បរទេស៖យោងតាមការចេញផ្សាយរបស់ RT.com នៅថ្ងៃអង្គារនេះបានឲ្យដឹងថាកម្មវិធីទូរស័ព្ទដ៏ល្បីល្បាញ WhatsApp ពិតជាត្រូវបានបញ្ជាដោយផ្ទាល់ពីភ្នាក់ងាររដ្ឋាភិបាលរបស់ អាមេរិកក្នុងការអនុវត្តកិច្ចការងារតាមដានដោយខុសគោលការណ៍ច្បាប់ទៅលើអ្នកប្រើប្រាស់ទាំងក្រៅប្រទេសមួយចំនួនផង។ ប្រភពដដែលបានសរសេរទៀតថាភ្នាក់ងារទាំងនោះមិនមានភស្តុតាងណាមួយដែលអាចចោទប្រកាន់ទៅលើក្រុមអ្នកប្រើប្រាស់ថាជាឧក្រិដ្ឋជនឡើយហើយទាំងដែលកម្មវិធីទាំងនោះបានស្គាល់អត្តសញ្ញាណរបស់ពួកគេរួចទៅហើយថែមទៀតផង។ ការស្រាវជ្រាវដែលធ្វើឡើងសម្រាប់ឆ្នាំ២០២១បានបង្ហាញយ៉ាងច្បាស់ថាអជ្ញាធរជាតិកិច្ចការងារប្រយុទ្ធប្រឆាំងទៅនឹងគ្រឿងញៀនរបស់អាមេរិកឬ US DEA គឺបានចេញបញ្ជាដោយផ្ទាល់ទៅលើក្រុមហ៊ុន Facebook និងបណ្តាញទំនាក់ទំនង WhatsApp ផងដែលជាបណ្តាញក្រោមការគ្រប់គ្រងរបស់ Facebookដើម្បីធ្វើការតាមដានទៅលើអ្នកប្រើប្រាស់ដែលក្នុងនោះមានទាំងនៅក្នុងប្រទេសចិននិងទីក្រុងម៉ាកាវផងដែរ។ ក្រៅពីនោះគេក៏អាចរកឃើញដែរថាក្រៅតែពីគោលដៅទាំងពីរគេក៏រកឃើញដែរថា WhatsApp បានធ្វើការតាមដានទៅលើក្រុមអ្នកប្រើប្រាស់នៅក្នុងប្រទេសមិកស៊ិកូផងដែរពោលគឺលើសពីព្រំដែននៅក្នុង សហរដ្ឋអាមេរិកឆ្ងាយមែនទែន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ, ថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២២ – ស្របពេលដែលយើងស្វាគមន៍ឆ្នាំថ្មីឆ្នាំសកល និងត្រៀមខ្លួនអបអរពិធីបុណ្យចូលឆ្នាំចិននាពេលឆាប់ៗខាងមុខនេះ យើងដឹងថា អតិថិជនរបស់យើងកំពុងទន្ទឹងរង់ចាំចំណាយពេលវេលាល្អនេះជាមួយមិត្តភក្តិនិងក្រុមគ្រួសារ។ ដើម្បីញ៉ាំងឲ្យបទពិសោធន៍ទាំងអស់នេះកាន់តែពិសេស ឥឡូវនេះ ស្រាបៀរ Heineken® ផ្តល់ជូននូវតម្លៃពិសេស គឺ ១៦ដុល្លារ សម្រាប់ស្រាបៀរ Heineken® កេសធំដែលមាន ២៤កំប៉ុង និង...
ភ្នំពេញ៖ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័ត លោកបណ្ឌិត ដេត សុខឧត្តម សាកលវិទ្យាធិការនៃសាកលវិទ្យាល័យផារ៉ាហ្គន បានប្រកាសផ្ដល់អាហារូបករណ៍១០ កន្លែងដល់សិស្សទី១២ ដែលទទួលបានជ័យលាភីចំនួន១០រូប ក្នុងការប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរ ដែលរៀបចំឡើងដោយ Bright Consultant Education and Travel Co.,Ltd ដែលជាក្រុមហ៊ុនផ្តល់សេវាកម្ម ប្រឹក្សាយោបល់ផ្សេងៗ ទាក់ទងនឹងការអភិវឌ្ឍការសិក្សា។ ក្នុងកម្មវិធីប្រឡងប្រកួតប្រជែងគណិតវិទ្យាអង្គរជុំទី៣ដែលជាជុំផ្ដាច់ព្រ័តនេះ មានការអញ្ជើញជាអធិបតីភាព...
បរទេស៖យោធារបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានបាញ់មីស៊ីលផ្លោងវាយប្រហារក្នុងចម្ងាយជិតចំនួន២គ្រាប់ ពីអាកាសយានដ្ឋានអន្តរជាតិក្នុងទីក្រុងព្យុងយ៉ាងរបស់ខ្លួន ហើយនេះគឺជាការតេស្តមីស៊ីលលើកទី៤របស់ប្រទេសកុម្មុយនិស្តឯកោ ក្នុងរយៈពេលតិចជាងពីរសប្ដាហ៍។ នៅក្នុងសារមួយឲ្យដល់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូងបាននិយាយប្រាប់ថា គ្រាប់មីស៊ីលទាំងនោះ គឺបាញ់ពីព្រលានយន្តហោះ Sunan ឆ្ពោះទៅទិសឧត្តរ ហោះបានចម្ងាយ២៣៦ម៉ាយ ក្នុងរយៈកម្ពស់២៦ម៉ាយ ហើយបានធ្លាក់ចូលទៅក្នុងសមុទ្រស្ថិតនៅចន្លោះប្រទេសកូរ៉េនិងជប៉ុន នៅម៉ោង៨និង៥០នាទី និងនៅម៉ោង៨និង៥៤នាទី។ តាមសេចក្តីរាយការណ៍ យោធារបស់ប្រទេសជប៉ុន ក៏បានរាយការណ៍អំពីការបាញ់តេស្តសាកល្បងនោះដែរ...
អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រBBCបានប្រាប់ឲ្យដឹងថា លោក Charles McGee ដែលជាអ្នកបើកយន្តហោះជនជាតិអាមេរិកជាបុរសមានឥទ្ធិពលយ៉ាងខ្លាំង ដែលបានប្រយុទ្ធនឹងការរើសអើងជាតិសាសន៍ និងការបំបែកខ្លួននៅក្នុងជួរយោធាបានទទួលមរណភាពអាយុ ១០២ ឆ្នាំ។គ្រួសាររបស់លោកបាននិយាយថា លោកបានទទួលមរណភាពសម្រាប់ដំណេករបស់លោកកាលពីព្រឹកថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍មួយបានសរសេរថា លោកមានដៃស្តាំលើបេះដូងរបស់លោក ហើយកំពុងញញឹមយ៉ាងស្ងប់ស្ងាត់។ សមាជិកម្នាក់នៃអង្គភាពអាកាសចរណ៍ខ្មៅដំបូងរបស់អាមេរិក McGee បានហោះហើរច្រើនជាង ៤00 បេសកកម្មក្នុងអំឡុងពេលអាជីព២ទសវត្សរ៍។ លោកបានបម្រើក្នុងសង្គ្រាមលោកលើកទី២ ក៏ដូចជាជម្លោះវៀតណាម និងកូរ៉េ។ រដ្ឋមន្ត្រីការពារជាតិអាមេរិក...
បរទេស៖ ជំងឺរាតត្បាតបានធ្វើឱ្យមហាសេដ្ឋីពិភពលោកកាន់តែមានទ្រព្យសម្បត្តិ ប៉ុន្តែវាបាននាំឱ្យមនុស្សកាន់តែច្រើន រស់នៅក្នុងភាពក្រីក្រ, នេះបើយោងតាមអង្គការសប្បុរសធម៌ Oxfam ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា របាយការណ៍របស់ Oxfam បានអះអាងថា ប្រាក់ចំណូលទាបសម្រាប់អ្នកក្រីក្របំផុតរបស់ពិភពលោកបានរួមចំណែកដល់ការស្លាប់របស់មនុស្ស ២១ ០០០ នាក់ក្នុងមួយថ្ងៃ។ Oxfam បានបន្តទៀតថា...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិកក្រុម DIA នាង Somyi ដែលថ្មីៗនេះបានបង្ហាញខ្លួនជា BJ សម្រាប់មាតិកាពេញវ័យនៅលើ PandaTV ត្រូវបានគេរាយការណ៍ថា ទទួលបានប្រាក់ចំណូលច្រើនជាងមុនក្នុងនាមជាអ្នកថតវីដេអូ។ បន្ទាប់ពី Tweets របស់អ្នកគាំទ្រ DIA អ្នកនិយមលេងអ៊ីនធើណេតបានបន្តចែករម្លែកគំនិតរបស់ពួកគេអំពីអតីតសមាជិក idol ក្លាយជា cam girl...
ភ្នំពេញ៖ ក្រុមហ៊ុន Supper App បានចុះហេត្ថលេខាវិនិយោគភាគហ៊ុនដ៏ធំជាមួយ លោក ថម ម៉ី និងលោកស្រី វីសា ដែលជាតារាចម្រៀងកំពុងតែមានឈ្មោះបោះសម្លេងនៅកម្ពុជា ហើយពិធីនេះធ្វើឡើងនៅថ្ងៃទី១៧ ខែមករាឆ្នាំ២០២២ នៅសណ្ឋាគារឡឺរ៉យយ៉ាល រាជធានីភ្នំពេញ។ លោក ប៉ាត់ ចំណាន ក្រុមហ៊ុន Supper App អគ្គនាយកក្រុមហ៊ុន...
ភ្នំពេញ៖ កាលពីថ្ងៃល្ងាចថ្ងៃទី១៤ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន បានរៀបចំកម្មវិធីទស្សនាផ្ទះគម្រូពិត និងសម្ពោធការបើកលក់ខុនដូ នៅទីតាំងរបស់ខ្លួន ក្នុងគម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ ខុនដូមីនីម ផ្លូវ២០០៤ ទល់មុខសាលាអន្តរជាតិ ស៊ី-អាយ-អេ ដោយមានការជាការប្រគុំតន្ត្រី និងមានការចូលរួមពីតារាចម្រៀងសំឡេងស្រទន់ លោក ម៉ា ច័ន្ទបញ្ញា...
ភ្នំពេញ៖ ក្រៅពីសេវាពិគ្រោះជំងឺ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺចំទិសដៅ និងឆាប់បានធូរស្រាល នៅ Hemato Onco Clinic 21+ ក៏មានសេវាព្យាបាល ដោយបញ្ចូលគ្រាប់ឈាម ចំពោះករណីអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមកំរិតធ្ងន់ ដែលតម្រូវបញ្ចូលឈាម ដើម្បីសង្គ្រោះនិងកាត់បន្ថយហនិភ័យ។ ចំពោះការចាក់បញ្ចូលឈាម នៅHemato Onco Clinic 21+នេះ យើងមានប្រើប្រាស់តំរងពិសេសម្យ៉ាង (Bed-Side...