ភ្នំពេញ៖ ក្រុមហ៊ុន Ezecom តែងតែបន្តពង្រឹងនូវសេវាកម្មរបស់ខ្លួន ជូនដល់អតិថិជនរបស់យើង។ តាមរយៈកម្មវិធីពង្រឹងគុណភាព នេះ យើងទទួលបាននូវការជឿទុកចិត្ត និងកិតិ្តនាមជាក្រុមហ៊ុន ផ្តល់សេវាអ៊ិនធឺណិតលំដាប់ខ្ពស់ ដែលស្ថិតក្នុងការជ្រើសរើស របស់អតិថិជន។ អាស្រ័យហេតុនេះហើយទើបមួយរយៈកន្លងមកនេះ មានជនខិលខូចឆ្លៀតឱកាសមួយចំនួនបានប្រើប្រាស់ឈ្មោះរបស់ ក្រុមហ៊ុន Ezecom ក្នុងការលក់ផលិតផល និងសេវាកម្មរបស់ខ្លួន ដោយមិនមានការព្រមព្រៀងពីខាងក្រុមហ៊ុនយើងខ្ញុំឡើយ។ ដោយសារតែសកម្មភាពមិនគប្បីនេះហើយ ទើបធ្វើឱ្យមានការប៉ះពាល់ជាខ្លាំងដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាម...
ភ្នំពេញ៖ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្រុមហ៊ុន វ៉េកហ្វាម៉ា ឯ.ក (Vac Pharma Co.,Ltd) ជាក្រុមហ៊ុនដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ទទួលបានការអនុញ្ញាតពីក្រសួងសុខាភិបាល នាំចូលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ប្រភេទ COVAXIN ផលិតនៅប្រទេសឥណ្ឌា ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក សម្រាប់ចូលមកចែកចាយ ចាក់តាមទីកន្លែងផ្តល់សេវាសុខាភិបាលឯកជនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ បើយោងតាមសេចកី្តប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល លេខ៥៩៣០ ផ្តល់ជូនវិញ្ញាបនបត្រអនុញ្ញាត ប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩...
ស៊ីដនី ៖កីឡាការិនីហែលទឹកជនជាតិ អូស្ត្រាលីម្នាក់ដែលបានដកខ្លួនចេញពីការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូដើម្បីតវ៉ាចំពោះអ្នកប្រព្រឹត្តខុសឆ្គង បាននិយាយកាលពីថ្ងៃពុធថា នាងត្រូវបានគេធ្វើបាបតាំងពីអាយុ ១៣ ឆ្នាំដោយនរណាម្នាក់នៅតែធ្វើការក្នុងវិស័យកីឡា យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ អ្នកឯកទេសខាងហែលទឹកមេអំបៅ កីឡាការិនី Madeline Groves បានឈ្នះមេដាយប្រាក់ចំនួន២ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Rio ឆ្នាំ ២០១៦បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ ABC ថា នាងត្រូវបានគេរំលោភផ្លូវភេទដោយមន្ត្រីហែលទឹកកាលពីក្មេង។ នាងបានបន្តថា នាងកំពុងនិយាយបន្ទាប់ពីដឹងពីការស៊ើបអង្កេតរបស់...
ទីក្រុង SAO PAULO៖យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អតីតកីឡាករបាល់ទាត់ដ៏ឆ្នើមរបស់ប្រទេសប្រេស៊ីលលោក Pelé ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យនៅទីក្រុង Sao Paulo ដើម្បីបន្តការព្យាបាលជំងឺដុំសាច់ក្នុងពោះវៀនរបស់លោក។ មន្ទីរពេទ្យ Albert Einstein បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Edson Arantes do Nascimento អាយុ៨១ ឆ្នាំមានស្ថេរភាពហើយត្រូវបានគេរំពឹងថានឹងចេញពីមន្ទីរពេទ្យក្នុងរយៈពេល២ឬ៣ ថ្ងៃខាងមុខនេះ។ជំនួយការរបស់លោក Pelé...
ORLANDO៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា អស់រយៈពេល១០ខែបន្ទាប់ពីជើងស្តាំរបស់លោកបានរងរបួសយ៉ាង ធ្ងន់ធ្ងរក្នុងគ្រោះថ្នាក់ចរាចរណ៍ កីឡាករវាយកូនហ្គោល Tiger Woods នឹងត្រោះប់មកការប្រកួតវិញនៅសប្តាហ៍ក្រោយ ជាមួយនឹងកូនប្រុសអាយុ ១២ ឆ្នាំ Charlie នៃការប្រកួត PNC Championship ។ លោក Woods បានសរសេរលើtweetedថា ទោះបីជាវាជាឆ្នាំដ៏វែងឆ្ងាយ និងលំបាកក៏ដោយ...
បរទេស៖ ការដាក់ប្រព័ន្ធមីស៊ីលនៅក្នុងកុងតឺន័រ មិនមែនជាគំនិតយោធាតាមបែបប្រលោមលោកនោះទេ ដោយសារតែប្រទេសមួយចំនួនបានចូលរួមក្នុងការអនុវត្តបែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ប្រព័ន្ធបែបនេះអនុញ្ញាតឱ្យមានការដឹកជញ្ជូនភ្លាមៗ និងសម្ងាត់ ព្រោះពួកគេអាចដំឡើងនៅលើកប៉ាល់ ឬទីតាំងឆ្នេរសមុទ្រ ហើយការលាក់បែបនេះអនុញ្ញាតឱ្យប្រទេសមួយបង្កើនការកសាងយោធារបស់ខ្លួនយ៉ាងឆាប់រហ័សនៅពេលណាដែលចាំបាច់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២១ បានឱ្យដឹងថា លោក Rick Fisher សហការីជាន់ខ្ពស់ផ្នែកកិច្ចការយោធាអាស៊ីនៅមជ្ឈមណ្ឌលវាយតម្លៃនិងយុទ្ធសាស្ត្រអន្តរជាតិ ក្នុងបទសម្ភាសន៍ជាមួយកាសែត The Sun...
បរទេស៖ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ប្រើប្រាស់កិច្ចពិភាក្សាតាមវីដេអូខលជាមួយលោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារនេះ ប្រាប់លោកថា ប្រទេសរុស្ស៊ីនឹងទទួលរងទណ្ឌកម្មធ្ងន់ធ្ងរបំផុត ប្រសិនបើធ្វើការឈ្លានពានប្រទេសអ៊ុយក្រែន។ ក្រុមមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទណ្ឌកម្មដែលប្រភពមួយនិយាយថា អាចនឹងផ្តោតគោលដៅលើធនាគារដ៏ធំបំផុតរបស់រុស្ស៊ី និងសមត្ថភាពរបស់ទីក្រុងមូស្គូក្នុងការប្តូរប្រាក់រូបទៅជាប្រាក់ដុល្លារ និងរូបិយប័ណ្ណដទៃផ្សេងទៀតនោះ គឺត្រូវបានរៀបចំឡើង ដើម្បីបង្អាក់លោក ពូទីន មិនឲ្យប្រើប្រាស់កងទ័ពរាប់ពាន់នាក់ ដែលប្រមូលផ្តុំនៅជិតព្រំដែនប្រទេសអ៊ុយក្រែន។ វិមានក្រឹមឡាំង...
ខេត្តកែប៖ សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេស កីឡាទ្រីយ៉ាត្លុង ពីថ្ងៃទី៧ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកែប ដោយផ្សាភ្ជាប់នឹងការបញ្ជ្រាបចំណេះដឹងក្នុងវគ្គនេះឆ្ពោះទៅរកគោលដៅចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ ក្នុងឱកាសវគ្គនេះទទួលបានការផ្តល់កិត្តិយសពីលោសោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សានេះ និងបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ខិតខំក្រេបយកចំណេះដឹងពីគ្រូឧទ្ទេសអន្តរជាតិ ដើម្បីពង្រីកការអភិវឌ្ឍវិស័យកីឡាទ្រីយ៉ាត្លុងកម្ពុជាឲ្យកាន់តែរីកចម្រើន ជាពិសេសគឺការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣តែម្តង។...
ភ្នំពេញ៖វគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល និងចៅក្រមតេក្វាន់ដូ WT ថ្នាក់ជាតិឆ្នាំ២០២១ ដើម្បីត្រៀមការប្រកួតជ្រើសរើសជើងឯកកីឡាតេក្វាន់ដូ WT ថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នាពាក់កណ្តាលខែធ្នូ ឆ្នាំ២០២១ នៅសាលា ACE ចាក់អង្រែក្រោម រាជធានីភ្នំពេញនៅល្ងាចថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១រៀបចំដោយខេមរសហព័ន្ធតេក្វាន់ដូ WTក្រោមការប្រើប្រាស់ថវិកាឧបត្ថម្ភក្រសួងអប់រំ យុវជន និងគីឡាបានបញ្ចប់ដោយជោគជ័យ។ ក្នុងឳកាសបិទវគ្គខាងលើកនេះដោយមានការអញ្ជើញចូលរួមលោក ម៉ៅ ស្រេង ប្រធានស្ថាប័ន...
The Goal នៅថ្ងៃនេះបានចេញផ្សាយថាក្លឹបយក្សអេស្បាញ Real Madrid កំពុងតែស្ថិតនៅជួរមុខគេក្នុងការចុះកុងត្រាជាមួយនឹងកីឡាករខ្សែការពារ Antonio Rudiger ខណៈដែលកីឡាកររូបនេះហាក់ដូចជាមិនសូវច្បាស់លាស់ឡើយជាមួយនឹងអនាគតរបស់ខ្លួននៅនឹងក្លឹបតោខៀវChelsea។ មកដល់ពេលនេះកុងត្រារបស់កីឡាករអាល្លឺម៉ង់រូបនេះនឹងត្រូវផុតកំណត់ត្រឹមចុងរដូវកាលទៅហើយខណៈដែលមិនទាន់មានពន្លឺណាមួយអំពីលទ្ធភាព ក្នុងការបន្តកុងត្រាថ្មីនៅឡើយលើសពីនេះគេជឿជាក់ថាបងប្រុសរបស់កីឡាករ Sahr Senesie គឺបានឈានទៅដល់ការព្រមព្រៀងក្រៅផ្លូវការរួចហើយជាមួយនឹង Real Madrid ដើម្បីទទួលយកកុងត្រាបន្ទាប់ពី Chelsea។ ទោះបីជាយ៉ាងណាក្តីមិនត្រឹមតែ Real Madrid ប៉ុណ្ណោះទេនៅពេលនេះសូម្បីតែក្លឹប...