កីឡាករ Gareth Bale នៅតែអាចបន្តបានឈ្មោះជាកីឡាករកំពូលសម្រាប់ពេលវេលាដ៏សំខាន់នៃការប្រកួតបាល់ទាត់ជាក់ស្តែងយប់មិញនេះបានជួយក្រុមវេលឲ្យអាចត្រឡប់មកវិញយកបាន ១ពិន្ទុបណ្តោះអាសន្នក្នុងការប្រកួតដ៏ចាំបាច់ជាមួយនឹងក្រុមជម្រើសជាតិអាមេរិក។ ការប្រកួតក្នុងគ្រុប B អាមេរិកបានរកបានគ្រាប់បាល់មុនតាំងតែពីនាទីទី៣៦ដោយកីឡាករ Timothy Weah ទោះបីជាវេលខិតខំគ្រប់គ្រងបាល់បាននិងស៊ុតចេញទៅដល់៧ដងក្តីខណៈដែល ការស៊ុតបញ្ចូលទីបានតែ៣ដងប៉ុណ្ណោះ។ ការប្រកួតបានអូសបន្លាយដល់នាទីទី៨២ទើបកីឡាករ Bale អាចស៊ុតតាមមួយគ្រាប់ជាគ្រាប់បាល់ពិន័យ១១ម៉ែត្រតាមស្មើមកវិញធ្វើឲ្យអ្នកគាំទ្រស្ទើរមិនជឿ។ គ្រុប B នេះអង់គ្លេសឈរលើកំពូលតារាងមាន៣ពិន្ទខណៈដែលវេលនៅលេខរៀងទី២និងអាមេរិកលេខ៣ហើយអ៊ីរ៉ង់នៅបាតតារាង៕ ប្រែសម្រួល៖ស៊ុនលីhttps://www.thesun.co.uk/sport/20502579/gareth-bale-penalty-wales-usa-world-cup-report/
ទោះបីជាយឺតពេលបន្តិចប៉ុន្តែក្រុមហូឡង់បានធ្វើឲ្យអ្នកគាំទ្ររីករាយរំភើបមិនតិចនោះទេដើម្បីយកបាន៣ពិន្ទុនៅចុងម៉ោងនៃការប្រកួតដ៏តានតឹងយប់មិញទល់នឹងក្រុមជម្រើសជាតិ សេនេហ្គាល់ក្នុងលទ្ធផល២ទល់នឹង០។។ មួយគ្រាប់របស់ Cody Gapko នៅក្នុងពេលវេលាដែលសល់តែ៦នាទី ទៀតប៉ុណ្ណោះមុនបញ្ចប់ការប្រកួតធ្វើឲ្យសេនេហ្គាល់បាត់បង់ឱកាសយកបាន៣ពិន្ទុ ទោះបីជាខិតខំគ្រប់គ្រងបាល់ និងស៊ុតបាល់ជាច្រើនគ្រាប់វិញក្តី។ សេនេហ្គាល់ស៊ុតបានដល់ទៅ១៥ដងចំគោលដៅ៤ ខណៈដែលហូឡង់ស៊ុតបានតែ១០គ្រាប់ តែចំគោលដៅ៤ដងក្នុងពេលដែលគ្រាប់បាល់ទី២ បានកើតឡើងនៅនាទីទី៩០បូក៩ ទៅហើយដោយកីឡាករ Davy Klaassen។ ចប់ការប្រកួតហូឡង់មាន៣ពិន្ទុឈរនៅលេខរៀងទី១ តារាងគ្រុប A ហើយអេក្វាឌ័រដែលយកឈ្នះម្ចាស់ផ្ទះកាតាស្ថិតនៅលេខរៀងទី២មាន៣ពិន្ទុដូចគ្នា៕ ប្រែសម្រួល៖ស៊ុនលី
ដូហា៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែលបានប្រាប់ឲ្យដឹងថា អ្នកគាំទ្ររាប់រយនាក់បានខកខានការទស្សនាការប្រកួតបើកឆាករបស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសទល់នឹងក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ក្នុងព្រឹត្តិការណ៍ World Cup ដោយសារបញ្ហាជាមួយកម្មវិធីលក់សំបុត្ររបស់ FIFA។ ការប្រកួតនៅកីឡដ្ឋាន Khalifa International Stadium ក្នុងទីក្រុងដូហាជាការប្រកួតលើកទី២ ហើយនៅពេលចាប់ផ្តើមនៅម៉ោង ១៣:00នៅកាតានាថ្ងៃចន្ទ អ្នកគាំទ្រមួយចំនួនបានជាប់គាំងនៅខាងក្រៅជាមួយ FIFA ដោយនិយាយថា មានបញ្ហាជាមួយកម្មវិធី។ មានជួរធំ ៗ នៅមជ្ឈមណ្ឌលលក់សំបុត្រជុំវិញកីឡដ្ឋាន ខណៈដែលអ្នកគាំទ្រព្យាយាមចូល។ អង់គ្លេសបានលុតជង្គង់មុនពេលចាប់ផ្តើមប្រកួត...
ដូហា៖នេះបើយោងតាមការចេញផ្សាយពីគេហទំព័រ BBC បានប្រាប់ឲ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសបានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ដោយលទ្ធផលបច្ចេកទេស ៦ ទល់ ២នៃការប្រកួតបើកឆាកព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពិភពលោក “World Cup” នៅប្រទេសកាតាសម្រាប់ពូល B៕ ដោយ៖លី ភីលីព
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា អតីតប្រធានាធិបតីអាមេរិកដែលមានអ្នកតាមដានជាង ៨០ លាននាក់ត្រូវបានផ្អាកជាអចិន្ត្រៃយ៍ពី Twitter កាលខែមករា ឆ្នាំ ២០២១ បន្ទាប់ពីការវាយប្រហារដោយអ្នកគាំទ្ររបស់គាត់នៅលើវិមាន Capitol របស់សហរដ្ឋអាមេរិកដែលបានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើន។ លោក Donald Trump ត្រឡប់មកវិញនៅលើ Twitter បន្ទាប់ពីការស្ទង់មតិតាមអ៊ីនធើណេតបានបោះឆ្នោតឲ្យលោកត្រឡប់មកវិញ។ វិមាន Capitol របស់សហរដ្ឋអាមេរិកថា ម្ចាស់ថ្មីរបស់វេទិកានេះ លោក...
កូរ៉េ៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ក្រុម BLACKPINK បច្ចុប្បន្នកំពុងធ្វើដំណើរកម្សាន្តជុំវិញពិភពលោករបស់ពួកគេ ពួកគេមានឱកាសប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រទូទាំងពិភពលោករបស់ពួកគេ បន្ទាប់ពីបញ្ចប់ការសម្តែងរបស់ពួកគេ។ ពេលថ្មីៗនេះ វីដេអូមួយនៃការទាក់ទងគ្នារបស់អ្នកគាំទ្រជាមួយសមាជិកក្រុម BLACKPINK បានក្លាយជាការពេញនិយម ខណៈនាងធ្វើឲ្យសមាជិកទាំងអស់ភ្ញាក់ផ្អើលជាមួយនឹងអ្វីដែលនាងបានបង្ហាញពួកគេ ដោយវីដេអូនោះ អ្នកគាំទ្រម្នាក់ជាអ្នកថតវីដេអូនោះ ត្រូវបានគេឮស្រែកហៅ Jennie បន្ទាប់ពីទទួលបានការចាប់អារម្មណ៍ពី Jennie និង Jisoo...
វ៉ាស៊ីនតោន៖ វិទ្យាស្ថានប្រតិបត្តិហិរញ្ញវត្ថុម៉ិកស៊ិក (IMEF) បានព្រមានថា សេដ្ឋកិច្ចរបស់ប្រទេសម៉ិកស៊ិក កំពុងប្រឈមនឹងហានិភ័យពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលរំពឹងទុក ក៏ដូចជាអតិផរណាពិភពលោក និងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាល។ នៅក្នុងការព្យាករណ៍ប្រចាំខែដែលបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន IMEF បានធ្វើឱ្យប្រសើរឡើងនូវកំណើនសេដ្ឋកិច្ចដែលរំពឹងទុកនៅឆ្នាំ២០២២ ពី ១,៩ ភាគរយទៅ ២,៥ ភាគរយ ប៉ុន្តែបានទម្លាក់វាសម្រាប់ឆ្នាំ២០២៣ ពី ១,២ ភាគរយទៅ ១,១ភាគរយ។ ប្រធាន...
តូក្យូ៖មន្ត្រីដឹកជញ្ជូនបាននិយាយថា ប្រទេសជប៉ុននឹងលុបចោលការហាមឃាត់លើសពី ២ ឆ្នាំ៥ខែឆ្នាំលើនាវាទេសចរណ៍អន្តរជាតិដែលត្រូវបានដាក់បន្ទាប់ពីការផ្ទុះឡើងនៃមេរោគឆ្លងដ៏សាហាវនៅលើនាវាទេសចរណ៍ Diamond Princess នៅដើមដំបូងនៃជំងឺរាតត្បាតយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ក្រសួងដឹកជញ្ជូនបាននិយាយថា ប្រតិបត្តិករនាវាទេសចរណ៍ និងសមាគមរបស់អាជ្ញាធរកំពង់ផែបានអនុម័តគោលការណ៍ណែនាំប្រឆាំងមេរោគ ហើយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តប្រតិបត្តិការនាវាចរណ៍អន្តរជាតិរបស់ខ្លួន ខណៈកំពុងទទួលកប៉ាល់បរទេសនៅឯកំពង់ផែរបស់ខ្លួន។ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទេសចរណ៍ លោក Tetsuo Saito បាននិយាយថា ប្រទេសជប៉ុនឥឡូវនេះបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចាប់ផ្តើមទទួលនាវាទេសចរណ៍អន្តរជាតិម្តងទៀត។ យើងនឹងបង្កើតបរិយាកាសមួយធ្វើឲ្យអ្នកទេសចរណ៍រីករាយនឹងការជិះទូកកម្សាន្តរបស់ពួកគេដោយគ្មានការព្រួយបារម្ភ ខណៈពេលដែលនៅក្នុងប្រទេសជប៉ុន។...
ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់ទាត់ស្ប៉េស្យាល់នារីកម្ពុជាទទួលមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យ៉ូនីហ្វាយស្ប៉េស្បាល់អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី ៩ ឆ្នាំ២០២២ (the g+ SOSEA Unified Football Competition 2022) នៅទីក្រុងបាងកក ប្រទេសថៃ ខណៈក្រុមកីឡាការិនីបាល់ទាត់ស្ប៉េស្យាល់បុរសកម្ពុជាបានត្រឹមចំណាត់ថ្នាក់លេខ ៤។ គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជាបានបញ្ជូនក្រុមគណៈប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ២១នាក់ទៅចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់យ៉ូនីហ្វាយស្ប៉េស្បាល់អូឡាំពិកអាស៊ីអាគ្នេយ៍លើកទី ៩ ឆ្នាំ២០២២...
កីឡាករប៊ែលហ្ស៊ិក Eden Hazard បានទទួលស្គាល់ហើយថា របួសរបស់គាត់កន្លងមកបានធ្វើឲ្យអាជីពនៅជាមួយនឹងក្លឹប Real Madrid ហាក់ដូចជាអាក្រក់ខ្លាំងបំផុតប៉ុន្តែទោះ បីជាយ៉ាងណាក្តីវានឹងឈានមកដល់ទីបញ្ចប់ក្នុងពេលឆាប់ៗនេះ ហើយហើយគាត់នៅតែចង់បង្ហាញថា នៅតែមានសមត្ថភាពប្រកួតនៅឡើយទេ។ រដូវកាលនេះ Hazard បង្ហាញខ្លួនបានតែ៣ដងប៉ុណ្ណោះក្នុងការប្រកួតក្នុងលីគកំពូលនិងសរុបបានតែ៥១ដងប៉ុណ្ណោះចាប់តាំងតែពីបានចូលរួមជាមួយនឹង Real Madrid ។ទោះបីជាមិនបានរារាំងក្នុងការប្រកួតក្រោមការដឹកនាំ របស់លោក Carlo Ancelotti និងមិនមានបញ្ហាសុខភាពខ្លាំងក្តីប៉ុន្តែកីឡាករ ផ្ទាល់ជឿជាក់ថាវាគឺជាពេលវេលាដ៏សមរម្យដើម្បីចាកចេញ។...