កីឡា

Jesus និង Trossard អាចវិលប្រកួតវិញទាន់ប៉ះ Fulham យប់ថ្ងៃអាទិត្យនេះ

កាំភ្លើងធំ Arsenal បានប្រកួតជាច្រើនរួចមកហើយ ដោយមិនមានវត្តមានរបស់កីឡាករខ្សែប្រយុទ្ធ Gabriel Jesus ឡើយគិតចាប់តាំងតែពីពេលប្រកួតបាល់ទាត់រួចមក ដោយសារតែបញ្ហារបួសក្បាលជង្គង់។

ទោះបីជាយ៉ាងណាក្តីកីឡាករប្រេស៊ីលរូបនេះ បានវិលត្រឡប់មកធ្វើការហ្វឹកហាត់ ជាមួយនឹងក្រុមវិញហើយនៅសប្តាហ៍នេះ ដោយក្នុងនោះលោកគ្រូបង្វឹកលោក Mikel Arteta បានអះអាងថាកីឡាកររូបនេះ នឹងអាចវិលត្រឡប់មកជួយក្រុមវិញ ក្នុងពេលធ្វើដំណើរទៅកាន់ទឹកដីរបស់ Fulham នៅយប់ថ្ងៃអាទិត្យនេះ។

ការវិលត្រឡប់ទៅកាន់ទឹកដី Craven Cottage លើកនេះ Arsenal ត្រូវការចាំបាច់៣ពិន្ទុ ដើម្បីអាចបន្តនាំមុខគេក្នុងតារាងលីគកំពូលអង់គ្លេស ហើយក្នងនោះសូម្បីតែកីឡាករសំខាន់ Trossard ក៏នឹងអាចវិត្រឡប់មកជួយក្រុមវិញផងដែរ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top