Event

Facebook នៅភពអង់គ្លេស ត្រូវបានគេប្តឹងទារប្រាក់រាប់ពាន់ លានជុំវិញការអះអាងថា ទិន្នន័យរបស់អ្នកប្រើត្រូវបានកេងប្រវ័ញ្ច

អង់គ្លេស៖Facebook នៅចក្រភពអង់គ្លេស កំពុងរងការប្តឹងទាមទារសំណងរាប់ពាន់លានផោន ចំពេលមានការអះអាងអ្នកប្រើប្រាស់ច្រើនជាង ៤៤ លាននាក់ បានទាញយកទិន្នន័យរបស់ពួកគេ ក្រោយពាក្យបណ្តឹងនេះអះអាងថា គេហទំព័របណ្តាញសង្គមបានប្រើប្រាស់ឥទ្ធិពលទីផ្សាររបស់ខ្លួនដាក់ លក្ខខណ្ឌមិនយុត្តិធម៌លើជនជាតិអង់គ្លេស សាមញ្ញយោងតាមការចេញផ្សាយពី គេហទំព័រស្គាយញ៉ូវ។

អ្នកជំនាញផ្នែកច្បាប់ប្រកួតប្រជែង វេជ្ជបណ្ឌិត Liza Lovdahl Gormsen បានចាប់ផ្តើមបណ្ដឹងចំណាត់ ការប្រឆាំងនឹងក្រុមហ៊ុនមេរបស់ Facebook ឈ្មោះ Meta នៅសាលាឧទ្ធរណ៍ប្រកួតប្រជែង ដោយចោទប្រកាន់ក្រុមហ៊ុន បច្ចេកវិទ្យាយក្សនេះពីបទបំពានលើការគ្រប់គ្រងទីផ្សាររបស់ខ្លួន និងស្វែងរកការខូចខាត យ៉ាងតិចបំផុតចំនួន ២.៣ ពាន់លានផោន។

សកម្មភាពផ្លូវច្បាប់អះអាងថា គេហទំព័របណ្តាញទំនាក់ទំនងសង្គមបានប្រើប្រាស់ឥទ្ធិពលទីផ្សាររបស់ខ្លួន ដើម្បីបង្ខំអ្នកប្រើប្រាស់ឲ្យយល់ព្រមតាមលក្ខខណ្ឌដែលធ្វើឲ្យវាបង្កើតប្រាក់ចំណូលរាប់ពាន់លានដុល្លារពីទិន្នន័យរបស់ពួកគេ ខណៈអ្នកប្រើប្រាស់មិនបានទទួលប្រាក់ត្រឡប់មកវិញ។

Facebook បានប្រមូលទិន្នន័យទាំងលើវេទិកាផ្ទាល់ខ្លួន និងខាងក្រៅ ដោយប្រើយន្តការដូចជា Facebook Pixel ជាឧបករណ៍ផ្សាយពាណិជ្ជកម្មដែលអាចប្រើបានដោយគេហទំព័រភាគីទី៣ ដើម្បីតាមដានពីរបៀបអ្នកប្រើប្រាស់ ធ្វើសកម្មភាព នៅលើគេហទំព័ររបស់ពួកគេ និងសកម្មភាពមិនល្អ៕

Most Popular

To Top