អនាគតរបស់កីឡាករ វ័យក្មេង Mason Greenwood ហាក់ដូចជាមិនទាន់ មានភាពច្បាស់លាស់ នៅឡើយ ជាពិសេសខណៈដែលសមាជិករបស់ក្លឹប ឈុតធំមួយចំនួនហាក់ដូចជាមិន មានបំណងចង់ ឲ្យគាត់វិលត្រឡប់មកវិញនៅឡើយ។ លើសពីនេះបន្ថែមទៀត នៅសប្តាហ៍នេះគេជឿជាក់ថា ក្រុមបាល់ទាត់នារីទាំង អស់របស់ក្លឹបបិសាចក្រហម Man UTD បានបង្ហាញជំហថា នឹងមិនចង់ឃើញវត្តមាន របស់កីឡាករអង់គ្លេសរូបនេះ វិលមកវិញផងដែរ។ កីឡាករ...
ស្វីស ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ប្រទេសរុស្សី ត្រូវបានដកចេញ ពីការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាហែលទឹក ជើងឯកពិភពលោកឆ្នាំ ២០២៥ “2025 swimming world championships” កាល ពីថ្ងៃព្រហស្បតិ៍ ហើយសិង្ហបុរីត្រូវបាន ផ្តល់សិទ្ធិជាអ្នករៀបចំព្រឹត្តិការណ៍នេះ ដោយស្ថាប័នគ្រប់គ្រងកីឡា ។ ប្រទេសរុស្ស៊ីត្រូវ បានជ្រើសរើសដំបូងកាលឆ្នាំ...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក នៅតែបន្តទប់ទល់នឹងការអំពាវនាវ ដើម្បីផ្តល់ឱ្យអ៊ុយក្រែន នូវយន្តហោះចម្បាំង ប៉ុន្តែរដ្ឋមន្ត្រីការបរទេសលោក Antony Blinken មិនបានឆ្លើយតបឡើយ ក្នុងការបដិសេធជំនួយបែបនេះ នៅពេលក្រោយ ឬយ៉ាងណានោះ។ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Rishi Sunak មុននេះបានឲ្យដឹងថា ចក្រភពអង់គ្លេស នឹងបណ្តុះបណ្តាល អ្នកបើកយន្តហោះអ៊ុយក្រែន ឱ្ចេះប្រើប្រាស់យន្តហោះចម្បាំង លោកខាងលិច...
The Daily Mail ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ក្លឹបអាមេរិក LAFC កំពុងមានក្តីបារម្ភថា កីឡាករខ្សែប្រយុទ្ធ Pierre Emerick Aubameyang ដែលកំពុងលេងឲ្យក្លឹបតោខៀវ Chelsea នោះគឺមិនអាចសម្រេចចិត្ត មកលេងនៅទីនេះឡើយ ។ ក្លឹបនៅលីគកំពូលអាមេរិកមួយនេះ បានបន្តការពិភាក្សា អស់រយៈពេលជាច្រើនគួរសមដែរ ហើយជាមួយនឹងអតីកីឡាករ ខ្សែប្រយុទ្ធរបស់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាប្រទេសលេខមួយក្នុងការឃ្លាំមើល និងឈ្លបយកការណ៍ ហើយបានជំរុញឱ្យប្រទេសនេះបញ្ឈប់ជាបន្ទាន់ ចំពោះការឈ្លបយកការណ៍ជុំវិញប្រទេសចិន។ អ្នកនាំពាក្យលោកស្រី Mao Ning បានធ្វើការកត់សម្គាល់ នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ដើម្បីឆ្លើយតបទៅនឹង ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយថា ប្រទេសណាមីប៊ី ថ្មីៗនេះបានរកឃើញ នៅក្នុងដែនទឹករបស់ខ្លួន នូវទូកក្តោងរបស់សហរដ្ឋអាមេរិក ដែលប្រើដើម្បីប្រមូលទិន្នន័យនៅក្រោមទឹក ។ លោកស្រីក៏បានលើកឡើងផងដែរថា ទិន្នន័យចុងក្រោយបំផុត...
The Fichajes ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សបារាំង PSG អាចនឹងផ្តល់សំណើរយ៉ាងធំមួយសម្រាប់គ្រូបង្វឹកលោក Pep Guardiola ដើម្បីអាចមកធ្វើការជាមួយគ្នាឬពេលណាដែលគាត់សម្រេចចិត្តចាកចេញពី Man City។ បច្ចុប្បន្ននេះស្ថានភាព របស់គ្រូបង្វឹករូបនេះ ហាក់ដូចជាមិនមានបញ្ហាល្អប្រសើរឡើយ ខណៈដែលឱកាសលើកពានអង់គ្លេស កាន់តែឆ្ងាយក្នុងពេល ដែលក្លឹបកំពុង ប្រឈមមុខទៅនឹងទោសទណ្ឌ ពាក់ព័ន្ធទៅនឹងករណីរំលោភបំពាន លើគោលការច្បាប់ហិរញ្ញវត្ថុ សម្រាប់ដោះដូរកីឡាករ ។ ប្រភពដដែល...
បរទេស៖ នាយកដ្ឋានសុខុមាលភាពសត្វ ដែលគ្រប់គ្រង ដោយរដ្ឋាភិបាល របស់ប្រទេសឥណ្ឌា បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យប្រារព្ធទិវានៃក្តីស្រឡាញ់ នៅឆ្នាំនេះមិនមែនជាការប្រារព្ធពិធីបុណ្យមនោសញ្ចេតនាទេ ប៉ុន្តែជា “ទិវាឱបគោ” ដើម្បីលើកកម្ពស់តម្លៃហិណ្ឌូកាន់តែប្រសើរឡើង។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមប្រឹក្សាសុខុមាលភាពសត្វ នៃប្រទេសឥណ្ឌាបាននិយាយកាលពីថ្ងៃពុធថា “ការឱបគោនឹងនាំមកនូវភាពសម្បូរបែប នៃអារម្មណ៍និងបង្កើន...
បរទេស៖អតីតប្រធានាធិបតី អាមេរិកលោក Donald Trump ទីបំផុត បន្ទាប់ពីបានដកចេញ ពីបណ្តាញសង្គមធំៗ អស់រយៈពេលជាង២ឆ្នាំកន្លងមកនេះ បានទទួលសិទ្ធក្នុងការត្រឡប់មក គ្រប់គ្រងវាវិញហើយ ។ ការដាក់ទោស ពីសំណាក់ក្រុមហ៊ុនបណ្តាញ សង្គមយក្សក្រោយរកឃើញថា លោកមានជាប់ពាក់ព័ន្ធ ទៅនឹងការលើកទឹកចិត្ត ឲ្យកើតមានចេញជាព្រឹត្តិការណ៍ US Capitol riot ដែលធ្វើឲ្យមានពលរដ្ឋអាមេរិក ស្លាប់និងរបួសច្រើននាក់...
តូក្យូ ៖ ក្រុមហ៊ុន Toyota Motor Corp បាននិយាយថា ប្រាក់ចំណេញសុទ្ធរបស់ខ្លួន សម្រាប់ត្រីមាសទី៣ បានធ្លាក់ចុះចំនួន ៨ ភាគរយ ប៉ុន្តែវាបានបន្សល់ទុកការព្យាករណ៍ ពេញមួយឆ្នាំរបស់ខ្លួនមិនផ្លាស់ប្តូរ ដោយសារប្រាក់យ៉េនថោកជាង ទូទាត់ផលប៉ះពាល់នៃការកើនឡើង តម្លៃវត្ថុធាតុដើម យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ ក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុត របស់ពិភពលោកដែលបានរុះរើក្រុមប្រតិបត្តិរបស់ខ្លួនកាលពីខែមុន...
LAUSANNE ៖ ប្រធានគណៈកម្មាធិការអូឡំាពិកអន្តរជាតិ “IOC ” លោក Thomas Bach បានប្រាប់អ៊ុយក្រែនថា ការអំពាវនាវរបស់ខ្លួន ឲ្យធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍ការ ប្រកួតកីឡាអូឡំាពិកប៉ារីសឆ្នាំ ២០២៤ ជុំវិញការចូលរួមរបស់ដៃគូ ប្រកួតប្រជែងរបស់រុស្ស៊ី ផ្ទុយនឹងគោលការណ៍អូឡាំពិក យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។ នៅក្នុងលិខិតមួយផ្ញើជូនគណៈកម្មាធិការជាតិអូឡាំពិកអ៊ុយក្រែន បានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍លោក Bach...