ចិន៖ ភាពរំជើបរំជួលនៃកីឡាអូឡាំពិកប្រហែលជាបានចុះត្រជាក់ជាមួយនឹងចុងបញ្ចប់នៃរដូវក្តៅ ប៉ុន្តែសម្រាប់ការប្រកួតប៉ារ៉ាឡាំពិកកំពុងឡើងកម្ដៅវិញ ខណៈគណៈប្រតិភូប៉ារ៉ាឡាំពិកដែលមានសមាជិកចំនួន ៥១៦នាក់ របស់ប្រទេសចិនត្រូវបានបង្កើតឡើងជាផ្លូវការនៅទីក្រុងប៉េកាំងកាលពីថ្ងៃសុក្រ ហើយទាំងអស់នឹងរៀបចំការប្រកួតនៅទីក្រុងប៉ារីសដោយមោទនភាព និងសុចរិតភាព យោងតាមការចេញផ្សាយពីគេហទំព័រ China Daily។ ព្រឹត្តិការណ៍កីឡាប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីសដែលកំណត់ពីថ្ងៃទី ២៨ ខែសីហាដល់ថ្ងៃទី៨ ខែកញ្ញានឹងប្រារព្ធពិធីក្រុងប៉ារីសធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍នេះជាលើកដំបូង។ ការប្រកួតឆ្នាំនេះនឹងមានកីឡាចំនួន២២ និងព្រឹត្តិការណ៍ចំនួន ៥៤៩ ច្រើនជាងព្រឹត្តិការណ៍ Tokyo Paralympics ចំនួន១០។...
រូម៉ានី៖ កីឡាការិនីកាយសម្ព័ន្ធរ៉ូម៉ានី នាង Ana Barbosu បានទទួលមេដាយសំរឹទ្ធអូឡាំពិករបស់នាងក្នុងពិធីមួយនៅរដ្ឋធានី Bucharest កាលពីថ្ងៃសុក្រ ដែលបង្ហាញពីការបញ្ចប់នៃភាពចម្រូងចម្រាស បន្ទាប់ពីមេដាយនេះត្រូវបានប្រគល់ជូនកីឡាការិនីកាយសម្ព័ន្ធអាមេរិក Jordan Chiles ជាលើកដំបូង ប៉ុន្តែក្រោយមកត្រូវបានដកហូតវិញ។ កីឡាការិនីកាយសម្ព័ន្ធរ៉ូម៉ានី នាង Ana Barbosu បាននិយាយក្រោយពិធីនោះថា ខ្ញុំមិនបានរំពឹងថា មេដាយនេះនឹងធ្ងន់នោះទេ ប៉ុន្តែខ្ញុំនឹងពាក់វាទាំងថ្ងៃទាំងយប់...
កូរ៉េ៖លោក Suga ជាតារារ៉េបស្ថិតនៅសមាជិកក្រុមតារាចម្រៀងកូរ៉េខាងត្បូង K-pop BTS អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ៥ឆ្នាំ ឬពិន័យជាប្រាក់ពី ១០ ទៅ ២០លានវ៉ុន (៧,៤០០-១៤,៧០០ដុល្លារអាមេរិក) សម្រាប់ការបើកបរម៉ូតូអគ្គិសនីស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងថា លោក Suga អាយុ ៣១ឆ្នាំ...
ប៉ារីស៖ Fortnite-Creator Epic Games បានបើកដំណើរការ App Store របស់ខ្លួនកាលពីថ្ងៃសុក្រ ដែលធ្វើឲ្យអ្នកប្រើប្រាស់រំលង Store ដែលដំណើរការដោយ Apple និង Google បន្ទាប់ពីបានធ្វើការតវ៉ាគ្នាអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីផ្តល់ជូនហ្គេមរបស់ខ្លួនដោយផ្ទាល់ដល់អ្នកប្រើប្រាស់ស្មាតហ្វូនយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ Epic Games Store មានសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ...
ម៉ាឡេស៊ី៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងជា YouTuber លោក Muhammad Nidza Afham អាយុ 23ឆ្នាំ ត្រូវបានគេរកឃើញថាបានស្លាប់នៅក្រោមស្ពានមួយក្នុងទីក្រុង Klang ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធមួយថ្ងៃ បន្ទាប់ពីលោកត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួន។ យោងតាមសារព័ត៌មាន Malay Mail បានចេញផ្សាយថា...
សាន់ហ្វ្រាន់ស៊ីស្កូ៖ នេះបើយោងតាមរបាយការណ៍សន្តិសុខក្រុមហ៊ុនផ្សព្វផ្សាយសង្គម Meta បាននិយាយថា ប្រទេសរុស្ស៊ីកំពុងដាក់ដំណើរការប្រព័ន្ធ Generative Artificial Intelligence ដើម្បីធ្វើការក្នុងយុទ្ធនាការបោកបញ្ឆោតតាមប្រព័ន្ធអ៊ីនធើណរត ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនមិនបានជោគជ័យ យោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមហ៊ុនមេរបស់ Facebook និង Instagram បានរកឃើញថា រហូតមកដល់ពេលនេះ យុទ្ធសាស្ត្រដែលដំណើរការដោយ AI ផ្តល់តែការបង្កើនផលិតភាព...
ប្រេស៊ីល៖ យោងតាមការសិក្សាថ្មីមួយបានឲ្យដឹងថា តំបន់ព្រៃឈើអាម៉ាហ្សូនក្នុងប្រទេសប្រេស៊ីល ជាតំបន់ព្រៃឈើស្តុកទុកការបំភាយកាបូនពិភពលោក ប៉ុន្តែតួនាទីរបស់ព្រៃឈើអាម៉ាហ្សូនជាធុងដាក់កាបូនដែលស្ថិតនៅក្រោមការគំរាមកំហែងខ្ពស់បំផុតដោយការនឹកស្មានមិនដល់សម្រាប់ក្រុមអ្នកស្រាវជ្រាវអាកាសធាតុទៅវិញយោងតាមការចេញផ្សាយពីគេហទំព័រ Japan Today ។ ក្រុមអភិរក្សព្រៃឈើអាម៉ាហ្សូនមិនស្វែងរកប្រាក់ចំណេញរបស់អាមេរិកបានប្រើប្រាស់ទិន្នន័យផ្កាយរណបផ្តល់ដោយក្រុមហ៊ុន Planet ដើម្បីគណនាថា តើកាបូនដែលផ្លាស់ប្តូរអាកាសធាតុប៉ុន្មានក្នុងតំបន់ព្រៃឈើអាម៉ាហ្សូន។ ការវិភាគលើទិន្នន័យបានសន្និដ្ឋានថា ជាមួយនឹងការកាប់បំផ្លាញព្រៃឈើ វាមានគ្រោះថ្នាក់ដែលព្រៃឈើអាម៉ាហ្សូនអាចចាប់ផ្តើមផ្តល់កាបូនច្រើនជាងវាស្រូបយកពីបរិយាកាស។ អ្នកស្រាវជ្រាវបានរកឃើញថា ដើមឈើនៅតំបន់ព្រៃឈើអាម៉ាហ្សូនមានផ្ទុកកាបូនចំនួន ៥៦.៨ពាន់លានតោន ពីលើដីក្នុងឆ្នាំ២០២២។ ពួកគេបាននិយាយថា វាមានចំនួន ៦៤.៧លានតោន...
ភ្នំពេញ៖ ក្លិបកីឡាបាល់ទាត់ជើងខ្លាំងគ្រប់រដូវកាល វិសាខាបានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុនភេសជ្ជ:ប៉ូវកម្លាំងឯកជននាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ នៅកីឡដ្ឋានព្រីនស៍ ដើម្បីចូលរួមឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍធនធានកីឡាករជាមួយក្លិប ក៏ដូចជាវិស័យកីឡាបាល់ទាត់ជាតិផងដែរ ក្រោយពីក្រុមទទួលបានលទ្ធផលល្អនៃការប្រកួតលីគកំពូលកម្ពុជា និងពានរង្វាន់សម្តេចតេជោ ២០២៣។ ក្នុងឱកាសពិធីចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក សូរ មុនីរតន៍ អនុប្រធានក្លិបកីឡាបាល់ទាត់ វិសាខា កញ្ញា...
គៀវ៖ ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានបើកការវាយប្រហារលើអាកាសយានដ្ឋានយោធារុស្ស៊ីចំនួន៤ កាលពីថ្ងៃពុធពេញមួយយប់នៅក្នុង “ការវាយប្រហារដោយយន្តហោះដ្រូនរយៈចម្ងាយឆ្ងាយដ៏ធំបំផុត” របស់ខ្លួនក្នុងអំឡុងពេលជម្លោះ ខណៈដែលប្រទេសនេះ បានបន្តការវាយលុករបស់ខ្លួនចូលទៅក្នុងតំបន់ Kursk របស់ប្រទេសរុស្ស៊ី។ យោងតាមសេចក្តីថ្លែងការណ៍របស់អគ្គសេនាធិការអ៊ុយក្រែននៅលើបណ្ដាញ Telegram គោលដៅចម្បងនៃការវាយប្រហារដោយយន្តហោះដ្រូននៅក្នុងតំបន់ Voronezh, Kursk និង Nizhniy Novgorod របស់រុស្ស៊ីគឺឃ្លាំងផ្ទុកប្រេងឥន្ធនៈ និងអាវុធ។ ប្រធានាធិបតីអ៊ុយក្រែនលោក...
ភ្នំពេញ៖ នាវេលាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានបង្កើតជាកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសំណាក់ លោក ជំទាវ ហ៊ុន ម៉ាណា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកា រួមជាមួយនិង គណៈគ្រប់គ្រងក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...