កណ្តាល៖លោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃនៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាលនាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ នេះបានអញ្ជើញចូលរួមពិធីបើកការប្រកួតប្រភេទកីឡាតេក្វានដូ WT ក្នុងការប្រកួតកីឡាសម្រាប់ទំាងអស់គ្នា ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២៥ ដែលមានរយៈពេល ៧ថ្ងៃ ដែលចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២៥ នៅក្រុងតាខ្មៅ...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អ្នករៀបចំការប្រកួតស៊ីហ្គេម “SEA Games” លើកទី ៣៣ នៅប្រទេសថៃនឹងបន្តសកម្មភាពផ្លូវច្បាប់ប្រឆាំងនឹងក្រុមអ្នកគាំទ្រជាស្ត្រីដែលបានផ្សព្វផ្សាយគេហទំព័រល្បែងស៊ីសងខុសច្បាប់ក្នុងអំឡុងពេលដែលក្រុមបាល់ទាត់ជម្រើសវៀតណាមបានយកឈ្នះ ២ ទល់នឹង ១ លើក្រុមឡាវកាលថ្ងៃទី ៣ ខែធ្នូ។ ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលបើកឆាកពូល B នៅពហុកីឡដ្ឋាន Rajamangala ទីក្រុងបាងកក។...
ប្រ៊ុចសែល៖ សហភាពអឺរ៉ុបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបើកការស៊ើបអង្កេតប្រឆាំងនឹងការផ្តាច់មុខ ដើម្បីកំណត់ថា តើវិធីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Meta កំពុងដាក់ចេញលក្ខណៈពិសេស AI នៅលើបណ្តាញសង្គម WhatsApp រំលោភលើច្បាប់ប្រកួតប្រជែងក្នុងតំបន់អឺរ៉ុបឬអត់ នេះ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ចលនាប្រឆាំងនឹងក្រុមហ៊ុនយក្សអាមេរិកនេះ គឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់សហភាពអឺរ៉ុបដែលមាន ២៧ ប្រទេស ដើម្បីទប់ស្កាត់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប្រឈមមុខនឹងការជំទាស់យ៉ាងខ្លាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel នឹងវិនិយោគបន្ថែម ២០៨ លានដុល្លារអាមេរិកក្នុងប្រតិបត្តិការរបស់ខ្លួននៅប្រទេសម៉ាឡេស៊ី ដែលពង្រឹងតួនាទីរបស់ប្រទេសអាស៊ីអាគ្នេយ៍ក្នុងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបសកល។ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim កាលពីថ្ងៃទី១ ខែធ្នូ បានប្រកាសនៅលើហ្វេសប៊ុកថា នាយកប្រតិបត្តិក្រុមហ៊ុន Intel លោក Lip-Bu...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ការចាប់ឆ្នោតសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាពិភពលោក ឆ្នាំ២០២៦ “World Cup ២០២៦” នឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅថ្ងៃសុក្រ ដោយវត្តមានលោក Donald Trump នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងពិធីដ៏មមាញឹកមួយ ដែលនឹងសម្គាល់ផ្លូវឆ្ពោះទៅរកភាពរុងរឿងសម្រាប់អ្នកប្រជែងនៅវគ្គផ្តាច់ព្រ័ត្រ ៤៨ ក្រុមដំបូង។ ព្រឹត្តិការណ៍ World Cup ដ៏ស្មុគស្មាញបំផុតក្នុងប្រវត្តិសាស្ត្រនឹងត្រូវធ្វើឡើងនៅទូទាំងអាមេរិកខាងជើងចាប់ពីថ្ងៃទី១១...
ថៃ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា អាជ្ញាធរថៃកំពុងស៊ើបអង្កេតការស្លាប់របស់អ្នកទេសចរបរទេស ២ នាក់ គឺម្នាក់ជាជនជាតិអាមេរិក និងម្នាក់ទៀតជាជនជាតិអូស្ត្រាលី ក្នុងហេតុការណ៍ដាច់ដោយឡែកពីគ្នានៅរមណីយដ្ឋានពេញនិយមខេត្តឈុនបុរី និងខេត្តភូកេត ក្នុងប្រទេសថៃតែម្តង។ ប៉ូលីសខេត្តឈុនបុរីបាននិយាយថា បុរសអាមេរិកអាយុ ៦៩ ឆ្នាំម្នាក់ត្រូវបានគេស្គាល់ថា លោក Walsh ត្រូវបានគេប្រទះឃើញស្លាប់ក្នុងកាលៈទេសៈមិនធម្មតាក្នុងបន្ទប់សណ្ឋាគារដែលចាក់សោររបស់លោកនៅថ្ងៃទី ១ ខែធ្នូ។...
ថៃ៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣៣ នៅប្រទេសថៃបានចេញលិខិតសុំទោសជាផ្លូវការដល់វៀតណាម និងឡាវ បន្ទាប់ពីមានកំហុសបច្ចេកទេសដែលបានខកខានចាក់ភ្លេងជាតិប្រទេសពួកគឲ្យគោរពមុនការប្រកួតបើកឆាកបាល់ទាត់បុរសនៅថ្ងៃពុធចាប់ផ្តើម។ វៀតណាមបានឈ្នះការប្រកួត ២-១ ប៉ុន្តែពិធីមុនការប្រកួតត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាស នៅពេលប្រព័ន្ធសំឡេងមានបញ្ហា។ ជាលទ្ធផល កីឡាករមកពីក្រុមទាំង ២ ត្រូវបានបង្ខំឲ្យច្រៀងភ្លេងជាតិរៀងៗខ្លួនដោយគ្មានភ្លេង។ ប្រហែល ២ ម៉ោង បន្ទាប់ពីការប្រកួត អ្នករៀបចំបានផ្ញើលិខិតផ្លូវការទៅកាន់គណៈកម្មាធិការអូឡាំពិកនៃប្រទេសទាំង២ គឺវៀតណាម...
តូក្យូ៖ ប្រភពព័ត៌មានជិតស្និទ្ធនឹងបញ្ហានេះបាននិយាយកាលពីថ្ងៃពុធថា ក្រុមហ៊ុន Nissan Motor Co ដែលកំពុងតែធ្លាក់ចុះកំពុងពិចារណាបង់ប្រាក់ខែចំនួន ៤ ទៅ ៥ ឆ្នាំជាសំណងដល់បុគ្គលិកនៅរោងចក្រ Oppama របស់ខ្លួនក្នុងខេត្ត Kanagawa ត្រូវបានកំណត់ឲ្យបញ្ចប់ការផលិតរថយន្ត ប្រសិនបើពួកគេយល់ព្រមផ្ទេរទៅក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅភាគនិរតីនៃប្រទេសជប៉ុន យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុន Nissan...
ភ្នំពេញ៖ សហព័ន្ធកីឡាចំបាប់កម្ពុជាបានរៀបចំការប្រកួតកីឡាចំបាប់សម័យ-បុរាណ ជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ នៅពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដល់ក្លឹបសមាគម ក្លឹបកីឡាចំបាប់ ក្រសួង មន្ទីរ រាជធានីភ្នំពេញ ក្រោមការប្រើប្រស់ថវិកាឧបត្ថម្ភប្រចាំឆ្នាំពីក្រសួងអប់រំ យុវជន និងកីឡា និងតាមផែនការសកម្មភាពប្រចាំឆ្នាំ សហព័ន្ធ កីឡាចំបាប់កម្ពុជាបាន។ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះយោងតាមបទបញ្ជាការប្រកួតកីឡាចំបាប់ពិភពលោក (UWW)...
ភ្នំពេញ៖ នាថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក បានទទួលជួបសម្តែងគួរសមផ្តល់រង្វាន់លើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ដែលបានដណ្តើមមេដាយជូនជាតិមាតុភូមិនៃប្រកួតកីឡាហែលទឹកពាក់ជើងទា (Fin-Swimming) លើកទី២ ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូនេស៊ី និងជួបសម្តែងគួរសមផ្តល់កម្លាំងចិត្ត អនុសាសន៍ណែនាំ និងអំណោយលើកទឹកចិត្តជូនដល់គ្រូបង្វឹក កីឡាករ...