ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» កម្រិតមូលដ្ឋានត្រូវបានបិទបញ្ចប់ដោយជោគជ័យនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិនៅខេត្តកំពត។ លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជំរុញទឹកចិត្តដល់សិក្ខកាម ដែលជាមន្ត្រីបច្ចេកទេសទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជំរុញអភិឌ្ឍវិស័យកីឡាទូកកម្ពុជា...
បរទេស៖ក្នុងទង្វើដ៏កម្រមួយ ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភាមួយ ហនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកា និងច្បាប់ស្តីពីការថែទាំកុមារ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ដោយត្រូវប្រារព្ធធ្វើនៅក្នុងទីក្រុងព្យុងយ៉ាងនោះ កិច្ចប្រជុំធ្វើឡើងដោយសភាកូរ៉េនេះ នឹងប្រព្រឹត្តទៅស្ទើរតែមួយឆមាស ក្រោយប្រទេសកុម្មុយនិស្តឯកោនេះ ធ្លាប់បានធ្វើកិច្ចប្រជុំសមាជិកកំពូលរបស់រដ្ឋសភាខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែមានឆន្ទៈក្នុងការឆ្ពោះទៅមុខជាមួយនឹងការលក់យន្តហោះចម្បាំង F-35 ក៏ដូចជាយន្តហោះគ្មានមនុស្សបើក MQ-9B “Reaper” ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
ក្រុមហ៊ុន Lexus បានបញ្ចេញនូវរូបរាងពិតប្រាកដ អំពីរថយន្តអគ្គិសនីទីមួ យរបស់ខ្លួន ដែលមានឈ្មោះថា RZ 450e។ ប៉ុន្តែរថយន្តនេះត្រូវបានបង្ហាញតែផ្នែកខាងក្រៅប៉ុណ្ណោះ មិនទាន់ដឹងថាផ្នែកខាងក្នុងវា ត្រូវបានឌីហ្សាញយ៉ាងណានោះទេ។ រថយន្តអគ្គិសនីនេះ ត្រូវបានឌីហ្សាញជារថយន្តបែបអនាគត ដែលមានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខដែលរចនាជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយចង្កៀងរាងស្រួច LED និងមានប៉ាណា spindle grille ដែល Leuxs...
ខ្សែបម្រើ Luka Modric និងខ្សែការពារ Marcelo Vieira ត្រូវបានក្លឹប Real Madrid ប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ មកទល់នឹងពេលនេះ មិនទាន់សារព័ត៌មានណាមួយ ក៏ដូចជាខាងក្លឹបបានចុះផ្សាយលម្អិតពីអការៈរបស់ពួកគេទាំងពីរនោះទេ។ បើតាម Marca យ៉ាងណាដោយសារតែជំងឺមួយនេះ ពួកគេទាំងពីរនឹងមិនមានឈ្មោះ ទៅចូលរួមការប្រកួតតទល់នឹង ក្លឹប Cadiz...
ខ្សែស្លាបស្ដាំសញ្ជាតិប្រ៊ុយណេ Faiq Bolkiah ត្រូវបានគេស្គាល់ជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលមានរហូតទៅដល់ ២០ពាន់លានដុល្លារ ត្រូវបានក្លឹបព័រទុយហ្គាល់ Maritimo បញ្ចប់កុងត្រា កាលពីម្សិលមិញនេះ។ តាំងពីមកលេងឲ្យក្រុមឈុតធំ ក៏ដូចជាក្រុមបម្រុង Maritimo នេះតាំងពីរដូវកាលឆ្នាំ២០២០/២១ មក កីឡាករនេះចូលឲ្យក្លឹបនេះបាន ១ប្រកួតប៉ុណ្ណោះ បាន៤៥នាទី និងមួយប្រកួតទៀតក៏ទៅចូលរួមជាមួយក្លឹបផងដែរតែអង្គុយនៅលើបង់។ នៅក្នុងការប្រកាសរបស់ក្លឹបលើ ក្លឹបនេះបានលើកឡើងថា ការសម្រេចបញ្ចប់កុងត្រាដែលគ្រោងនឹងបញ្ចប់នៅចុងរដូវកាលនេះ កាលពីម្សិលមិញនេះ គឺមានការព្រមព្រៀងជាមួយ...
បរទេស៖នៅថ្ងៃពុធនេះនាវាចម្បាំង មួយគ្រឿងរបស់ប្រទេសអាល្លឺម៉ង់ បានធ្វើដំណើរនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ជាលើកដំបូងមិនធ្លាប់មានឡើយក្នុង រយៈពេល២០ឆ្នាំចុងក្រោយ នេះដើម្បីចូលរួមក្នុងសកម្មភាព ពង្រីកវត្តមានយោធារបស់ប្លុកលោកខាងលិច នៅក្នុងតំបន់ដែលមានជម្លោះ ជាមួយនឹងមហាយក្សចិន។ រំលឹកដែរថា តំបន់សមុទ្រចិនខាងត្បូងស្ទើរតែទាំងអស់ គឺកំពុងត្រូវបានប្រទេសចិនបន្តធ្វើការអះអាង ដើម្បីទាមទារយកពីបណ្តាប្រទេសដែលមានព្រំដែនជាប់ដូចជាវៀតណាម ហ្វីលីពីនជាដើមហើយរយៈពេលចុងក្រោយនេះចិនបានថែមទាំង បង្កើនចំនួនកងកម្លាំងយោធា របស់ខ្លួនជាច្រើននៅទីនេះផងដែរ។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិអាល្លឺម៉ង់ បានបញ្ជាក់ថានាវាចម្បាំង របស់អាល្លឺម៉ង់មួយគ្រឿងនេះ បានចាប់ផ្តើមធ្វើដំណើរចូលទៅកាន់តំបន់សមុទ្រមួយនេះដើម្បីឆ្ពោះទៅកាន់ ប្រទេសសិង្ហបុរី ហើយនឹងរំពឹងទុកថានឹងបន្តស្នាក់នៅទីនេះ...
ភ្នំពេញ៖ ទើបតែប្រលូកសិល្បៈបានប្រមាណ ៥-៦ ឆ្នាំ តារាសម្ដែងស្រីស្រស់ស្អាត ហួ លីហេង ហៅ នូណា កំពុងទទួលបានប្រជាប្រិយភាពខ្លាំង លើបណ្ដាញសង្គម តាមរយៈកាយវិការក្រមិចក្រមើម បែបគួរឱ្យស្រឡាញ់ ជាពិសេសគឺរូបសម្រស់ដ៏ស្រស់ស្អាតតែម្ដង ។ គិតមកទល់បច្ចុប្បន្ននេះ កញ្ញា នូណា មានវ័យ ២០ឆ្នាំហើយ ហើយនាងក៏ហាក់ដូចជាដកឃ្លាពីសិល្បៈមួយអន្លើ ដោយសារមរមាញឹកជាមួយអជីវកម្មលក់ផលិតផលសម្រស់...
គ្រូបង្វឹករបស់ក្លឹប Man City លោក Pep Guardiola នៅសប្តាហ៍នេះបានធ្វើការបង្ហើបពីចំណាប់អារម្មណ៍របស់លោកជាមួយនឹងតារាឆ្នើមម្នាក់ដែលកំពុងលេងនៅលីគកំពូល អាមេរិកជាមួយនឹងក្លឹប New York City FC។ ប្រភពរបស់ The Goal បានសរសេរថាគ្រូបង្វឹករូបនេះបានទស្សនាការប្រកួតរបស់កីឡាករ Velentin Castellanos ជាពិសេសក្នុងការប្រកួតដែល New York CityFC...
ក្លឹបអេស្បាញ AT Madrid ដែលកំពុងមានបញ្ហានៅតំបន់ប្រយុទ្ធខ្លាំងនៅរដូវកាលនេះនោះត្រូវបានគេជឿជាក់ថាកំពុងមើលឃើញ កីឡាករខ្សែប្រយុទ្ធបារាំងម្នាក់ដែលកំពុងលេងនៅអង់គ្លេស។ The Goal និង Eurosport បានសរសេរថាក្លឹបយក្សមួយនេះបានបង្ហាញនូវបំណងចង់បានកីឡាករ Anthony Martial ខ្លាំងពីពីក្លឹបបិសាចក្រហម Man UTD ទាំងដែល Old Trafford ក៏មិនមានបំណងចង់រក្សាកីឡាកររូបនេះទុកនោះដែរ។ គេជឿជាក់ដែរថាAT Madrid នឹងអាចឈានទៅដល់ការព្រមព្រៀងគ្នាជាមួយនឹង...