ភ្នំពេញ ៖ កីឡាករ ស្រ៊ិន រាជ្យ ដែលជាម្ចាស់មេដាយសំរិទ្ធ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯក កីឡាកាយវប្បកម្មពិភពលោក លើកទី១៤ ឆ្នាំ២០២៣ នៅប្រទេសកូរ៉េខាងត្បូង បានប្តេជ្ញាថា រូបលោកនឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងពង្រីកសមត្ថភាព របស់លោកក្នុងការ ប្រកួតដណ្តើមមេដាយ សម្រាប់ការប្រកួតកម្រិតអន្តរជាតិ និងកម្រិតពិភពលោក បន្ទាប់ពីកីឡាករដណ្តើមមេដាយសំរិទ្ធ កម្រិតពិភពលោកលើកទី១របស់លោក ។ កីឡាករ...
ក្លឹប Napoli នឹងបណ្ដេញលោក Rudi Garcia គ្រូបង្គោលរបស់ខ្លួននៅក្នុងពេលឆាប់ៗនេះ បើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។ លោក Rudi ទើបមកដឹកនាំ Napoli បាន ៥ខែប៉ុណ្ណោះ ដែលនៅខណៈនេះក្លឹបនេះកំពុងឈរ នៅចំណាត់ថ្នាក់ទី៤ នៅលើតារាងប្រកួត Serie A ខណៈកុងត្រាលោកនឹងចប់នៅថ្ងៃទី៣០...
ប្រជាជនភាគច្រើន និយាយដល់ប្រទេសឥណ្ឌូនេស៊ី ភាគច្រើននឹងនឹកគិតឃើញមុនគេ តំបន់ទេសចរល្បីបំផុតគឺ កោះបាលី ប៉ុន្តែស្របពេលគ្នានេះគេបានរំលង និងមិនទាន់បានស្គាល់តំបន់ទេសចរច្រើនផ្សេងទៀតដូចជាតំបន់ទេសចរវប្បធម៌ ធម្មជាតិ និងប្រវត្តិសាស្ត្រ នៅខេត្តស៊ូម៉ាខាងលិច របស់ប្រទេសដែលមានសក្ដានុពល រ៉ែប្រេង និងដូងប្រេង មួយនេះ។ ដើម្បីជម្រុញវិស័យទេសចរក្នុងស្រុកឱ្យកាន់តែខ្លាំងគ្រប់ទីកន្លែង ស្ថាតទូតឥណ្ឌូនេស៊ីនៅកម្ពុជា បានអញ្ចើញអ្នកសារព័ត៌មាន៧រូប ៧ស្ថាប័នផ្សេងគ្នា និងមកពី២ប្រទេសផ្សេងគ្នា គឺកម្ពុជា៤រូប និងឡាវ៣រូប ដើម្បីឈ្វេងយល់...
ដុល្លារូបនីយកម្ម បានកើតឡើង ក្នុងស្ថានភាព ដែលជំនឿទុកចិត្ត លើប្រាក់រៀលមានភាពទន់ខ្សោយ ក្រោយពីសង្គ្រាមស៊ីវិលជិត ៣ទសវត្សរ៍ និងការហូរចូលយ៉ាងច្រើន សន្ធឹកសន្ធាប់នៃប្រាក់ដុល្លារអាមេរិក ក្នុងពេលរៀបចំការបោះឆ្នោតសកល លើកដំបូងនៅកម្ពុជា ដោយអាជ្ញាធរបណ្តោះអាសន្ននៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលហៅកាត់ថា អ៊ុនតាក់។ នេះបើតាមការថ្លែងសុន្ទរកថា របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងសិក្ខាសាលាផ្សព្វផ្សាយសៀវភៅស្តីពី «ដុល្លារូបនីយកម្មនៅកម្ពុជា៖ ទំនាក់ទំនងផ្នែកគោលនយោបាយ...
អ្នកជំនាញលើ វិស័យអចលនទ្រព្យ បានលើកឡើងពីកត្តា 3 ចំណុច ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសកម្ពុជា ពិតជាមានសក្តានុពល ក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។ ជាក់ស្តែង ក្នុងពេលបច្ចុប្បន្ន កម្ពុជា កំពុងទទួលបានការវិនិយោគយ៉ាងគំហុក លើអគារ ខុនដូ និង សណ្ឋាគារជាដើម ។ លោក MARCUS CHU នាយកប្រតិបត្តិក្រុមហ៊ុន...
ការភ្ជាប់ទំនាក់ទំនងរបស់ស្មាតហ្វូន ជាមួយផ្កាយរណប នៅតំបន់គ្មានសេវា (SOS) បានក្លាយជាបច្ចេកវិទ្យាថ្មី នៃទីផ្សារប្រកួតប្រជែងបច្ចុប្បន្ន បន្ទាប់ពី Apple បានបញ្ចេញ iPhone 14 កាលពីឆ្នាំមុន ។ បន្ទាប់មក ក្រុមហ៊ុនស្មាតហ្វូនដទៃ ក៏ព្យាយាមពង្រីកបច្ចេកវិទ្យានេះ តាម Apple ដែរ តាមរយៈក្រុម ហ៊ុនឈីប...
ក្រុមហ៊ុន Toyota គ្រោងបំពាក់ម៉ាស៊ីនចំហេះក្នុងប្រើថាមពលអ៊ីដ្រូសែនលើរថយន្ត SUV Iconic ខ្នាតធំរបស់ខ្លួន គឺ LandCruiser។ លោក Mitsumasa Yamagata ប្រធានរោងចក្រអ៊ីដ្រូសែននៃក្រុមហ៊ុន Toyota ប្រចាំប្រទេសអូស្ត្រាលី បាននិយាយថា ក្រុមហ៊ុនបានស្រាវជ្រាវរុករក និងអភិវឌ្ឍបច្ចេកវិទ្យាចំហេះក្នុងអ៊ីដ្រូសែនរួចរាល់ហើយសម្រាប់រថយន្តធុនធំ ដោយរួមមានទាំង Toyota LandCruiser ផងដែរ។ លោកបន្តថា...
នេប៉ាល់ ៖ រដ្ឋាភិបាល នៃប្រទេសនេប៉ាល់ បានសម្រេចចិត្តហាមឃាត់ កម្មវិធីប្រព័ន្ធផ្សព្វផ្សាយ សង្គមដ៏ពេញនិយម TikTok របស់ប្រទេសចិន ដោយនិយាយថា កម្មវិធីនេះបាន កំពុងរំខានដល់ សុខុមាលភាពសង្គមក្នុងប្រទេសរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ VOA ។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយរដ្ឋមន្ត្រីការបរទេស Narayan Prakash Saud...
អាមេរិក ៖ នេះយោងតាមការចេញ ផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សអាមេរិក Microsoft នៅថ្ងៃសុក្របាន កំណត់ កម្រិតខ្ពស់ថ្មីគ្រប់ពេលវេលា ខណៈក្រុមហ៊ុនរៀបចំ ដើម្បីប្រកាសពីការរីកចម្រើន ចុងក្រោយបំផុត របស់ខ្លួនលើប្រព័ន្ធ បញ្ញាសិប្បនិម្មិតក្នុងសន្និសីទមួយ នៅសប្តាហ៍ក្រោយ ។ សូមទស្សនាវីដេអូនៅ Investors.com ក្រុមហ៊ុន Microsoft...
ឥណ្ឌា ៖ នាយករដ្ឋមន្ត្រីប្រទេស ឥណ្ឌា លោក Narendra Modi Narendra Modi ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាកាត់បន្ថយពន្ធ នាំចូលសម្រាប់រថយន្តអគ្គិសនី ក្នុងការដេញថ្លៃ ដើម្បីទាក់ទាញការវិនិយោគ រាប់ពាន់លានដុល្លារ ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla មហាសេដ្ឋីបច្ចេកវិទ្យាយក្សអាមេរិក លោក Elon Musk នេះយោងតាមការចេញផ្សាយពីគេហទំព័រ...