ក្លឹប Chelsea បានដាក់សំណើទិញខ្សែបម្រើអាហ្សង់ទីន Enzo Fernandez ពីក្លឹបព័រទុយហ្គាល់ Benfica ក្នុងតម្លៃ ១២០លានអឺរ៉ូ ឬជាង ១៣០លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។ ខ្សែបម្រើ Enzo Fernandez ជាប់ជាកីឡាករឆ្នើមវ័យក្មេងក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ស្របពេលដែលកីឡាករកើតឆ្នាំ២០០១រូបនេះជួយក្រុមជម្រើសជាតិឱ្យឈ្នះពាន World Cup។ យ៉ាងណាមិញ មិនទាន់មានសញ្ញាណណាមួយបញ្ជាក់ថា...
បរទេស៖ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃម្សិលមិញនេះបានលើកឡើង អំពីគំនិតដែរថា នឹងអាចបញ្ជូនយន្តហោះចម្បាំង ទៅកាន់ប្រទេសអ៊ុយក្រែនគឺនៅតែអាចជារឿងដែលធ្វើទៅរួច។ ការប្រកាសនេះធ្វើឡើងនៅក្នុងពេលដែលរដ្ឋាភិបាល ទីក្រុងគៀវកំពុងពន្លឿនកិច្ចការងារដាក់ សំពាធទៅលើបណ្តា ប្រទេសលោកខាងលិចដើម្បី ឲ្យពួកគេសម្រេចចិត្តក្នុងការផ្គត់ផ្គង់យន្តហោះចម្បាំងជូនដល់កងកម្លាំង យោធារបស់ប្រទេសអ៊ុយក្រែន។ ត្រូវបានសួរអំពីលទ្ធភាពនៃការផ្គត់ផ្គង់យន្តហោះចម្បាំងមកឲ្យអ៊ុយក្រែននោះ លោកប្រធានាធិបតីបារាំងរូបនេះ បានថ្លែង ប្រាប់ក្រុមអ្នកកាសែតថាគ្មានអ្វីដែលមិ នបានបញ្ចូលក្នុងកិច្ចពិភាក្សានោះទេប៉ុន្តែអ៊ុយក្រែន ដាច់ខាតមិនអាចប្រើប្រាស់ យន្តហោះចម្បាំងដែលបារាំងផ្តល់ ឲ្យក្នុងការវាយប្រហារលើកទឹកដីរបស់រុស្សីឡើយ។ ការពិភាក្សាគ្នាទៅលើបញ្ហាបញ្ជួនយន្តហោះចម្បាំងឲ្យអ៊ុយក្រែន...
នៅចុងម៉ោងនៃទីផ្សារដោះដូរកីឡាករខ្សែមករាទីបំផុតបិសាចក្រហម Man UTD អាចបន្ថែមបានកម្លាំងសំខាន់ម្នាក់ទៀត ត្រៀមការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះធ្វើយ៉ាងណាមានសិទ្ធទៅលេងនៅ Champions League រដូវកាលក្រោយឲ្យបាន។ យោងតាមការចេញផ្សាយរបស់ The Goal បានឲ្យដឹងថានៅនាទីចុងក្រោយនេះក្លឹបបានចុះហត្ថលេខា នាំយកបានកីឡាករ វ័យ២៨ឆ្នាំ Sabitzer ពីក្លឹប Bayern Munich ទោះបីជាត្រឹមកុងត្រាខ្ចីជើងក្តី។ កីឡាកររូបនេះធ្លាប់ជាគោលដៅយ៉ាងសំខាន់របស់ Chelsea ជាយូរមកហើយប៉ុន្តែនៅពេលចុងក្រោយនេះក្លឹបមាន...
បន្ទាប់ពីបានចំណាយពេលជាច្រើនម៉ោងក្នុងការពិភាក្សាគ្នារួចមករវាងក្លឹប Chelsea និង PSG កីឡាករម៉ារ៉ុក Ziyech បានហោះ ទៅដល់បារាំងរួចទៅហើយដើម្បីធ្វើការតេស្តសុខភាពប៉ុន្តែអ្វីៗបែរជាមិនបានដូចផែនការទៅវិញ។ ខណៈដែលកីឡាករបានចុះកុងត្រាផ្ទាល់ខ្លួនរួចទៅហើយនោះឯកសារដែលរៀបចំដោយ Chelea បែរជាមានបញ្ហាទៅវិញ ដោយ សារការបញ្ជុនឯកសារខុសដែលជាលទ្ធផលកីឡាកររូបនេះអាចនឹងមិនអាចបង្ហាញខ្លួនឲ្យ PSG តាមកាលកំណត់ បានឡើយ ឬមានន័យថានឹងបន្តលេងនៅអង់គ្លេសជាធម្មតា។ ទោះបីជាយ៉ាងណាក្តីគេបានដឹងថា PSG នឹងធ្វើការប្តឹងផ្តល់ទៅកាន់តុលាការបារាំងដើម្បីឲ្យដោះស្រាយបញ្ហានេះទាំងដែល PSG ធ្លាប់ជួបបញ្ហានេះកន្លងមកដែរជាមួយនឹង...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាគ្រូបង្វឹករបស់ក្លឹប Benfica លោក Roger Schmidt បានមកធ្វើការអះអាងហើយថាកីឡាករ Enzo Fernandez នឹងត្រូវចូលរួមជាមួយនឹងក្លឹបតោខៀវ Chelsea ហើយ។ ថ្លែងនៅក្រោយជ័័យជំនះ៣ទល់នឹង០ទៅលើក្រុម Arouca កាលពីថ្ងៃម្សិលមិញនេះលោកគ្រូបង្វឹកបានថ្លែងថា៖ ពួកយើងបានពិភាក្សាគ្នាជាមួយនឹងប្រធាន ក្លឹបហើយពីព្រោះថាកិច្ចព្រមព្រៀងរវាងកីឡាកររូបនេះជាមួយនឹង Chelsea គឺបានធ្វើឡើងរួចរាល់ទៅហើយ។ ដូច្នេះថ្ងៃនេះខ្ញុំនឹងមិននិយាយអំពីកីឡាករ ដែលមិនស្ថិតនៅក្នុងបញ្ជីរបស់យើងទៀតនោះឡើយពីព្រោះ...
គៀវ៖ លោក Rob Bauer ប្រធានគណៈកម្មាធិការយោធារបស់អង្គការណាតូ នាពេលថ្មីៗនេះ បានឲ្យដឹងថា សម្ព័ន្ធភាពគឺ “ត្រៀមខ្លួនជាស្រេច” សម្រាប់ការប្រឈមមុខដាក់គ្នាដោយផ្ទាល់ជាមួយរុស្ស៊ី ខណៈដែលប្រទេសនេះ នៅតែបន្តប្រយុទ្ធ នៅអ៊ុយក្រែន។ លោក Bauer ដែលជាឧត្តមនាវីឯកនៃកងនាវាចរនៃ Royal Netherlands Navy បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ព័រទុយហ្គាល់ RTP ថា...
អាមេរិក៖ ការសិក្សាថ្មីមួយបានបង្ហាញថា ដុំភ្លើងដ៏អស្ចារ្យដែលដំណើរចេញពីតំបន់ ខាងក្រៅនៃប្រព័ន្ធព្រះអាទិត្យ បាននាំជីវិតមករស់នៅលើផែនដីយើងកាលពី ៤,៦ ពាន់លានឆ្នាំមុន បន្ទាប់ពីអ្នកវិទ្យាសាស្ត្របានរកឃើញ អាចម៍ផ្កាយបុរាណទាំងនេះមានផ្ទុកសារធាតុជាច្រើន បើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកវិទ្យាសាស្ត្រនៅវិទ្យាស្ថាន Massachusetts Institute of Technology និង Imperial College London បានរកឃើញអាចម៍ផ្កាយ បុរាណទាំងនេះមានផ្ទុកសារធាតុ Carbonaceous...
អង់គ្លេស៖ ទិន្នន័យថ្មីបានបង្ហាញឲ្យដឹងថា រូបភាពកុមារតូចៗដែលកំពុងធ្វើសកម្មភាពផ្លូវភេទ នៅលើកាមេរ៉ាបាន កើនឡើងច្រើនជាង ១០ ដងចាប់តាំងពីការចាក់សោរជំងឺរាតត្បាត យោងតាមការចេញផ្សាយពីគេហទំព័រ BBC ។ មូលនិធិឃ្លាំមើលអ៊ីនធើណេត (IWF)បាននិយាយថា ទិន្នន័យរបស់វាបង្ហាញពីរបៀបដែលបំពានផ្លូវភេទ ដែលបានទាញ យកប្រយោជន៍ពីស្ថានភាព។ គេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមបានផ្ទុះប្រជាប្រិយភាពនៅដើមឆ្នាំ ២០២០ នៅពេលជំងឺ រាតត្បាតបានចាប់ផ្តើម។ កាលពីឆ្នាំមុន IWF បានកត់ត្រាគេហទំព័រច្រើនជាង...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ការស្លាប់ដ៏ធំនៃសត្វសមុទ្រ នៅលើឆ្នេរសមុទ្រពី Hartlepool ដល់ Whitby បានឃើញក្តាមជាច្រើនបានបោកបក់នៅលើឆ្នេរ នៅចន្លោះខែតុលាដល់ខែធ្នូ ឆ្នាំ ២០២១។ ក្រុមប្រឹក្សាឯករាជ្យមួយបានសន្និដ្ឋានថា វាមិនទំនងទេដែលថា ការបូមខ្សាច់ដើម្បីពង្រីកកំពង់ផែ Teesside បានបណ្តាលឲ្យក្តាមរាប់ពាន់ក្បាល និងជីវិតសត្វសមុទ្រផ្សេងទៀត។ វាបណ្តាលឲ្យមានឈុតឆាកដ៏គួរឲ្យសោកសៅនៃចំនួនជីវិតសត្វសមុទ្របានស្លាប់ជាច្រើននៅលើឆ្នេរសមុទ្រ។ក្រុមអ្នកនេសាទក៏បានព្រមានថា ព្រឹត្តិការណ៍នេះជាមហន្តរាយសម្រាប់ការចិញ្ចឹមជីវិតរបស់ពួកគេ។ ការស្រាវជ្រាវសិក្សាបានណែនាំថា ការស្លាប់នេះបណ្តាលមកពីសារធាតុពុល Pyridine ឧស្សាហកម្មដែលអាច...
វ៉ាស៊ីនតោន៖ប្រធាន Twitter លោក Elon Musk បានប្រកាសនៅលើ Tweets ជាបន្តបន្ទាប់កាលពីម្សិលមិញថា សេវាកម្មជាវរបស់ ក្រុមហ៊ុននឹងបង្ហាញការផ្សាយពាណិជ្ជកម្មតិចជាងមុនដល់អ្នកប្រើប្រាស់ រួមទាំងកម្រិត គ្មានការផ្សាយពាណិជ្ជកម្មផងដែរ យោងតាមការ ចេញផ្សាយពីគេហទំព័រឌឺវីប៊ីស។ ការប្រកាសនេះធ្វើឡើង ខណៈបណ្ដាញសង្គមបានប្រឈមមុខនឹងភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចចាប់តាំងពីការ ចូលកាន់កាប់របស់ខ្លួនដោយលោក Musk ក្នុងខែតុលា។ ការផ្សាយពាណិជ្ជកម្មគឺញឹកញាប់ពេកនៅលើ Twitter និងធំពេក។...