ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនអារ៉ាប់ Aramco ធ្វើបានប្រាក់ចំណេញ បំបែកកំណត់ត្រា ១៦១ពាន់លានដុល្លារ

បរទេស៖ក្រុមហ៊ុនយក្សបូមប្រេងរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត Aramco បានប្រកាសអំពីប្រាក់ចំណេញ របស់ខ្លួនដែលបានកើនឡើងទៅដល់ កំណត់ត្រាថាមានទំហំដល់ទៅ១៦១ពាន់លានដុល្លារ កាលពីឆ្នាំ២០២២ ដោយក្នុងការ កើនឡើងនៃតម្លៃថាមពល និងតំរូវការដែលជាកត្តាជម្រុញយ៉ាងសំខាន់។

យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ BBC បានឲ្យដឹងដែរថាទំហំនៃប្រាក់ចំណេញនេះ បានកើនឡើងស្ថិត នៅក្នុងអត្រា ខ្ពស់បំផុតរហូតទៅដល់៤៦,៥ភាគរយធៀបទៅនឹងតួលេខដែលធ្លាប់បានធ្វើកាលពីឆ្នាំកន្លងទៅ។

គួរឲ្យដឹងដែរថាក្រុមហ៊ុនរបស់អារ៉ាប់មួយនេះ គឺជាក្រុមហ៊ុនចុងក្រោយហើយដែល បានប្រកាសអំពីប្រាក់ចំណេញរបស់ ខ្លួនគិតចាប់តាំងតែពីជម្លោះ ដែលបានកើតឡើងនៅអ៊ុយក្រែន កាលពីខែកុម្ភៈឆ្នាំទៅដែល ក្រៅពីនោះក៏មានដូចជាក្រុមហ៊ុន អាមេរិក ExxonMobil ធ្វើបាន៥៥,៧ពាន់លានដុល្លារ និងក្រុមហ៊ុនអង់គ្លេស Shell ធ្វើបាន៣៩,៩ពាន់លានដុល្លារ។

ក្រុមហ៊ុន Aramcoដែលមានភាគហ៊ុន៩៥ភាគរយគឺជារបស់រដ្ ឋនោះ ក៏បានប្រកាសដែរថាគិតត្រឹមខែតុលា ដល់ខែធ្នូប៉ុណ្ណោះភាគលាភរបស់ខ្លួនមាន ទៅដល់១៩,៥ពាន់លានដុល្លារ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top