កីឡា

Liverpool ចាប់អារម្មណ៍ តារាឆ្មើមម្នាក់ របស់ក្លឹប Frankfurt

AFP

The Goal ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្លឹបហង្សក្រហម Liverpool កំពុងបង្ហាញចំណាប់ អារម្មណ៍ខ្លាំងទៅលើកីឡាករវ័យ២២ឆ្នាំម្នាក់ ដែលកំពុងលេងឲ្យក្លឹប Frankfurtហើយសង្ឃឹមថានឹងអាចចរចាគ្នាបាន
នៅរដូវក្តៅនេះ ។

កីឡាករខ្សែការពារអេក្វាឌ័រ  Willian Pacho បច្ចុប្បន្នមានទំរង់លេងខ្លាំង ហើយអាចនឹង មានតម្លៃខ្លួន រហូតទៅដល់៣០លានអឺរ៉ូ ប៉ុន្តែជឿជាក់ថាក្លឹប Frankfurt អាចនឹងទាមទារឲ្យលើសពីនេះ គឺប្រមាណជា៥០ទៅ៦០លានអឺរ៉ូ
ដោយក្នុងនោះក្លឹបក៏កំពុងចាប់ផ្តើម ស្វែងរកកីឡាករថ្មី មកជំនួសផងដែរ។

គួរឲ្យដឹងដែរថានៅចុងរដូវកាលនេះ Liverpool នឹងអវត្តមានកីឡាករខ្សែការពារសំខាន់ៗ ជាបន្តបន្ទាប់ដូចជា Joel Matip ជាដើមខណៈដែល van Dijk ក៏កំពុងមានព័ត៌មានផ្ទេរទៅ Bayern Munich និងលីគនៅអារ៉ាប់ ផងដែរ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top