense។ ការពិតកីឡាកររូបនេះ ធ្លាប់ត្រូវបានក្លឹបBarcelonaចង់បានដែរ កាលពីគ្រានោះប៉ុន្តែដោយសារតែRoma ហ៊ានឲ្យតម្លៃខ្លួន...
សេអ៊ូល៖ ទិន្នន័យបានបង្ហាញ នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ពីការធ្លាក់ចុះយ៉ាងខ្លាំង នៃការងារនៅខែមេសា របស់ខ្លួនចាប់តាំងពីឆ្នាំ១៩៩៩ ដោយសារជំងឺឆ្លងរាតត្បាត ដែលបានបង្អាក់ទីផ្សារ ការងារយ៉ាងខ្លាំង ។ ចំនួនអ្នកមានការងារ ធ្វើនៅក្នុងប្រទេសកូរ៉េ មានចំនួន ២៦.៥៦ លាននាក់ក្នុងខែមេសា ដោយកាលពីឆ្នាំមុនមានចំនួន ៤៧៦.០០០ នាក់ ដែលជាការធ្លាក់ចុះខ្លាំងបំផុត គិតចាប់តាំងពីខែកុម្ភៈឆ្នាំ ១៩៩៩...