The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបអ្នកមានបុណ្យ Barcelona ទំនងអាចប្រឈមមុខទៅនឹងការបាត់បង់វត្តមានរបស់កីឡាករ Ronaldo Araujo ខណៈដែលបច្ចប្បន្ន Liverpool កំពុងតាមសម្លឹងកីឡាកររូបនេះជាប់ខ្លាំងមែនទែន។ ក្លឹបហង្សក្រហម Liverpool រំពឹងទុកថានឹងអាចចរចាកីឡាកររូបនេះដើម្បីយកមកជំនួសកីឡាករខ្សែការពារឆ្នើម Virgil van Dijk នៅពេលខាងមុខនេះហើយមិនខ្វល់ថានឹងត្រូវចំណាយទំហំណានោះទេ។ ទោះបីជាយ៉ាងណាក្តីក្លឹប Barcelona កំពុងព្យាយាមរក្សាទុកកីឡាកររូបនេះតាមរយៈការចរចាកុងត្រាថ្មីដែលនឹងអាចអូសបន្លាយរហូតទៅដល់ឆ្នាំ២០៣១ខែមករា៕ ប្រែសម្រួល៖ ស៊ុនលី
ភ្នំពេញ៖ លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ តំណាងលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានជំរុញលើកទឹកចិត្តដល់មន្ត្រីចូលរួមវគ្គបំប៉នសមត្ថភាព ស្តីពី ការរៀបចំ និងគ្រប់គ្រងព្រឹត្តិការណ៍កីឡាឲ្យខិតខំអភិវឌ្ឍន៍សមត្ថភាពឲ្យកាន់តែល្អប្រសើរ ដើម្បីទទួលបានបទពពិសោធក្នុងការរៀបចំព្រឹត្តិការណ៍កីឡាឲ្យមានលក្ខណៈស្តង់ដា ស្របតាមការរៀបចំក្នុងតំបន់ ជាពិសេសគឺការត្រៀមលក្ខណៈទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតសាកលវិទ្យាល័យអាស៊ាន លើកទី២៣ ឆ្នាំ២០២៨ និងកីឡាយុវជនអាស៊ី លើកទី៥...
ទីក្រុងហាណូយ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រធានសមាគមកីឡាបាល់ទាត់ថៃ (FAT) លោកស្រី Madam Pang បានមកដល់ទីក្រុងហាណូយកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកនៃកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងកីឡាអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងការទូតវៀតណាម-ថៃ។ លោកស្រី Nualphan Lamsam ត្រូវបានមនុស្សគ្រប់គ្នាស្គាល់ជាទូទៅថា លោកស្រី Madam Pang បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ផែនការពន្ធថ្មីរបស់លោក Donald Trump អាចរំខានដល់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិកដូចជាក្រុមហ៊ុន Apple ក្រុមហ៊ុន Amazon និង Nvidia ដែលពឹងផ្អែកខ្លាំងលើការផលិតនៅប្រទេសចិន និងសេដ្ឋកិច្ចអាស៊ីផ្សេងទៀតឥឡូវនេះប្រឈមនឹងការដំឡើងពន្ធ។ ពន្ធនាពេលខាងមុខ ដែលរំពឹងថានឹងចូលជាធរមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ នឹងអនុវត្តកាតព្វកិច្ច ១០ភាគរយស្តង់ដារសម្រាប់ប្រជាជាតិទាំងអស់ ជាមួយនឹងអត្រាកាន់តែខ្ពស់កំណត់គោលដៅសេដ្ឋកិច្ចអាស៊ីមួយចំនួនដែលដើរតួនាទីយ៉ាងសំខាន់ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់នៃសាជីវកម្មអាមេរិក។ លោក...
មីយ៉ាន់ម៉ា៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សាកសពរបស់បវរកញ្ញា Miss Tourism Myanmar 2018 ដែលរាជិនីសម្រស់មីយ៉ាន់ម៉ា នាង Silimee ត្រូវបានរកឃើញហើយ ដោយបញ្ជាក់ពីការស្លាប់របស់នាងក្នុងការរញ្ជួយដីដែលបានវាយប្រហារប្រទេសមីយ៉ាន់ម៉ាកាលពីសប្តាហ៍មុន។ គណៈកម្មការ Miss Tourism Myanmar 2018 នាង Silimee...
ចិន៖ សាជីវកម្មវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអវកាសចិនបាននិយាយថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March 6 នៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបញ្ជូនផ្កាយរណបពហុមុខងារទៅកាន់គន្លងតារាវិថីដោយជោគជ័យ យោងតាមការចេញផ្សាយពីគេហទំព័រ China Daily។ ក្រុមហ៊ុនផលិតការអវកាសរដ្ឋបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតនេះបានហោះចេញពីមជ្ឈមណ្ឌលបង្ហោះផ្កាយរណប Taiyuan ក្នុងខេត្ត Shanxi ហើយបានបញ្ជូនផ្កាយរណប Tianping 3A-02 តាមការគ្រោងទុក។ សេចក្តីថ្លែងការណ៍បាននិយាយថា...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ RTបានប្រាប់ឲ្យដឹងថា ហាងលក់រថយន្ត Tesla មួយកន្លែងនៅខាងក្រៅទីក្រុងរ៉ូមបានរងការឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីព្រឹកថ្ងៃចន្ទ ដោយយ៉ាងហោចណាស់មានរថយន្តចំនួន១៧ គ្រឿងត្រូវបានបំផ្លាញ និងកន្លែងចតរថយន្តដែលពួកគេចតបានរងការខូចខាតយ៉ាងច្រើន។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលី បាននិយាយថា ប៉ូលិសមិនបានចាប់ខ្លួនជនសង្ស័យណាម្នាក់ ឬប្រាប់ពីមូលហេតុនៅពីក្រោយឡើយ។ ក្រុមអ្នកស៊ើបអង្កេតកំពុងពិចារណាលើទ្រឹស្តីជាច្រើន រួមទាំងការដុតបំផ្លាញផងដែរ។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX លោក Elon Musk...
ប៉ារីស៖ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today បានប្រាប់ឲ្យដឹងថា ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តយក្សអាមរិក Tesla បានបន្តធ្លាក់ចុះក្នុងខែមីនានៅលើទីផ្សារអឺរ៉ុបជាច្រើន ខណៈក្រុមហ៊ុនបានរងនូវការវាយប្រហារទ្វេដងនៃការធ្វើពហិការប្រឆាំងនឹងគោលនយោបាយរបស់ស្ថាបនិករបស់ខ្លួន លោក Elon Musk និងក្រុមម៉ូដែលវ័យចំណាស់។ នេះបើយោងតាមតួលេខបានចេញផ្សាយកាលពីថ្ងៃអង្គារដោយវេទិការថយន្ត (PFA) ដែលតំណាងឱ្យក្រុមហ៊ុនផលិត និងអ្នកផ្គត់ផ្គង់របស់ប្រទេសថា ការលក់រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla នៅប្រទេសបារាំងបានធ្លាក់ចុះ ៣៦.៨ ភាគរយកាលខែមីនាធៀបនឹងឆ្នាំមុន...
ភ្នំពេញ៖ ក្រុមកីឡាសាកលវិទ្យាល័យកម្ពុជា តំណាងដោយក្រុមកីឡាបាល់ទាត់សាកលវិទ្យាល័យឡាយហ្វ បានត្រឡប់មកដល់មាតុភូមិវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ដោយយើងជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបានមេដាយសំរឹទ្ធ ក្នុងការប្រកួត” INTERNATIONAL STUDENT FOOTBALL TOURNAMENT- THACO CUP 2025 ” ចាប់ពីថ្ងៃទី២០ ដល់៣០ ខែមីនា ឆ្នាំ២០២៥ នៅទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម...
ខេត្តកំពង់ធំ៖ បិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League ខេត្តកំពង់ធំ បន្ទាប់ពីព្រឹត្តិការណ៍ការប្រកួតប្រព្រឹត្តទៅដោយមានការចូលរួមយ៉ាងច្រើនកុះករពីកីឡាករ-កីឡាការនី គ្រូបង្វឹក ក្រុមគ្រួសារឪពុកម្តាយ និងសមាជិក សហគមន៍ជាច្រើននាក់មកជួបជុំគ្នាអបអរសាទរ ដល់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់រដូវកាលនេះ ដែលពោរ ពេញដោយភាពសប្បាយរីករាយ និងភាពរីកចម្រើន ។ ការប្រកួតនៅដើមឆ្នាំនេះព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA-ISF Youth League...