កីឡា

Man UTD មិនអាចធ្វើអ្វីក្រុមបាតតារាង Southampton បានឡើយ

បើកទ្វាផ្ទះ Old Trafford ស្វាគមន៍ក្រុមបាតតារាង Southampton ក្រោយបរាជ័យក្រោមសា្នដៃរបស់ Liverpool យ៉ាងចាស់ដៃកាលពីប៉ុន្មាន ថ្ងៃមុនក្នុងលទ្ធផលដល់ទៅ៧ទល់នឹង០បានធ្វើឲ្យ Man UTD សប្តាហ៍នេះយកបានតែ១ពិន្ទុទៀត ប៉ុណ្ណោះឈរនៅកំពូលតារាង Top4 បណ្តោះអាសន្ន។

ក្រុមភ្ញៀវ Southampton គ្រប់គ្រងបាល់បានច្រើនជាងស្ទើរមិនគួរឲ្យជឿហើយកូបានព្យាយាមស៊ុត ជាច្រើនដងដែរប៉ុន្តែដោយសារតែការព្យាយាម សង្គ្រោះបានជាច្រើនដងដោយអ្នកចាំទី De Gea បានធ្វើឲ្យ Man UTD មិនអាចរបូតគ្រាប់បាល់បាន។

ទោះបីជាយ៉ាងណាក្តីលទ្ធផល០ស្មើយប់មិញនេះមិនបានធ្វើឲ្យគ្រូបង្វឹកលោក Ten Hag សប្បាយចិត្តឡើយពីព្រោះថា ទើបតែចាញ់ Liverpool ខ្លាំងផងកាលពីប្រកួតចុងក្រោយហើយក្នុងនោះកីឡាករសំខាន់ Casemiro ក៏ទទួលបានកាតក្រហមថែមទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top