Las Vegas ៖តារាចម្រៀងដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស នាង Adele បានប្រកាសកាលពីថ្ងៃអាទិត្យថា នាងនឹងបន្តការស្នាក់នៅ Las Vegas របស់នាងជាមួយនឹង កាលបរិច្ឆេទចំនួន ៣៤ ថ្ងៃបន្ថែមទៀតនៅចន្លោះខែមិថុនាដល់ខែវិច្ឆិកា ហើយក៏មានគម្រោងនឹងចេញ ផ្សាយខ្សែភាពយន្ត និងប្រគុំតន្ត្រី យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ កម្មវិធីកាលពីយប់ថ្ងៃសៅរ៍គឺ ជាការសម្តែងចុងក្រោយសម្រាប់ស៊េរី “Weekends...
អង់គ្លេស ៖ ការសិក្សាបានបង្ហាញថា ការសម្លាប់មេរោគអាចនាំឲ្យមានការផ្លាស់ប្តូរខ្លះ ក្នុងការមករដូវរបស់ស្ត្រី ប៉ុន្តែវ៉ាក់សាំងមេរោគ COVID-19 មិនបង្កឲ្យមានការរំខានដល់វដ្តរដូវ សម្រាប់ភាគច្រើននោះទេ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។ការសិក្សាថ្មីមួយបានបង្ហាញថា វ៉ាក់សាំង COVID-19 មិនបង្កឲ្យមានការរំខាន ដល់ការមករដូវរបស់ស្ត្រីនោះទេ។ ការស្រាវជ្រាវ ដែលដឹកនាំដោយសាកលវិទ្យាល័យ Edinburgh បានរកឃើញថា ការសម្លាប់មេរោគអាចនាំឲ្យមានការផ្លាស់ប្តូរ មួយចំនួន...
បរទេស៖ អ្នកការទូតកំពូលរបស់ប្លុកអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុបនឹងឆ្លើយតបជាមួយនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត ប្រសិនបើប្រទេសបេឡារុស្ស ជំរុញទៅមុខជាមួយនឹងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីនៅលើដីរបស់ខ្លួន។ លោក Borrell បានហៅការសម្រេចចិត្តផ្ទេរអាវុធយុទ្ធសាស្ត្រទៅប្រទេសបេឡារុស្សថា “ការកើនឡើងដែលមិនទទួលខុសត្រូវ” ដោយទីក្រុងម៉ូស្គូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Borrell...
បរទេស៖ នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយនៅឯវេទិកាអភិវឌ្ឍន៍ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃសៅរ៍ថា ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone របស់សហរដ្ឋអាមេរិក Apple និងប្រទេសចិនបាន “រីកចម្រើនជាមួយគ្នា” ក្នុងរយៈពេល ៣ ទសវត្សរ៍កន្លងមកនេះ ហើយទំនាក់ទំនងរវាងក្រុមហ៊ុន និងទីផ្សារដ៏ធំបំផុតមួយ បានក្លាយទៅជា “និមិត្តសញ្ញា”...
បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Channel news Asia បានប្រាប់ឲ្យដឹងថា តារាសម្តែង Paris Hilton វ័យ ៤២ ឆ្នាំដែលមានកូនប្រុសអាយុ ២ ខែឈ្មោះ Phoenix បានសារភាពថា លោកស្រីចង់ឲ្យកូនប្រុស របស់នាងបន្តអាជីពផ្សេង ទោះបីកូនប្រុសរូបនេះ គ្មានការចាប់អារម្មណ៍ក៏ដោយ។ នាងបានប្រាប់ The Independent...
អាមេរិក ៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSN បានប្រាប់ឲ្យដឹងថា MacOS មានភាពល្បីល្បាញ ដោយសារភាពរលូន និងមានបញ្ហាតិចតួចបំផុត ព្រោះផ្នែកមួយនៃការទាក់ទាញ សម្រាប់អ្នកប្រើប្រាស់ជាច្រើនគឺថា ចំណុចប្រទាក់ស្អាត របស់វានៅតែមិនផ្លាស់ប្តូរ ទោះបីជាមានការអាប់ដេតជាច្រើនក៏ដោយ ធ្វើឲ្យមានបទពិសោធន៍ដែលមិនមានការរំខាន ។ ផ្នែកខាងក្រៅដ៏សាមញ្ញនេះ អ្នកប្រើប្រាស់ Mac អាចនឹងខកខាននូវមុខងារងាយស្រួលដែល Apple បានបន្ថែមទៅ...
វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ថាលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីអាមេរិក បានព្រមានអំពី “ការស្លាប់ និងការបំផ្លិចបំផ្លាញ” ដែលអាចកើតមាន ប្រសិនបើគាត់ប្រឈមមុខ នឹងការចោទប្រកាន់ពីបទឧក្រិដ្ឋ ថ្លែងដូច្នេះនៅប៉ុន្មានម៉ោង បន្ទាប់ពីរដ្ឋអាជ្ញាក្រុងញ៉ូវយ៉ក ស៊ើបអង្កេតទៅលើការបង់ប្រាក់បំភ្លៃរបស់គាត់ទៅឱ្យតារាសិច នាង Stormy...
បរទេស៖ សារព័ត៌មាន Sputnik បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ពីមូលហេតុដែលប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន មិនដំណើរការពេញលេញ អំឡុងពេលមានការវាយប្រហារលើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅមុននេះបន្តិចថា យោធាអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើទីតាំងដែលជាកម្មសិទ្ធិរបស់ក្រុមដែលមានទំនាក់ទំនងជាមួយកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC)...
បរទេស៖ រដ្ឋ Utah សហរដ្ឋអាមេរិក បានក្លាយទៅជារដ្ឋដំបូងគេ នៅសហរដ្ឋអាមេរិក ដែលបានប្រកាសឲ្យមានការប្រើប្រាស់ នូវគោលការណ៍ច្បាប់ សុំការអនុញ្ញាតិ ជាមុនពីសំណាក់ឪពុកម្តាយ ជាកាតព្វកិច្ចអាចឲ្យកូនៗ ដែលមិនទាន់គ្រប់អាយុរបស់ពួកគេ អាចប្រើប្រាស់បណ្តាញសង្គមបាន។ លោកអភិបាលរដ្ឋ Spencer Cox បានចុះហត្ថលេខាទៅលើអនុក្រិតចំនួន២កាលពីថ្ងៃព្រហស្បតិ៍នេះ បើយោងតាមការចេញផ្សាយរបស់ RT ដោយក្នុងនោះបានបញ្ជាក់ច្បាស់ ទៅលើការកំណត់ច្បាប់ នៃការប្រើប្រាស់បណ្តាញសង្គម...
បរទេស៖ កាសែត Neue Zuercher Zeitung (NZZ) បានរាយការណ៍កាលពីថ្ងៃពុធថា រដ្ឋាភិបាលនៅទីក្រុង Bern ប្រទេស ស្វីស កំពុងព្យាយាមស្វែងរកថាតើអ្នកណាដែលបំពានច្បាប់គ្រប់គ្រងការនាំចេញ បន្ទាប់ពីរថពាសដែក Eagle ផលិតដោយក្រុមហ៊ុន Mowag ត្រូវបានគេថតបាននៅក្នុងទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣...