The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាគ្រូបង្វឹកក្លឹប Real Madrid លោក Xabi Alonso បានធ្វើការអះអាងថាកីឡាករខ្សែបម្រើ Jude Bellingham កំពុងមានទំនាក់ទំនងយ៉ាងរីករាយជាមួយនឹងគ្នា។ ការចេញមកធ្វើការអះអាងនេះធ្វើឡើងនៅចំពេលដែលមានព័ត៌មានថាមានភាពតានតឹងដាក់គ្នារវាងលោកជាមួយនឹងកីឡាករសញ្ជាតិអង់គ្លេសរូបនេះ។ យ៉ាងណាក្តីលោក Alonso បានអះអាងថាទំនាក់ទំនងរវាងគ្នាពិតជាល្អខ្លាំងណាស់។កីឡាករមានទំរង់លេងល្អនិងមិនមានបញ្ហាអ្វីធំដំទេចាប់តាំងតែពីពេលដែលជាសះស្បើយពីរបួសស្មាកន្លងមក។ លោកគ្រូបង្វឹកអេស្បាញរូបនេះបានពោលបែបនេះថា៖ប្រាកដជាមិនមានបញ្ហាអ្វីនោះទេនៅពេលនេះ។ខ្ញុំមានទំនាក់ទំនងល្អខ្លាំងណាស់ជាមួយនឹង Jude។គាត់គឺជាកីឡាករកម្រិតពិភពលោក។គាត់អភិវឌ្ឍខ្លួននិងបានជួយបង្កើនសមត្ថភាពរបស់ក្រុមនិងជះឥទ្ធិពលខ្លាំងដល់ក្រុមទាំងមូល៕ ប្រែសម្រួល៖ ស៊ុនលី
ប្រ៊ុយណេ៖ប្រទេសកម្ពុជាឈរលំដាប់លេខ ៩ នៃតារាងមេដាយការប្រកួត ខណៈប្រទេសឥណ្ឌូនេស៊ីឈរកំពូលតារាងមេដាយនៃព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM” ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅប្រទេសប៊្រុយណេ ដារូសាឡឹម។ លោក ប៉ុន សុខ អគ្គនាយកកីឡា...
ភ្នំពេញ៖ លោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា នាយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅការវិលត្រឡប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនី វូស៊ូ និងកីឡាអត្តពលកម្មចំនួន...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនដេញថ្លៃ Christie’s របស់អង់គ្លេសកំពុងរៀបចំដាក់ដេញថ្លៃកិច្ចសន្យាភាពជាដៃគូដើមឆ្នាំ ១៩៧៦ ដែលបានបង្កើតក្រុមហ៊ុន Apple Computer Company មានតម្លៃប៉ាន់ស្មានចន្លោះពី ២ លានដុល្លារ ទៅ ៤ លានដុល្លារ។ នេះបើយោងតាម Apple Insider...
ភ្នំពេញ៖លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតំណាងលោក សេង ធារិន ប្រធានសហព័ន្ធ នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នាអាកាសយានដ្ឋានអន្តរជាតិតេជោបានអញ្ជើញចូលរួមទទួលស្វាគមន៍យ៉ាងកក់ក្ដៅការវិលត្រឡប់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីបញ្ចស៊ីឡាត់ដែលដណ្តើមមេដាយក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ ជូនជាតិមាតុភូមិ នៅប្រទេសប៊្រុយណេ ដារូសាឡឹម។ ការប្រកួតកីឡាសិស្សអាស៊ាន...
ភ្នំពេញ៖លោក ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជាតំណាងឲ្យលោក កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា លោក ឈាង សុវណ្ណរតនា អនុប្រធានសហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា និងលោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជាតំណាងលោក...
វៀតណាម៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សិស្សស្រីថ្នាក់ទី ៩ ម្នាក់នៅកណ្តាលប្រទេសវៀតណាមបានស្លាប់ បន្ទាប់ពីដួលសន្លប់អំឡុងពេលរត់ចម្ងាយខ្លីក្នុងថ្នាក់អប់រំកាយរបស់នាង ដែលទាក់ទាញការចាប់អារម្មណ៍ឡើងវិញចំពោះចំនួនករណីដាច់សរសៃឈាមខួរក្បាលកំពុងកើនឡើងក្នុងចំណោមយុវវ័យ។ លោក Nguyen Minh Lam នាយកសាលាបាននិយាយនៅថ្ងៃទី ២៧ ខែវិច្ឆិកាថា ហេតុការណ៍នេះបានកើតឡើងនៅម៉ោងប្រហែល ២:៣០ រសៀល នៅសាលាមធ្យមសិក្សា Quang...
វៀតណាម៖យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប៉ូលីសបានរឹបអូសមាស ៣០០ តម្លឹង (ប្រហែល ១១,២៥ គីឡូក្រាម) ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យចំនួន ១០០ និងរថយន្តទំនើបចំនួន ១២ គ្រឿងពីម្ចាស់ហាង Mailisa Beauty Clinic ដែលជាផ្នែកមួយនៃការស៊ើបអង្កេតជាបន្តបន្ទាប់លើការរត់ពន្ធគ្រឿងសម្អាងទ្រង់ទ្រាយធំ។ យោងតាមក្រសួងសន្តិសុខសាធារណៈ បានឲ្យដឹងថា មន្ត្រីប៉ូលីសក៏បានរឹបអូសប្រាក់សុទ្ធប្រមាណ...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់ កងយោធពលខេមរភូមិន្ទ បានគ្រងតំណែងជើងឯកក្នុងការប្រកួតកីឡាបាល់ទាត់មិត្តភាពអបអរសាទរទិវាសន្តិភាព ២៩ ធ្នូ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ (ស្តាតចាស់) បន្ទាប់ពីក្រុមនេះបានយកឈ្នះលើក្រុមបាល់ទាត់វ័យចាស់ ព្រះខ័នរាជ ស្វាយរៀង ដោយគ្រាប់ប៉េណាល់ទី ៥ទល់នឹង ៤ នៅវគ្គផ្តាច់ព្រ័ត្រ ការប្រកួតនេះជាគំនិតផ្តួចផ្តើមពីសំណាក់លោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លិបបាល់ទាត់ព្រះខ័នរាជ...
អាមេរិក៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា សហស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google លោក Larry Page បានវ៉ាដាច់លោក Larry Ellison របស់ប្រធានក្រុមហ៊ុន Oracle ដើម្បីក្លាយជាអ្នកមានបំផុតលំដាប់ទី ២ នៅលើពិភពលោក ដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន ២៥៥ ពាន់លានដុល្លារ។ នេះបើយោងតាមទស្សនាវដ្តី...