The Goal ចេញផ្សាយនៅថ្ងៃនេះថា អតីតកីឡាករ ខ្សែការពារឆ្នើមប្រេស៊ីល Dani Alves នឹងត្រូវឡើងតុលាការ ដើម្បីជំរះរឿងក្តីមួយ ដែលបានចោទប្រកាន់ថា បានរំលោភបំពានផ្លូវភេទ លើស្ត្រីម្នាក់ ក្នុងទីក្រុង Barcelona កាលពីខែធ្នូឆ្នាំកន្លងមក ។ កីឡាករជើងចាស់រូបនេះ នឹងត្រូវធ្វើដំណើរមកកាន់ប្រទេស អេស្បាញ ដើម្បីដោះស្រាយករណី ចោទប្រកាន់ថានេះ។ បទចោទប្រកាន់បានបញ្ជាក់ថា...
អាមេរិក ៖ នេះយោងតាមការ ចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា កាលខែមីនា នាយកប្រតិបត្តិផ្នែកបច្ចេកវិទ្យា និងអាជីវកម្មមួយចំនួន លោក Elon Musk និងលោក Steve Wozniak បានចុះហត្ថលេខាលើលិខិតចំហមួយ ដោយអំពាវនាវឲ្យមានការផ្អាក លើការអភិវឌ្ឍន៍ AI កម្រិតខ្ពស់ ខណៈ ការបើកដំណើរការ...
អាមេរិក ៖ អង្គការអវកាស អាមេរិកណាសា បាននិយាយថា ការទំនាក់ទំនងជាមួយយានអវកាស Voyager 2 ដែលមានចម្ងាយឆ្ងាយ ត្រូវបានកាត់ផ្តាច់ ជាបណ្តោះអាសន្ន ដោយសារផលវិបាក មិននឹកស្មានដល់បណ្តាលមកពីការបញ្ជា ជាប្រចាំផ្នែកច្ចេកទេស យោងតាមការចេញផ្សាយពីគេហទំព័រ UPI ។ ទីភ្នាក់ងារអវកាសអាមេរិក បានបង្ហាញជាផ្លូវការ កាលពីពេលថ្មីៗនេះថា ខ្លួនមិនអាចទាក់ទង ជាមួយយានអវកាសត្រួសត្រាយ...
ឡុងដ៌ ៖ ប្រព័ន្ធផ្សព្វផ្សាយ របស់ចក្រភពអង់គ្លេស បានរាយការណ៍ ដោយលើកឡើងពីច្បាប់ សេរីភាពព័ត៌មានថា ក្រសួងការពារជាតិអង់គ្លេស បានទុកចោលរថក្រោះ Challenger 2 ចំនួន ៤៣គ្រឿងនៅចន្លោះឆ្នាំ២០១០ និង២០១៤ ដែលជាផ្នែកនៃការកាត់បន្ថយការ ចំណាយលើវិស័យការពារជាតិ និងរាប់សិបគ្រឿងផ្សេងទៀត ជំនួសឱ្យការផ្គត់ផ្គង់ដល់ អ៊ុយក្រែន ។ រថក្រោះទាំងនោះ ត្រូវបានប្រកាសថា...
ភ្នំពេញ ៖ ក្រុមកីឡាករ -កីឡាការិនី របស់ខ្លួនចំនួន១០ នាក់របស់សហព័ន្ធកីឡា វ៉ូវីណាមកម្ពុជា ធ្វើការហ្វឹកហាត់យ៉ាងសកម្ម ជារៀងរាល់ថ្ងៃ ដើម្បីពង្រឹកសមត្ថភាពខ្លួន មុនចេញទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា សាលាអាស៊ានលើកទី១៣ ឆ្នាំ២០២៣ “13th ASEAN School Games” នៅប្រទេសវៀតណាម នឹងប្រព្រឹត្ត ទៅនៅខែសីហា ឆ្នាំ២០២៣...
មូស្គូ ៖ នេះបើតាមវិទ្យាស្ថានស្រាវជ្រាវ តំបន់អាក់ទិក និងអង់តាក់ទិក (AARI) របស់រុស្ស៊ីកាលពីថ្ងៃចន្ទ បាននិយាយថា អ្នកវិទ្យាសាស្ត្ររុស្ស៊ី បានទទួលជោគជ័យក្នុងការដាំឪឡឹក នៅកន្លែងត្រជាក់បំផុត នៅលើភពផែនដី ស្ថិតនៅស្ថានីយអង់តាក់ទិក Vostok ដោយប្រើបច្ចេកវិទ្យា Panoponics ឬគ្មានដី យោងតាមការចេញ ផ្សាយពីគេហទំព័រ Sputnik ។ AARI...
រដ្ឋហ្សកហ្ស៊ី ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រ Sputnik បានប្រាប់ឲ្យដឹងថា អ្នកស្រុកនៅរដ្ឋហ្សកហ្ស៊ី របស់សហរដ្ឋអាមេរិកអាចស្លាប់ ដោយសារការឆ្លងមេរោគ ដ៏កម្របង្កឡើង ដោយប្រូតូហ្សូនត្រូវគេស្គាល់ជាទូទៅថា ជាមេរោគអាមីបាជាប្រភេទ មេរោគឆ្លងចូលក្នុងខ្លួន រួចធ្វើដំណើរទៅស៊ីខួរក្បាល មនុស្សរហូតដល់ស្លាប់តែម្តង ។ អ្នកទំាងនោះ គឺជាមនុស្សទី៣ បានស្លាប់ នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំនេះពីសត្វមីក្រូទស្សន៍ អាចនឹងរីករាលដាលបន្ថែមទៀត...
បរទេស ៖ កន្លងមកសារព័ត៌មាន លោកខាងលិច បានអះអាងហើយថា រថក្រោះផលិត នៅអាមេរិកប្រភេទ Abrams ដែលបានសន្យាផ្តល់ឲ្យប្រទេស អ៊ុយក្រែននោះគឺសុទ្ធតែជារថក្រោះទំនើប និងមានបច្ចេកវិទ្យា ចុងក្រោយបំផុត។ ប៉ុន្តែយោងតាមការចេញផ្សាយ របស់ RT ដែលបានដកស្រង់ នូវរបាយការណ៍នានាពីលោកខាងលិច បានឲ្យដឹងថារថក្រោះ Abrams ទាំងឡាយដែលនឹងត្រូវបញ្ជូន មកឲ្យប្រទេសអ៊ុយក្រែននោះ នឹងត្រូវដកចេញនូវបច្ចេកវិទ្យាទំនើបៗ...
BRUSSELS ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា គណៈកម្មការអឺរ៉ុប បានប្រកាសពីការ ស៊ើបអង្កេតប្រឆាំង នឹងការជឿទុកចិត្ត លើក្រុមហ៊ុន Microsoft រួមបញ្ចូលកម្មវិធីទំនាក់ទំនង Teams របស់ខ្លួនជាមួយនឹង Office ដ៏ពេញនិយមរបស់ខ្លួន ដោយបារម្ភថា ក្រុមហ៊ុនអាចនឹង កាត់ផ្តាច់ដៃគូប្រកួតប្រជែង ។ ការស៊ើបអង្កេត ដោយមើលឃើញថា...
វ៉ាស៊ីនតោន ៖ មហាសេដ្ឋីអាមេរិក និងសហគ្រិនលោក Elon Musk បានប្រកាសផ្លូវការថា ទីស្នាក់ការកណ្តាលបណ្តាញ ផ្សព្វផ្សាយសង្គមយក្សអាមេរិក Twitter នឹងស្នាក់នៅក្នុងទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ បើទោះបីជាក្រុមហ៊ុនជាច្រើន បានចាកចេញពីទីក្រុងក៏ដោយយោង តាមការចេញផ្សាយពីគេហទំព័រ Sputnik ។ លោក Musk បានសរសេរនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា...