បរទេស៖ ក្រសួងការពារជាតិនៃប្រទេសរុស្សី កាលពីថ្ងៃពុធ ម្សិលមិញនេះ បានប្រកាសថាមីស៊ីល ប្រឆាំងនឹងនាវាចម្បាំងថ្មី មួយដែលមានឈ្មោះថា Otvet ឬមានន័យថា ជាអង់គ្លេសថា Answer នោះត្រូវបានធ្វើការបាញ់តេស្តសាកល្បង ហើយចេញពីនាវាចម្បាំង Marshal Shaposhnikov នៅក្នុងតំបន់ឈូងសមុទ្រនៃប្រទេសជប៉ុន។ យោងតាមការបញ្ជាក់ដោយក្រសួងដដែលបានឲ្យដឹងទៀតថា ការបាញ់សាកល្បងលើកនេះគឺបាន ប្រព្រឹត្តទៅដោយជោគជ័យហើយវាបាញ់ចំគោលដៅក្រោមទឹក១០០ភាគរយ តាមផែនការ។ វិដេអូនៃការធ្វើតេស្តត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីរុស្សីលោក...
ម៉ុស្គូ៖ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្តផ្តល់ជំនួយយោធាដល់អ៊ុយក្រែន ដែលគ្រាន់តែធ្វើឱ្យជម្លោះផ្ទៃក្នុងកាន់តែកើនឡើងក្នុងប្រទេសប៉ុណ្ណោះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកនាំពាក្យរបស់ក្រសួងលោកស្រី Maria Zakharova បានលើកឡើងថា “បណ្តាប្រទេសណាតូ កំពុងបង្កើនការផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន បណ្តុះបណ្តាលបុគ្គលិកយោធារបស់ខ្លួន ហើយមិនធ្វើបែបនេះក្នុងគោលបំណងរក្សាស្ថិរភាព និងសន្តិសុខនោះទេ ប៉ុន្តែគ្រាន់តែបន្ថែមប្រេងទៅក្នុងភ្លើងតែប៉ុណ្ណោះ” ។ ក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ លោកស្រីបានសម្តែងការព្រួយបារម្ភថា សកម្មភាពទាំងនេះអាចជំរុញប្រទេសអ៊ុយក្រែនចូលទៅក្នុងសង្រ្គាមស៊ីវិលទ្រង់ទ្រាយធំ។ យោងតាមការលើកឡើងរបស់លោកស្រីបានឲ្យដឹងថា...
ក្លឹបយក្សអ៊ីតាលី Inter Milan ត្រូវបាន The Calciomercato និង The Goal បានចេញផ្សាយថាបានសម្លឹងឃើញកីឡាករម្នាក់ហើយដើម្បីអាចជំនួសតំណែងរបស់កីឡាករខ្សែប្រយុទ្ធ Ivan Perisic។ ប្រភពដដែលបានអះអាងថាខ្សែប្រយុទ្ធរបស់ក្លឹប Frankfurt កីឡាករ Filip Kostic បានក្លាយទៅជាគោលដៅសម្រាប់ជំនួសតំណែងរបស់ Perisic ដែលមកដល់ពេលនេះនៅមិនទាន់បានសម្រេច ចិត្តចំពោះអនាគតរបស់ខ្លួនជាមួយនឹង Inter...
បរទេស៖ រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្រមព្រៀងគ្នានៅថ្ងៃសៅរ៍សប្ដាហ៍នេះ លើភាពចំបាច់ក្នុងការពង្រឹងសម្ពន្ធភាពរបស់ប្រទេសទាំងពីរ ស្របពេលបរិយាកាសសន្តិសុខក្នុងតំបន់កាន់តែតានតឹងឡើង។ តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា លោក Antony Blinken និងលោក Yoshimasa...
បរទេស៖ ការនាំចេញកសិផលរបស់វៀតណាម កំពុងទទួលរងផលប៉ះពាល់ ខណៈដែលប្រទេសចិនរក្សារបបអធិការកិច្ចដ៏តឹងរ៉ឹងបំផុតនៅច្រកព្រំដែនភាគខាងជើង ជាវិធានការបង្ការវីរុសកូវីដ-19 ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Le Thanh Hoa អនុប្រធាននាយកដ្ឋានកែច្នៃ និងពាណិជ្ជកម្មផលិតផលកសិ-រុក្ខាប្រមាញ់-នេសាទ នៃក្រសួងកសិកម្មបាននិយាយថា គិតត្រឹមថ្ងៃសុក្រ រថយន្តដឹកកុងតឺន័រចំនួន...
យោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះបានឲ្យដឹងថាចំនួនករណីឆ្លងកូវីដជាមួយ នឹងក្លឹបគិតចាប់តាំងតែពីថ្ងៃ អាទិត្យហើយជាលទ្ធផលនៅពេលនេះក្លឹបបានប្រកាស បិទចោលទីតាំងហ្វឹកហាត់ធំរបស់ខ្លួននៅ Carrington ។ គួរឲ្យដឹងដែរថា Man UTD បានក្លាយទៅជាក្លឹបចុងក្រោយគេដែលបានរាយការណ៍ អំពីករណីកូវីដហើយក៏បានប្រកាសលប់ចោលរាល់ការហ្វឹកហាត់ទាំងអស់របស់ក្លឹប ព្រមទាំងកំពុងចាប់ ផ្តើមពិភាក្សាជាមួយនឹងគណកម្មការលីគ Premier League ដើម្បីពិនិត្យថាគួរតែបន្តការប្រកួតប៉ះនឹង Brenford នៅពាក់កណ្តាលសប្តាហ៍នោះឬយ៉ាងណ។ នៅពេលនេះគេសង្ស័យថាករណីផ្ទុះកូវីដ...
ចិន៖ បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ BBC បាននិយាយថា ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកយក្សរបស់ប្រទេសចិន Alibaba បានបណ្តេញស្ត្រីម្នាក់ដែលនិយាយថា មិត្តរួមការងារ និងអតិថិជនម្នាក់បានរំលោភផ្លូវភេទនាង។ លិខិតបណ្តេញចេញបាននិយាយថា នាងបានផ្សព្វផ្សាយព័ត៌មានមិនពិតដែលបានបំផ្លាញកេរ្តិ៍ឈ្មោះក្រុមហ៊ុន។បុគ្គលិករូបនេះបានផ្សព្វផ្សាយជាសាធារណៈជាមួយនឹងការចោទប្រកាន់របស់នាងកាលពីខែសីហា ដោយសារតែនាងបាននិយាយថា Alibaba មិនបានចាត់វិធានការណ៍ ហើយនាងបាននិយាយថា ការវាយប្រហារនេះបានកើតឡើងក្នុងពេលធ្វើដំណើរធ្វើអាជីវកម្ម។ សហសេវិកនោះត្រូវបានបណ្តេញចេញ ប៉ុន្តែសំណុំរឿងព្រហ្មទណ្ឌប្រឆាំងគាត់ត្រូវបានទម្លាក់ចោល ចំណែកអតិថិជនត្រូវបានគេគិតថា ស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។ ករណីត្រូវបានផ្សព្វផ្សាយយ៉ាងល្អបានគូសបញ្ជាក់ពីការយាយីដែលប្រឈមមុខដោយស្ត្រីនៅកន្លែងធ្វើការក្នុងប្រទេសចិន។ បុគ្គលិករូបនេះបានប្រាប់កាសែត...
អង់គ្លេស៖ ជនរងគ្រោះដំបូងដែលរងការវាយប្រហារដោយពួក Hacker គឺជាអ្នកលេង Minecraft អ្នកជំនាញបានព្រមានថា ភាពងាយរងគ្រោះតាមប្រព័ន្ធអ៊ីនធើណេតអាចត្រូវបានកេងប្រវ័ញ្ចដោយអ្នកស៊ើបការណ៍ និងឧក្រិដ្ឋជនដែលបានរៀបចំក្នុងពេលឆាប់ៗនេះយោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវ។ អ្នកជំនាញផ្នែកសន្តិសុខកំពុងបន្លឺសំឡេងរោទិ៍លើភាពងាយរងគ្រោះផ្នែកសូហ្វវែរបានរកឃើញថ្មី ហើយអង្គការនានាត្រូវបានណែនាំឲ្យពិនិត្យជាបន្ទាន់ថា តើវាទុកឲ្យពួកគេប្រឈមមុខនឹងពួក Hacker ដែរឬទេ។ ការដាស់តឿនត្រូវបានចេញដោយរដ្ឋាភិបាលអង់គ្លេស និងអាមេរិក ដោយសារការកើនឡើងនៃក្រុមលួចចូលរួមមានទាំងចារកម្ម និងឧក្រិដ្ឋជនបានរៀបចំកំពុងកេងប្រវ័ញ្ចលើភាពងាយរងគ្រោះដើម្បីបំបែកចូលទៅក្នុងបណ្តាញកុំព្យូទ័រ។ រដ្ឋាភិបាលអង់គ្លេសបាននិយាយថា ខ្លួនកំពុងព្យាបាលបញ្ហានេះដោយភាពធ្ងន់ធ្ងរបំផុត ខណៈសហរដ្ឋអាមេរិកបានព្រមានថា ភាពងាយរងគ្រោះគឺត្រូវបានកេងប្រវ័ញ្ចយ៉ាងទូលំទូលាយដោយក្រុមអ្នកគំរាមកំហែងដែលកំពុងកើនឡើង។ ក្រុមអ្នកស្រាវជ្រាវក្នុងវិស័យឯកជនបាននិយាយថា...
ខេត្តកែប៖ នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នេះ លោក សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រី ម៉ក់ វ៉ាន់ស៊ីថា អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាតំណាងឲ្យប្រធានសហព័ន្ធចូលរួមពិធីបិទព្រឹត្តិការណ៍ប្រកួតកីឡាទ្រីយ៉ាត្លុងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១នៅលើទីតាំងឆ្នេងលេងទឹក ខេត្តកែបរៀបចំដោយសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាសហការជាមួយខេត្តកែបកក្រោមប្រើប្រាស់ថវិកាឧបត្ថម្ភរបស់ក្រសួងអប់រំ យុវជន...
ខេត្តកណ្តាល៖ ក្លិបកីឡាសីដក់របស់ក្រសួងការពារជាតិគ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១បន្តទៀត បន្ទាប់ពីក្លិបដណ្តើមបានមេដាយមាសចំនួន៣គ្រឿងលើវិញ្ញាសាទំាង៣ ខណៈក្លិបកីឡាសីដក់របស់ក្រសួងមហាផ្ទៃដណ្តើមបានមេដាយប្រាក់១គ្រឿង និងមេដាយសំរិទ្ធ១គ្រឿង។ ក្នុងឳកាសពិធីប្រគល់ជយលាភី និងបិទព្រឹត្តិការណ៍ការប្រកួតកីឡាសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ ដោយអញ្ជើញពីសំណាក់លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូកកម្ពុជា និងលោក ពៅ វណ្ណា ប្រធានការិយាល័យកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្តកណ្តាល នាល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១នៅខេត្តកណ្តាល...