ភ្នំពេញ ៖ សុវណ្ណារី វីឡាគម្រោងទី៥ សព្វថ្ងៃជាគម្រោង មួយដែលទទួលបានការគាំទ្រ ពីអតិថិជន និងសាងភាពលេចធ្លោ ជាងគេនៅក្នុងតំបន់ សក្ដានុពល ទីតាំងភូមិផ្លាំង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ ដែល ត្រូវសម្ភោធគម្រោងថ្មី ជាផ្លូវការ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដើម្បីផ្តល់ជូនអតិថិជននូវ ផ្ទះបែបប្រណិតប្រភេទថ្មី...
បរទេស៖សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្សលទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញនូវច្បាប់មួយ ដែលនឹងដាក់ទណ្ឌកម្មដ៏ធ្ងន់ធ្ងរលើមន្ត្រីរដ្ឋាភិបាលនិងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូធ្វើការឈ្លានពានលើប្រទេសអ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez។ ច្បាប់ដែលស្នើឡើងនោះ រួមទាំងបទបញ្ញត្តិជួយជំរុញបង្កើនសន្តិសុខរបស់ប្រទេសអ៊ុយក្រែន និងលើកទឹកចិត្តសហរដ្ឋអាមេរិក ឲ្យពិចារណាលើវិធានការសមស្របដែលមានទាំងអស់ ដើម្បីធានាបំពង់ទុយោបង្ហូរប្រេងពីរុស្ស៊ីទៅអាល្លឺម៉ង់ Nord Stream 2 ដែលជាឧបករណ៍នៃឥទ្ធិពលអាក្រក់របស់សហព័ន្ធរុស្ស៊ីនោះ មិនត្រូវបានដំណើរការ។...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានចាត់វិធានការបន្ថែមទៀត ដើម្បីទប់ស្កាត់ការកើនឡើងនៃជំងឺកូវីដ-១៩ រួមទាំងការផ្តល់ឧបករណ៍ធ្វើតេស្តឥតគិតថ្លៃបន្ថែមទៀត និង “របាំងមុខដែលមានគុណភាពខ្ពស់” ដល់ជនជាតិអាមេរិក។ លោកប្រធានាធិបតី ចូ បៃដិន បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋបាលរបស់លោកនឹងធ្វើឱ្យ “របាំងមុខដែលមានគុណភាពខ្ពស់” ផ្តល់ជូនប្រជាជនអាមេរិក ដោយឥតគិតថ្លៃ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកប្រធានាធិបតីក៏បានប្រកាសថា រដ្ឋបាលរបស់លោកនឹងទិញឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ-១៩ បន្ថែមចំនួន ៥០០...
កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ ការបង្ហោះសហគមន៍ អនឡាញមួយត្រូវបានបង្កើតឡើងបង្ហាញពី TMI ដ៏គួរឲ្យស្រលាញ់របស់តារាចម្រៀងប្រុសកូរ៉េខាងត្បូង Kim Yo Han សមាជិកក្រុម WEi ។ អ្នកបង្កើតការបង្ហោះបានពន្យល់ថា មានអាថ៌កំបាំងនៃអាវប៉ាក់លោក Kim Yo Han ត្រូវបានគេឃើញពាក់ជាញឹកញាប់។ អ្នកនិយមលេងអ៊ីនធើណេតបានសរសេរបង្ហោះថា អាថ៌កំបាំងនៃអាវប៉ាក់លោកKim...
អង់គ្លេស៖Facebook នៅចក្រភពអង់គ្លេស កំពុងរងការប្តឹងទាមទារសំណងរាប់ពាន់លានផោន ចំពេលមានការអះអាងអ្នកប្រើប្រាស់ច្រើនជាង ៤៤ លាននាក់ បានទាញយកទិន្នន័យរបស់ពួកគេ ក្រោយពាក្យបណ្តឹងនេះអះអាងថា គេហទំព័របណ្តាញសង្គមបានប្រើប្រាស់ឥទ្ធិពលទីផ្សាររបស់ខ្លួនដាក់ លក្ខខណ្ឌមិនយុត្តិធម៌លើជនជាតិអង់គ្លេស សាមញ្ញយោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវ។ អ្នកជំនាញផ្នែកច្បាប់ប្រកួតប្រជែង វេជ្ជបណ្ឌិត Liza Lovdahl Gormsen បានចាប់ផ្តើមបណ្ដឹងចំណាត់ ការប្រឆាំងនឹងក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta...
តៃប៉ិតៃវ៉ាន់៖ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ជាក្រុមហ៊ុនផលិតបន្ទះសៀគ្វីដំណើរការធំបំផុតបានរាយការណ៍ថា ប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួនបានកើនឡើង ១៦.៤ភាគរយធៀបនឹងឆ្នាំមុនដល់ ៦ ពាន់លានដុល្លារ ចំពេលមានការកើនឡើងនៃតម្រូវការបន្ទះឈីបសម្រាប់ស្មាតហ្វូន និងគ្រឿងអេឡិចត្រូនិកផ្សេងទៀត។ TSMC បានប្រកាសថា ប្រាក់ចំណូលក្នុងរយៈពេល៣ខែចុងក្រោយនៃឆ្នាំ ២0២១ បានកើនឡើង ២១.២ភាគរយដល់ ៤៣៨.២ ពាន់លានដុល្លារតៃវ៉ាន់ថ្មី (១៥.៨ ពាន់លានដុល្លារ)។...
The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ AT Madrid បានដាក់គោលដៅកំណត់បានកីឡាករខ្សែការពារម្នាក់របស់ក្លឹបបិសាចក្រហម Man UTDហើយជាកីឡាករសម្រាប់ដោះដូរនាពេលខាងមុខនេះ។ កីឡាករខ្សែការពារប៉ទុយហ្គាល់ Diogo Dalot ត្រូវបាន AT Madrid មើលឃើញថាអាចយកមកជំនួសតំណែងរបស់កីឡាករ Kieran Trippier បានបន្ទាប់ពីកីឡាករអង់គ្លេសរូបនេះបានសម្រេចចិត្តវិលត្រឡប់ទៅកាន់ប្រទេសអង់គ្លេសវិញជាមួយនឹងក្លឹបសេដ្ឋីថ្មី Newcastle។ គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណាក្តី Dalot មិនមែនជាគោលដៅតែម្នាក់សម្រាប់...
បរទេស៖ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិឯករាជ្យចំនួន៤នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានជំរុញឲ្យប្រទេសអ៊ីរ៉ង់បញ្ឈប់ការប្រហារជីវិតជនល្មើសជាអនីតិជន ឈ្មោះ Hossein Shahbazi នេះបើតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ អ្នកជំនាញទាំងនោះនិយាយថា ពួកគេមានការខកចិត្តចំពោះការសម្រេចចិត្តរបស់អាជ្ញាធរអ៊ីរ៉ង់ ក្នុងកិច្ចដំណើរការរឿងក្តីកាត់ទោសប្រហារជីវិត Shahbazi មានវ័យ២០ឆ្នាំ ដែលបានចាក់សម្លាប់មិត្តរួមថ្នាក់ នៅក្នុងអំឡុងពេលវាយតប់គ្នា នៅកាលដែលមានអាយុ១៧ឆ្នាំ។ អ្នកជំនាញបាននិយាយយ៉ាងដូច្នេះថា “យើងជំរុញអាជ្ញាធរអ៊ីរ៉ង់ឲ្យធ្វើការបញ្ឈប់ភ្លាមនិងជារៀងរហូត នូវការប្រហារជីវិត Hossein Shahbazi...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ថា ប្រទេសវៀតណាមបានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ថ្មីចំនួន១៦.០០០ករណីកាលពីថ្ងៃពុធ ក្នុងនោះមាន១៦.០៦៦ករណីឆ្លងក្នុងស្រុក និង៦៩ ករណីនាំចូល ។ រដ្ឋធានីហាណូយរបស់វៀតណាម នៅតែជាតំបន់ដែលមានចំនួនអ្នកឆ្លងខ្ពស់បំផុតកាលពីថ្ងៃពុធដោយមាន២.៩៤៨ករណី បន្ទាប់មកខេត្ត Khanh Hoa មាន៧៧២ករណី និងខេត្ត Binh Dinh មាន៧០២ករណី ។ នាថ្ងៃដដែល...
The Mirror នៅថ្ងៃនេះបានចេញផ្សាយថាអតីតកីឡាករខ្សែបម្រើខ្សែប្រយុទ្ធ Oscar របស់ក្លឹបតោខៀវ Chelsea ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹបនៅលីគប្រទេសចិនកំពុងត្រៀមខ្លួនវិលត្រឡប់មកលេងនៅអ៊ឺរ៉ុបវិញហើយ។ Oscar បានក្លាយទៅជាកីឡាករដែលរកបានចំណូលច្រើនជាងគេបំផុតទី៥លើលោកបន្ទាប់ពីបានចូលរួមជាមួយនឹងក្លឹប Shanghai Port ហើយបច្ចុប្បន្នកំពុងលេចឬព័ត៌មានថាអាចវិលត្រឡប់មកវិញចូលរួមជាមួយនឹងក្លឹបយក្សអេស្បាញ Barcelona វិញ។ រំលឹកដែរថា Oscar កីឡាករអន្តរជាតិប្រេស៊ីលវ័យ៣០ឆ្នាំរូបនេះបានចូលរួមជាមួយនឹងក្លឹបចិនពី Chelsea កាលពីឆ្នាំ២០១៧ជាមួយនឹងកុងត្រាដែល មានប្រាក់ចំណូលដ៏ច្រើនលើសលប់និងតម្លៃខ្លួនរហូតទៅដល់៥០លានផោន៕ ប្រែសម្រួល៖ស៊ុនលី