សាលាអន្តរជាតិផារ៉ាហ្គនជាសាលាអន្តរជាតិទីមួយនៅកម្ពុជា ដែលផ្ដល់នូវកម្មវិធីសិក្សាពីរភាសា ជាមួយនឹងគុណភាពអប់រំដែលត្រូវបានវាយតម្លៃទទួលស្គាល់ដោយស្ថាប័ន CIS។ កាលពីពេលថ្មីៗ សាលាអន្តរជាតិផារ៉ាហ្គនត្រូវបានក្រុមប្រឹក្សាសាលាអន្តរជាតិ ហៅកាត់ថា CIS ចុះមកវាយតម្លៃគុណភាពអប់រំឡើងវិញ ហើយក៏ទទួលបានវិញ្ញាបនបត្រទទួលស្គាល់សាជាថ្មីផងដែរ ពោលគឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់សាលាក្នុងការផ្ដល់នូវគុណភាពអប់រំ ដែលមានស្ដង់ដាខ្ពស់លំដាប់ថ្នាក់អន្តរជាតិ។ សមិទ្ធផលនេះទៀតសោតបានឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់របស់សាលាក្នុងការរក្សាបាននូវគុណភាពអប់រំខ្ពស់ ព្រមទាំងលើកកម្ពស់សុខុមាលភាពសិស្ស និងការអភិវឌ្ឍសាលារៀនទាំងមូល ចាប់តាំងពីពេលទទួលបានការវាយតម្លៃទទួលស្គាល់របស់ CIS ជាលើកដំបូងក្នុងឆ្នាំ២០១០ បន្តមកដល់បច្ចុប្បន្ន។ អត្ថប្រយោជន៍សំខាន់ៗ ដែលសិស្សផារ៉ាហ្គនទទួលបាន រួមមានកម្មវិធីសិក្សាខេមប្រ៊ីជ...
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ បានបញ្ជូនស្រ្តីម្នាក់នៅកោះរ៉ុង មានឈ្មោះ សៅរ៍ សុខណា អាយុ៤៣ ភេទស្រី បច្ចុប្បន្នស្នាក់នៅភូមិ សុខសាន្ត (រស់នៅជាមួយប្តី) បានកេីតជំងឺហឺតដួលសន្លប់ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបហូឡង់ Ajax កំពុងត្រៀមរៀបចំផែនការក្នុងការចរចាជាមួយនឹងកីឡាករខ្សែបម្រើម្នាក់មកពីប្រទេសអេស្បាញ។ កីឡាករ Dani Ceballos បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Real Madrid កំពុងបានក្លាយទៅជាគោលដៅគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹប Ajax ។ ក្លឹបម្ចាស់ជើងឯកហូឡង់ច្រើនសម័យនេះជឿជាក់ថាបទពិសោធជាច្រើនរបស់កីឡាករវ័យ២៩ឆ្នាំរូបនេះនឹងអាចជួយមកគ្រប់គ្រងក្រុមក្នុងនាមជាប្រធានក្រុមបានយ៉ាងល្អប្រសើរ៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកគាំទ្របានផ្ញើរូបភាពតារាចម្រៀងប្រុស លោក G-Dragon សមាជិកក្រុម BIGBANG ជាមួយតារាចម្រៀងស្រី នាង Jennie សមាជិកក្រុម BLACKPINK ហើយឥឡូវនេះ លោក G-Dragon ទើបតែបន្ថែមភាពទាក់ទាញដល់ពាក្យចចាមអារ៉ាមស្នេហា។ ត្រឡប់ទៅឆ្នាំ២០២១ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Dispatch បានរាយការណ៍ថា...
MIAMI៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា មេធាវីរបស់កំពូលកីឡាករវាយកូនហ្គោល Tiger Woods កំពុងតស៊ូមតិទាមទារឯកសារថ្នាំតាមវេជ្ជបញ្ជារបស់កីឡាវាយកូនហ្គោលរូបនេះ ត្រូវបានកោះហៅដោយព្រះរាជអាជ្ញា បន្ទាប់ពីលោក Woods ត្រូវបានចោទប្រកាន់ពីបទបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹងនៅរដ្ឋផ្លរីដា។ មេធាវី Douglas Duncan បាននិយាយក្នុងឯកសារបានដាក់ជូនតុលាការ Martin County ថា លោក Woods...
កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា តារាចម្រៀងកូរ៉េខាងត្បូង នាងJisoo សមាជិកក្រុម BLACKPINK កំពុងប្រឈមមុខនឹងការរិះគន់តាមអ៊ីនធើណេត បន្ទាប់ពីមានរបាយការណ៍ពាក់ព័ន្ធនឹងបុរសម្នាក់អាយុ ៣០ឆ្នាំ ត្រូវបានអះអាងជាបងប្រុសរបស់នាង ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលីស។ យោងតាមរបាយការណ៍ថា បុរសរូបនេះត្រូវបានចាប់ខ្លួនពីបទរំលោភបំពានដោយបង្ខំ បន្ទាប់ពីត្រូវបានចោទប្រកាន់ថាបានទិញ”សំបុត្រណាត់ជួប”ជាមួយអ្នកផ្សាយផ្ទាល់ស្រីម្នាក់ ជួបនាងសម្រាប់អាហារ ភេសជ្ជៈ និងក្រោយមកបានចូលរួមក្នុងទំនាក់ទំនងរាងកាយដោយគ្មានការព្រមព្រៀងគ្នានៅផ្ទះរបស់គាត់។ អ្នកផ្សាយផ្ទាល់រូបនេះក៏បានអះអាងថា គាត់បានព្យាយាមរំលោភបំពានផ្លូវភេទបន្ថែមទៀត។ ការចោទប្រកាន់បន្ថែមរួមមានការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង។...
វ៉ាស៊ីនតោន៖លោក Gianni Infantino ប្រធាន FIFA បាននិយាយកាលពីថ្ងៃពុធថា ក្រុមបាល់ទាត់អ៊ីរ៉ង់ប្រាកដណាស់ចូលរួមក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២៦ “World Cup 2026” ដែលអាមេរិក កាណាដា និងម៉ិកស៊ិកធ្វើជាម្ចាស់ផ្ទះរួមគ្នា ទោះបីជាមានសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ។ លោក Infantino បានប្រាប់សន្និសីទសេដ្ឋកិច្ចមួយដែលរៀបចំដោយអ្នកផ្សាយព័ត៌មាន CNBC ថា អ៊ីរ៉ង់ពិតជានឹងមកដល់មែន។...
អូស្ត្រាលី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ជនជាតិឥណ្ឌាម្នាក់ត្រូវបានចោទប្រកាន់នៅប្រទេសអូស្ត្រាលីពីបទរំលោភផ្លូវភេទលើស្ត្រីម្នាក់ដែលអង្គុយក្បែរគាត់នៅលើជើងហោះហើរ Scoot ពីសិង្ហបុរីទៅ Perth របស់ប្រទេសអូស្ត្រាលី។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីសសហព័ន្ធអូស្ត្រាលី ថា បុរសអាយុ៥២ ឆ្នាំរូបនេះ ត្រូវបានគេស្គាល់ថា ជាលោក Sudhir Kumar Chahuan ត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្តទង្វើផ្លូវភេទដោយគ្មានការយល់ព្រមលើស្ត្រីនោះ ក្នុងអំឡុងពេលហោះហើរថ្ងៃទី...
កូរ៉េខាងត្បូង៖ YouTuber ជនជាតិអាមេរិកម្នាក់ដែលបានបង្កឲ្យមានការខឹងសម្បារទូទាំងប្រទេសក្នុងប្រទេសកូរ៉េខាងត្បូងចំពោះការសម្តែងបង្កហេតុ រួមទាំងការរាំលើរូបសំណាកដែលគោរពដល់ជនរងគ្រោះនៃទាសភាពផ្លូវភេទនាសម័យសង្គ្រាម ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែកាលពីថ្ងៃពុធ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ តុលាការស្រុកសេអ៊ូលខាងលិចបានរកឃើញថា lok Ramsey Khalid Ismael ជាអ្នកលេងអ៊ីនធើណេតដែលប្រកាសខ្លួនឯងថា លោក Johnny Somali មានទោសពីបទចោទប្រកាន់ជាច្រើន រួមទាំងការរារាំងអាជីវកម្ម...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសនៅលើកោះភូកេតដ៏ពេញនិយមរបស់ប្រទេសថៃបានឃុំខ្លួនអ្នកទេសចរបារាំង ៧ នាក់ពីបទចោទប្រកាន់ថា បានចូលរួមការលេងបាញ់ទឹកដោយបង្កការរំខានក្នុងសង្ក្រាន ដែលជាពិធីបុណ្យបាញ់ទឹកដ៏ធំបំផុតរបស់ពិភពលោក។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី ១២ ខែមេសា នៅពេលប៉ូលីសបានទទួលរបាយការណ៍អំពីក្រុមអ្នកទេសចរមួយក្រុមបានប្រមូលផ្តុំគ្នានៅលើផ្លូវ Prachanukhro ក្នុង Patong ដោយរារាំងចរាចរណ៍ ខណៈពេលកំពុងលេងទឹក និងរំខានដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។ កាសែត South...