កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpopបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៨ ខែធ្នូ ផលិតកម្ម Jellyfish Entertainment បានប្រកាសថា សមាជិកក្រុម VERIVERY Yongseung បានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 ពេលកំពុងប្រគំតន្ត្រីនៅសហរដ្ឋអាមេរិក។ កាលពីដើមខែនេះតារាចម្រៀងប្រុសនៃ VERIVERY បានចាប់ផ្តើមដំណើរទេសចរណ៍សហរដ្ឋអាមេរិកលើកទី១ របស់ពួកគេនៅថ្ងៃទី 5 ខែធ្នូនៅទីក្រុង Los Angeles...
ភ្នំពេញ៖ វគ្គបណ្តុះបណ្តាលអាជ្ញាកណ្ដាល កីឡាអ្កចត្រង្គកម្ពុជាកម្រិតអន្តរជាតិត្រូវ បានបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បន្ទាប់ពីដំណើរការអស់រយៈពេល៥ថ្ងៃក្រោយការប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ វគ្គនេះមានអាជ្ញាកណ្តាលចូលរួមសិក្សាសរុបចំនួន ៣២នាក់មកពី១៦ក្លិបរាជធានី-ខេត្ត ដែលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា។ យោងតាមរបាយការណ៍ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល០៥ថ្ងៃនេះ មានការខិតខំប្រឹងប្រែង យកចិត្តទុកដាក់ប្រកបដោយ ភាពទទួលខុសត្រូវ លទ្ធផលនៃការសិក្សាគឺនិទ្ទេសល្អ ២០នាក់និទ្ទេសល្អបង្គួរ ៨នាក់ និងនិទ្ទេសមធ្យម...
កម្ពុជាបានធ្វើការងាររួមគ្នាដើម្បីគាំទ្រខេត្តសៀមរាប ខណៈដែលទីក្រុងនេះអបអរឋានៈរបស់ខ្លួនជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២។ នេះបើយោងតាមអ្នករៀបចំព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរ (AIFA)។ លោក Aaron Carpene ជា Artistic Director នៃមហោស្រពសិល្បៈអន្តរជាតិអង្គរបានសម្ដែងការកោតសរសើរចំពោះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជានិងរដ្ឋបាលខេត្តសៀមរាប អ្នករៀបចំព្រឹត្តិការណ៍វប្បធម៌ដើម្បីអបអរទីក្រុងសៀមរាបជាទីក្រុងវប្បធម៌អាស៊ានឆ្នាំ២០២០-២០២២ ក៏ដូចជាសាធារណៈជនទូទៅ និងអ្នកឧបត្ថម្ភព្រឹត្តិការណ៍ទាំងអស់ដែលបានធ្វើឱ្យព្រឹត្ដិការណ៍មហោស្រពសិល្បៈអន្ដរជាតិអង្គរលើកដំបូងនេះបញ្ចប់ទៅបានដោយជោគជ័យ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំពិធីបើកព្រឹត្តិការណ៍វប្បធម៌ក្នុងខេត្តសៀមរាបកាលពីថ្ងៃទី១០ ខែធ្នូ ដោយមានការចូលរួមពីសំណាក់ឯកអគ្គរដ្ឋទូត/ឯកអគ្គរាជទូតរបស់ប្រទេសអាស៊ាន អ្នកមុខអ្នកការ និងអាជ្ញាធរផ្សេងៗ។ នៅក្នុងសុន្ទករថាថ្លែងបើកពិធីនេះ...
បញ្ចុះតំលៃដ៏អស្ចារ្យរហូតដល់50% ជារៀងរាល់សប្តាហ៍ប៉ុណ្ណោះ! ប្រញ៉ាប់ឡើង ប្រញ៉ប់ឡើង ស្តុកមានកំណត់ បងប្អូនអាចស្វែងរកផលិតផលផ្សេងៗជាច្រើនទៀត ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២៣ ខែធ្នូ ២០២១។ រាល់តម្លៃឬរូបភាពលោកអ្នកអាចរកមើលបាន តាមវេបសាយ របស់ក្រុមហ៊ុនបាន www.sunsimexco.com បងប្អូនខលមកកុម្ម៉ង់ក៏បាន ឆាតមកក្រុមហ៊ុនក៏បាន តាមហ្វេសបុក ឬតេឡេក្រាមក៏បាន ក្រុមហ៊ុន ស៊ុនស៊ីម៉ិចកូ មានលក់ផលិតផលអេឡិចត្រូនិចជាច្រើនដូចជា៖...
ខេត្តកណ្តាល៖ វគ្គបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» កម្រិតមូលដ្ឋានត្រូវបានបិទបញ្ចប់ដោយជោគជ័យនាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅវិទ្យាល័យ ហ៊ុនសែន តាខ្មៅ ខេត្តកណ្តាល បន្ទាប់ពីដំណើរការអស់រយៈពេល៦ថ្ងៃ ដើម្បីរៀបចំការប្រកួតកីឡាទូកជ្រើសរើសជើងឯកថ្នាក់ជាតិនៅខេត្តកំពត។ លោកបណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានជំរុញទឹកចិត្តដល់សិក្ខកាម ដែលជាមន្ត្រីបច្ចេកទេសទាំងអស់ បន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយជំរុញអភិឌ្ឍវិស័យកីឡាទូកកម្ពុជា...
បរទេស៖ក្នុងទង្វើដ៏កម្រមួយ ប្រទេសកូរ៉េខាងជើង គ្រោងនឹងប្រារព្ធធ្វើកិច្ចប្រជុំរដ្ឋសភាមួយ ហនៅក្នុងខែកុម្ភៈឆ្នាំក្រោយ ដើម្បីពិភាក្សាគ្នាអំពីកញ្ចប់ថវិកា និងច្បាប់ស្តីពីការថែទាំកុមារ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។ ដោយត្រូវប្រារព្ធធ្វើនៅក្នុងទីក្រុងព្យុងយ៉ាងនោះ កិច្ចប្រជុំធ្វើឡើងដោយសភាកូរ៉េនេះ នឹងប្រព្រឹត្តទៅស្ទើរតែមួយឆមាស ក្រោយប្រទេសកុម្មុយនិស្តឯកោនេះ ធ្លាប់បានធ្វើកិច្ចប្រជុំសមាជិកកំពូលរបស់រដ្ឋសភាខ្លួន នៅក្នុងខែកញ្ញា ឆ្នាំ២០២១នេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃពុធ បាននិយាយថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន នៅតែមានឆន្ទៈក្នុងការឆ្ពោះទៅមុខជាមួយនឹងការលក់យន្តហោះចម្បាំង F-35 ក៏ដូចជាយន្តហោះគ្មានមនុស្សបើក MQ-9B “Reaper” ទៅឱ្យប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក...
ក្រុមហ៊ុន Lexus បានបញ្ចេញនូវរូបរាងពិតប្រាកដ អំពីរថយន្តអគ្គិសនីទីមួ យរបស់ខ្លួន ដែលមានឈ្មោះថា RZ 450e។ ប៉ុន្តែរថយន្តនេះត្រូវបានបង្ហាញតែផ្នែកខាងក្រៅប៉ុណ្ណោះ មិនទាន់ដឹងថាផ្នែកខាងក្នុងវា ត្រូវបានឌីហ្សាញយ៉ាងណានោះទេ។ រថយន្តអគ្គិសនីនេះ ត្រូវបានឌីហ្សាញជារថយន្តបែបអនាគត ដែលមានភាពប្រណីតខ្លាំង ពិសេសផ្នែកខាងមុខដែលរចនាជារាងច្រមុះត្រីឆ្លាម បំពាក់ជាមួយចង្កៀងរាងស្រួច LED និងមានប៉ាណា spindle grille ដែល Leuxs...
ខ្សែបម្រើ Luka Modric និងខ្សែការពារ Marcelo Vieira ត្រូវបានក្លឹប Real Madrid ប្រកាសថា បានឆ្លងជំងឺកូវីដ-១៩ នៅក្នុងថ្ងៃនេះ។ មកទល់នឹងពេលនេះ មិនទាន់សារព័ត៌មានណាមួយ ក៏ដូចជាខាងក្លឹបបានចុះផ្សាយលម្អិតពីអការៈរបស់ពួកគេទាំងពីរនោះទេ។ បើតាម Marca យ៉ាងណាដោយសារតែជំងឺមួយនេះ ពួកគេទាំងពីរនឹងមិនមានឈ្មោះ ទៅចូលរួមការប្រកួតតទល់នឹង ក្លឹប Cadiz...
ខ្សែស្លាបស្ដាំសញ្ជាតិប្រ៊ុយណេ Faiq Bolkiah ត្រូវបានគេស្គាល់ជាកីឡាករមានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ដែលមានរហូតទៅដល់ ២០ពាន់លានដុល្លារ ត្រូវបានក្លឹបព័រទុយហ្គាល់ Maritimo បញ្ចប់កុងត្រា កាលពីម្សិលមិញនេះ។ តាំងពីមកលេងឲ្យក្រុមឈុតធំ ក៏ដូចជាក្រុមបម្រុង Maritimo នេះតាំងពីរដូវកាលឆ្នាំ២០២០/២១ មក កីឡាករនេះចូលឲ្យក្លឹបនេះបាន ១ប្រកួតប៉ុណ្ណោះ បាន៤៥នាទី និងមួយប្រកួតទៀតក៏ទៅចូលរួមជាមួយក្លឹបផងដែរតែអង្គុយនៅលើបង់។ នៅក្នុងការប្រកាសរបស់ក្លឹបលើ ក្លឹបនេះបានលើកឡើងថា ការសម្រេចបញ្ចប់កុងត្រាដែលគ្រោងនឹងបញ្ចប់នៅចុងរដូវកាលនេះ កាលពីម្សិលមិញនេះ គឺមានការព្រមព្រៀងជាមួយ...