កីឡា

Chelsea ចង់បានអ្នកចាំទី Pickford របស់ Everton

AFP

The Goal ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាក្លឹបតោខៀវ Chelsea បានបង្ហាញបំណងចង់បានកីឡាករអ្នកចាំទី Jordan Pickford ដែលបច្ចុប្បន្ន កំពុងលេងឲ្យក្លឹប Everton និងក្រុមជម្រើសជាតិ ផងដែរនៅរដូវក្តៅ
នេះ ។

ក្នុងពេលជាមួយគ្នានេះផងដែរ Everton ក៏នឹងមិនស្ទាក់ស្ទើរចិត្ត ក្នុងការដាក់លក់កីឡាករ អ្នកចាំទីអង់គ្លេសរូបនេះដែរ ដើម្បីអាចទាញយកចំណូលខ្លះមកវិញ ហើយស្វែងរកកីឡាករ ដែលមានគុណភាព និងវ័យក្មេងមកជំនួសតំណែងនេះវិញ។

បច្ចុប្បន្ន Everton ស្ថិតនៅលេខរៀងទី១៥នៅឡើយ មានសុវត្ថិភាពបន្តិច ហើយក្រោយឆ្លង កាត់ស្ថានភាពលំបាកប៉ុន្មាន សប្តាហ៍ចុង ក្រោយខណៈដែល Chelsea វិញក៏កំពុងស្ថិតនៅពាក់កណ្តាលតារាង លេខរៀងទី៩នៅឡើយដោយសង្ឃឹមថា
នឹងអាចចំណាយលុយជាច្រើនបន្ថែមទៀត ក្នុងការផ្លាស់ប្តុរមុខមាត់ឡើងវិញ នៅរដូវកាលក្រោយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top