ភ្នំពេញ៖ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT របស់ក្រសួងការពារជាតិដណ្តើមបានមេដាយមាស ២ គ្រឿង ខណៈ ក្រុមកីឡាករ-កីឡាការិនីតេក្វាន់ដូ WT វិទ្យាល័យហ៊ុន សែន សេរីភាព ទទួលបានមេដាយសំរិទ្ធ ១ គ្រឿងក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែដល់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤...
រដ្ឋកាលីហ្វញ៉ាៈ ភ្នាក់ងារអវកាសណាសានិយាយថា យន្តហោះយកការណ៍ នៅក្នុងគោចររបស់ផ្កាយអង្គារ៍ បានឃើញមានការប្រែប្រែ នៃរដូវកាលនោះតំបន់ផ្នូកខ្សាច់ នៅភពអង្គារ៍ដែលបានកើតឡើងដោយដំណើរ មិនប្រក្រតីនៃកាបូនឌីអុកស៊ីតនៅទីនោះ ។មន្ទីរពិសោធន៏របស់ភ្នាក់ងារ អវកាសណាសា ដែលស្ថិតនៅក្នុងរដ្ឋកាលីហ្វញ៉ា បានធ្វើសេចក្តីរាយការណ៍ថា រដូវរំហើយនៅក្នុងភពអង្គារ៍ ត្រូវបានឃើញថាមានការប្រែប្រួលដោយទឹកស្ងួត នៅទីនោះបានធ្វើការរំលាយបន្តិចម្តងៗ ហើយវាបានបំលែងខ្លូន ពីវត្ថុរឹងទៅជាឧស្ម័នវិញ។ ជាមួយគ្នានេះដែរ ក្រុមអ្នកវិទ្យាសាស្រ្ត បាននិយាយថា យន្តហោះយកការណ៍នៅ ក្នុងគោចររបស់ផ្កាយអង្គារ៍...
តៃប៉ិ ៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Foxconn របស់តៃវ៉ាន់កំពុងពិភាក្សាការងារជាមួយក្រុមហ៊ុនផលិតរថយន្តយក្សបារាំង Renault ដើម្បីទិញភាគហ៊ុនធំរបស់ខ្លួនក្នុងក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បន្ទាប់ពីក្រុមហ៊ុនជប៉ុនបដិសេធការសាកសួររបស់ខ្លួនអំពីការវិនិយោគមួយ។ ការអភិវឌ្ឍន៍នេះកើតឡើង បន្ទាប់ពីមានរបាយការណ៍កាលពីថ្ងៃពុធថា Nissan និងគូប្រជែងក្នុងស្រុក Honda កំពុងពិភាក្សាអំពីការច្របាច់បញ្ចូលគ្នា ដើម្បីជួយពួកគេប្រកួតប្រជែង ជាមួយក្រុមហ៊ុន Tesla...
ញូវយ៉ក ៖ បុគ្គលិកក្រុមហ៊ុនលក់ តាមអនឡាញយក្សអាមេរិក Amazon រាប់ពាន់នាក់កាលពីថ្ងៃព្រហស្បតិ៍ បានចាប់ផ្តើមធ្វើកូដកម្មដ៏ធំបំផុត ប្រឆាំងនឹងក្រុមហ៊ុន Amazon ក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក ដើម្បីស្វែងរកនៃបង្កើនសម្ពាធលើហាង លក់រាយនៅកម្ពស់នៃរដូវកាលទិញទំនិញ ថ្ងៃឈប់សម្រាក យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ សកម្មភាពការងារនេះ មានគោលដៅទៅលើកន្លែងលក់ទំនិញ Amazon ចំនួន៧ កន្លែង...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋាភិបាលទីក្រុងប៊ែរឡាំង តាមសេចក្តីរាយការណ៍ បានសម្រេចចិត្តបិទ មជ្ឈមណ្ឌលរបស់ខ្លួនសម្រាប់ជួសជុលឧបករណ៍យោធា អ៊ុយក្រែននៅប្រទេសស្លូវ៉ាគី។ ព័ត៌មាននេះត្រូវបានដកស្រង់ ចេញពីបណ្តាញទីភ្នាក់ងារ នៃសារព័ត៌មាន dpa ដែលបានរាយការណ៍កាលពីថ្ងៃអង្គារ និងតាមរយៈការដកស្រង់ប្រភព នៅក្នុងក្រសួងការពារជាតិអាល្លឺម៉ង់។ ទីភ្នាក់ងារនេះបាននិយាយថា មជ្ឈមណ្ឌលដែលត្រូវបានបើកនៅចុងឆ្នាំ២០២២នេះ ធ្លាប់បានជួសជុលរថពាសដែក Panzerhaubitze 2000 រថពាសដែក...
គៀវ ៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក John Healey បានឲ្យដឹងថា ចក្រភពអង់គ្លេស កំពុងពង្រឹងការគាំទ្រ ផ្នែកយោធារបស់ខ្លួនដល់អ៊ុយក្រែន ជាមួយនឹងកញ្ចប់ជំនួយថ្មីមួយ ដែលរួមមានយន្តហោះដ្រូន របស់កងទ័ពជើងទឹក ប្រព័ន្ធការពារដែនអាកាស និងកាំភ្លើងធំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ័ត៌មានចិនស៊ិនហួ។ លោក Healey បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Ukrinform របស់រដ្ឋអ៊ុយក្រែនថា...
វ៉ាស៊ីនតោន ៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិក បានបោះឆ្នោត ដើម្បីអនុម័តច្បាប់គោលនយោបាយការពារជាតិ ដែលមានតម្លៃ ៨៩៥ ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ហើយឥឡូវនេះកំពុងរង់ចាំការចុះហត្ថលេខាលើច្បាប់ដោយប្រធានាធិបតី លោក ចូ បៃដិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។ ច្បាប់អនុញ្ញាតការពារជាតិឆ្នាំ២០២៥ (NDAA) ត្រូវបានអនុម័តនៅក្នុងការបោះឆ្នោត ៨៥-១៤សំឡេង ដែលលើស ពីកម្រិតសំឡេង...
ម៉ាឡេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បុរសជនជាតិម៉ាឡេស៊ីម្នាក់បានសារភាពថា រូបលោកបានសម្លាប់ស្ត្រីម្នាក់ ហើយប្លន់យកគ្រឿងអលង្ការ ដើម្បីបំពេញផ្នែកហិរញ្ញវត្ថុ របស់លោកក្នុងការធ្វើដំណើរ មកកម្ពុជាដើម្បីទស្សនាព្រឹត្តិការណ៍ ការប្រកួតកីឡា ASEAN Cup 2024 ។ សាកសពជនរងគ្រោះត្រូវបានរកឃើញនៅថ្ងៃទី ១៤ ខែធ្នូ ក្នុងខេត្ត Sarawak...
ចូលបោះបង់ចោលនូវថ្នាំដុសធ្មេញ ដែលមានជាតិគីមី និងធ្វើឡើងវិញនូវថ្នាំដុសធ្មេញតាមបែបធម្មជាតិ ដោយខ្លួនអ្នក ។ គ្រឿងផ្សំដើម្បីធ្វើថ្នាំដុសធ្មេញនេះ អាចធ្វើឲ្យធ្មេញរបស់ អ្នកសស្អាត ដែលដកស្រង់រូបមន្ត ចេញពី សៀវភៅ “Organic Body Care Recipes ” ដែលត្រូវសសេរដោយ លោកស្រី ស្តេហ្វេនី តួលេស។គ្រឿងផ្សំ: -ម្សៅ បេកឃីង...
យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថាកីឡាករខ្សែប្រយុទ្ធ Hakim Ziyech បានធ្វើការអះអាងថា អនាគតរបស់គាត់ជាមួយនឹងក្លឹបតួគី Galatasarayគឺនឹងឈានមកដល់ទីបញ្ចប់ហើយ ជាពិសេសទំនាក៉ទំនងជាមួយ នឹងគ្រូបង្វឹកលោក Okan Buruk។ កីឡាករ Ziyech ដំបូងឡើងបានចូលរួម ជាមួយនឹងក្លឹបយក្សតួគីនេះក្នុងលក្ខខណ្ឌខ្ចីជើងកាលពីរដូវកាលមុនពីក្លឹបតោខៀវ Chelsea ប៉ុន្តែក្រោយមកក៏បាន សម្រេចចិត្តផ្ទេរ មកដាច់នៅទីនេះតែម្តង ។...