ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការពិន័យថ្មីជាទឹកប្រាក់ចំនួន១០,០០០ បាត ស្មើនឹង៣០០ ដុល្លារអាមេរិករបស់ប្រទេសថៃ ចំពោះការផឹកស្រា បន្ទាប់ពីពាក់កណ្តាលអធ្រាត្រ បានបង្កឲ្យមានប្រតិកម្មពីអ្នកទេសចរ និងអ្នកស្ថិតក្នុងឧស្សាហកម្ម ដោយអ្នកទេសចរនិយាយថា វាគំរាមកំហែងដល់សេដ្ឋកិច្ចពេលយប់។ ច្បាប់ថ្មីមួយដែលចូលជាធរមាននៅថ្ងៃទី ៨ ខែវិច្ឆិកា ហាមឃាត់ការផឹកស្រានៅទីតាំងដែលមានអាជ្ញាប័ណ្ណ និងកន្លែងពាណិជ្ជកម្ម រវាងម៉ោងពាក់កណ្តាលអធ្រាត្រ និងម៉ោង...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អតីតអភិបាលរងខេត្តម្នាក់នៅភាគខាងជើងប្រទេសវៀតណាមត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និង ៦ ខែពីបទលេងល្បែងស៊ីសងខុសច្បាប់ចាញ់លុយអស់ចំនួន ៧ លានដុល្លារនៅកាស៊ីណូហាណូយ។ លោក Ho Dai Dung អតីតអភិបាលរងខេត្ត Phu Tho គឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ១៤១...
ខេត្តស៊ីឈួនភា៖អាជ្ញាធរមូលដ្ឋានខេត្តស៊ីឈួនភាបាននិយាយថា ផ្នែកមួយនៃស្ពាន Hongqi ដែលទើបបើកថ្មីបានដួលរលំនៅខេត្តស៊ីឈួនភាគនិរតីប្រទេសចិនតាមបណ្តោយផ្លូវជាតិមួយដែលភ្ជាប់ចំណុចកណ្តាលនៃប្រទេសជាមួយទីបេ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃអង្គារ ហើយមិនមានរបាយការណ៍អំពីអ្នកស្លាប់និងរបួសនោះទេ។ រដ្ឋាភិបាលមូលដ្ឋានបាននិយាយថា ប៉ូលីសនៅទីក្រុង Maerkang បានបិទស្ពានមានប្រវែង ៧៥៨ ម៉ែត្រនេះសម្រាប់ចរាចរណ៍ទាំងអស់នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីស្នាមប្រេះបានលេចឡើងនៅលើជម្រាលនិងផ្លូវក្បែរនោះ ហើយការរង្គើត្រូវបានគេមើលឃើញក្នុងដីភ្នំមួយនេះ។ រដ្ឋាភិបាលមូលដ្ឋានបានបន្ថែមថា នៅរសៀលថ្ងៃអង្គារ ស្ថានភាពនៅលើភ្នំកាន់តែអាក្រក់ទៅៗ បង្កឲ្យមានការបាក់ដី...
អាមេរិក៖ នេះបើយោងតាមការចុះផ្សាយរបស់ Bloomberg បានឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google ត្រូវបានចោទប្រកាន់ក្នុងបណ្តឹងមួយពីបទប្រើប្រាស់ជំនួយការ AI របស់ខ្លួន គឺ Gemini ដើម្បីស្ទាក់ចាប់ និងត្រួតពិនិត្យការទំនាក់ទំនងឯកជនរបស់អ្នកប្រើប្រាស់នៅទូទាំងសេវាកម្ម Gmail ការជជែក និងសន្និសីទវីដេអូរបស់ខ្លួនដោយខុសច្បាប់ យោងតាមការចេញផ្សាយពីគេហទំព័រ RT ។ នេះបើយោងតាមការចុះផ្សាយនៅថ្ងៃពុធថា បណ្តឹងដែលបានដាក់កាលពីថ្ងៃអង្គារនៅតុលាការសហព័ន្ធរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា...
អាមេរិក៖ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple បាននិយាយ នៅថ្ងៃសុក្រនេះថា ខ្លួននឹងកាត់បន្ថយថ្លៃសេវា App Store របស់ក្រុមហ៊ុនពី ៣០ ភាគរយមកត្រឹម ១៥ ភាគរយសម្រាប់អ្នកបង្កើតកម្មវិធីខ្នាតតូចដែលចូលរួមក្នុងកម្មវិធីដៃគូកម្មវិធីខ្នាតតូចថ្មីរបស់ខ្លួន យោងតាមការចេញផ្សាយពីគេហទំព័រ China Daily ។ កម្មវិធីដៃគូកម្មវិធីខ្នាតតូចផ្តល់ជូនអ្នកអភិវឌ្ឍន៍កម្មវិធីនូវថ្លៃសេវាទាបជាថ្នូរនឹងអ្នកអភិវឌ្ឍន៍ដែលយល់ព្រមប្រើប្រាស់បច្ចេកវិទ្យាមួយចំនួនរបស់ Apple ដើម្បីបង្កើតកម្មវិធីរបស់ពួកគេ។ សេចក្តីថ្លែងការណ៍របស់ Apple បានសរសេរថា...
ឥណ្ដូណេស៊ី៖ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក បានប្រាប់តាមអនឡាញពីឥណ្ដូណេស៊ី ឲ្យដឹងថា កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ របស់កម្ពុជាដណ្តើមបានមេដាយសំរឹទ្ធ លើវិញ្ញាសា កម្ពស់ 1.80 Cm ទម្ងន់ធ្ងន់ ព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯក កីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16...
ថៃ ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា បេក្ខនារីបវរកញ្ញាចក្រវាឡឆ្នាំ២០២៥ តំណាងមកពីប្រទេសអេស្តូនី ប្រទេសឥណ្ឌូនេស៊ី និងប្រទេសហុងគ្រី ដែលចូលរួមព្រឹត្តិការណ៍ការប្រកួតបវរកញ្ញាចក្រវាឡឆ្នាំ២០២៥ បានរងការពុលអាហារ ខណៈពួកនាងពេលកំពុងរៀបចំខ្លួនសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅប្រទេសថៃ នៅថ្ងៃទី២១ ខែវិច្ឆិកា។ ១.នាង Kincs Dezsényi មកពីប្រទេសហុងគ្រី៖អង្គការបវរកញ្ញាចក្រវាឡហុងគ្រី បានប្រកាសនៅលើបណ្តាញសង្គម Instagram កាលពីថ្ងៃពុធថា នាង...
ប្រ៊ុចសែល៖ និយតករសហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេកំពុងស៊ើបអង្កេតថា តើក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google កំពុងបន្ទាបតម្លៃខ្លឹមសារមួយចំនួនពីអ្នកចេញផ្សាយប្រព័ន្ធផ្សព្វផ្សាយដោយអយុត្តិធម៌ក្នុងលទ្ធផលស្វែងរកដែរឬទេ ក្រោមគោលនយោបាយដែលក្រុមហ៊ុននិយាយថា មានគោលបំណងប្រយុទ្ធប្រឆាំងនឹងអ្នកបោកប្រាស់ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ទីក្រុងប្រ៊ុចសែលបានបន្តទៅមុខទោះបីជាមានហានិភ័យនៃការទទួលរងនូវកំហឹងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trumpបានបដិសេធបទប្បញ្ញត្តិឌីជីថលរបស់តំបន់អឺរ៉ុបដែលមាន ២៧ ប្រទេស និងបានសន្យាថានឹងសងសឹកប្រសិនបើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកត្រូវបានដាក់ទណ្ឌកម្ម។ ការស៊ើបអង្កេតនេះអាចបណ្តាលឲ្យមានការពិន័យជាប្រាក់រាប់ពាន់លានអឺរ៉ូចុងក្រោយបំផុតសម្រាប់ក្រុមហ៊ុនឌីជីថលយក្សរបស់សហរដ្ឋអាមេរិកពីគណៈកម្មការអឺរ៉ុប ដែលជាអ្នកអនុវត្តច្បាប់ប្រឆាំងនឹងការផ្តាច់មុខខ្ពស់បំផុតរបស់តំបន់អឺរ៉ុប។ លោកស្រី...
ភ្នំពេញ៖ នាអាកាសយានដ្ឋានអន្តរជាតិតេជោ នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូ បានដឹកនាំក្រុមជម្រើសជាតិ លើប្រភេទកីឡាហែលទឹកពាក់ជើងទារបស់សហព័ន្ធខ្មែរកីឡាហែលទឹកបានចេញដំណើរទៅចូលរួមព្រឹត្តិការណ៍ប្រកួតកីឡាហែលទឹកពាក់ជើងទា ជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី២ ឆ្នាំ២០២៥ (The 2025 CMAS 2nd South East Asia...
ព័រទុយហ្គាល់៖ កាលពីថ្ងៃអង្គារ កីឡាករបាល់ទាត់ឆ្នើមជនជាតិព័រទុយហ្គាល់ Cristiano Ronaldo បាននិយាយថា ព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់កម្រិតពិភពលោក “World Cup” ឆ្នាំក្រោយនឹងក្លាយជាលើកចុងក្រោយរបស់លោក ខណៈដែលលោកបានបញ្ចប់អាជីពដ៏អស្ចារ្យបំផុតមួយគ្រប់ពេលវេលា យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ កីឡាករខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះ ដែលមានគ្រាប់បាល់ជាង ៩៥០ គ្រាប់នៅក្លឹប និងអន្តរជាតិ...