អូតាវ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសកាណាដា បានអនុម័តលើវ៉ាក់សាំងកូវីដ១៩ជាលើកដំបូងរបស់ខ្លួន និងបាននិយាយថា ការចាក់ដំបូង នឹងអាចធ្វើឡើង និងចាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋកាណាដា នឹងអាចចាក់ថ្នាំបង្ការរោគពីដើមរហូតដល់ចុងខែកញ្ញា ។ កាណាដា ជាប្រទេសទី៣...
ចិន៖បើតាមការអះអាងរបស់មន្ត្រីកំពូលថា ប្រទេសចិននឹងបន្តមានវិធីសាស្រ្តវិជ្ជមាន និងការប្រយ័ត្នប្រយែងចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែនឹងធ្វើការឃ្លាំមើលយ៉ាងដិតដល់ លើករណីធំធេងពេកក្នុងការបរាជ័យ លើវិស័យនេះ ខណៈអនុម័តវិធានការណ៍ ឲ្យបានទាន់ពេលវេលា និងគោលដៅ ដើម្បីការពារហានិភ័យជាប្រព័ន្ធថ្មីយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលបាននិយាយនៅក្នុងសុន្ទរកថា មួយតាមរយៈតំណភ្ជាប់វីដេអូ ទៅនឹងមហោស្រពភាពយន្ត FinTech របស់ប្រទេសសិង្ហបុរី។ក្រុមហ៊ុនបច្ចេកវិទ្យា...
ម៉ានីល៖ ប្រធានាធិបតីវ័យ ៧៥ឆ្នាំ របស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចុះចេញពីតំណែង នៅពេលដែលមានភស្តុតាងបង្ហាញថា លោក ឬ សមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក ទទួលបានប្រាក់សូម្បី ០១ប៉េសូពីអំពើពុករលួយ ដោយនិយាយថា គ្មានការប្រើប្រាស់ការគ្រប់គ្រងដោយគ្មានការទុកចិត្តពីសាធារណជនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ប្រទេសជប៉ុន តាមសេចក្តីរាយការណ៍ កំពុងតែជំរុញបោះជំហានទៅមុនជាមួយផែនការនានា ដើម្បីធ្វើការកសាងផលិត នាវាបំពាក់ប្រព័ន្ធការពារ Aegis ថ្មីចំនួនពីរគ្រឿង ក្រោយបញ្ឈប់ការដាក់ពង្រាយ ប្រព័ន្ធការពារមីស៊ីលអាមេរិក Aegis Ashore ដែលមានមូលដ្ឋាននៅលើគោក។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន NHK និងទីភ្នាក់ងារសារព័ត៌មាន Nikkei បានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Nobuo Kishi...
បរទេស៖គិតមកដល់បច្ចុប្បន្ននេះ អាជីវកម្មភោជនីយដ្ឋាន របស់អាមេរិកប្រមាណជា១៧ភាគរយមកហើយដែលបានបិទអាជីវកម្មរបស់ខ្លួន នៅក្នុងឆ្នាំនេះប៉ុន្តែជឿជាក់ថានឹងមានរាប់ពាន់កន្លែងទៀតដែលអាចជួបប្រទះ បញ្ហានេះដូចគ្នាដែរប៉ុន្មានសប្តាហ៍ខាងមុខ។ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃពុធនេះ បានឲ្យដឹងថាដោយសារតែវិបត្តិកូវីដ១៩សមាគមន៍ភោជនីយដ្ឋានបានបង្ហាញថាអាជីវកម្មប្រមាណជា១០ ០០០កន្លែងទៀតបានស្នើសុំបិទទីតាំងអាជីវកម្មរបស់ខ្លួនបន្ថែមទៀតហើយហើយ សុពលភាពនឹងកើតឡើង ក្នុងរយៈពេល៣សប្តាហ៍ខាងមុខនេះដែលចំនួននេះបានធ្វើឲ្យទីតាំងដែលបានបិទសរុប នៅឆ្នាំនេះមានទៅដល់១១០ ០០០កន្លែងនៅទូទាំងប្រទេស។ យោងតាមការបញ្ជាករបស់អនុប្រធានសមាគមន៍ លោក Sean Kennedy បានបញ្ជាក់ថាមកដល់ពេលនេះភោជនីយដ្ឋានទាំងនោះគឺមិនអាចរងចាំ ជំនួយមកជួយទាន់ពេលវេលានោះទេខណៈដែលកញ្ចប់ថវិកាដែលស្នើសុំដោយសេតវិមាន នៅតែបន្តជួបបញ្ហាមិនត្រូវរ៉ូវគ្នារវាងបក្សប្រជាធិបតេយ្យនិងបក្សសាធារណៈនៅឡើយ៕ប្រែសម្រួល៖ស៊ុនលី
បរទេស៖រដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានផ្តល់នូវការអនុម័តយល់ព្រមយ៉ាងលើសលុប ចំពោះការចំណាយលើការពារជាតិប្រចាំឆ្នាំ បើទោះជាលោកប្រធានាធិបតី ដូណាល់ ត្រាំ គម្រាមថា លោកនងធ្វើវេតូចំពោះការសម្រេចចិត្តនោះ។ សមាជិករដ្ឋសភា តាមសេចក្តីរាយការណ៍ បានអនុម័តច្បាប់អំណាចការពារជាតិ៧៤០ពាន់លានដុល្លារ តាមរយៈការបោះឆ្នោត៣៣៥សម្លេងទល់នឹង៧៥សម្លេង គឺលើសពីសម្លេងដ៏ចំាបាច់ពីរភាគ៣ ដើម្បីបដិសេធសិទ្ធិវេតូរបស់ប្រធានាធិបតី ប៉ុន្តែមិនមានការប្តេជ្ញាជាក់លាក់ថា សមាជិកសភាមកពីបក្សសាធារណរដ្ឋ នឹងបោះឆ្នោតប្រឆាំងចំណាត់ការធ្វើឡើងដោយលោក ត្រាំ នោះទេ។ គួរបញ្ជាក់ថា ច្បាប់អំណាចការពារជាតិនោះ...
បរទេស៖ តាមសេចក្តីរាយការណ៍របស់ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានអោយដឹងថា ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក ចូ បៃដិន បានជ្រើសរើសឧត្តមសេនីយ៍ ចូលនិវត្តន៍ គឺលោក Lloyd Austin ធ្វើជារដ្ឋមន្រ្តីការពារជាតិរបស់លោក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រសិនបើមានការបញ្ជាក់ពីព្រឹទ្ធសភា, លោកឧត្តមសេនីយ៍ Austin ដែលមានអាយុ...
អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple គ្រោងនឹងបញ្ចេញមុខងារប្រឆាំង នឹងការតាមដានថ្មីនៅឆ្នាំក្រោយ ហើយបានប្រកាសអ្នកអភិវឌ្ឍន៍ដែលមិនលេងតាមច្បាប់នឹងត្រូវ បណ្តេញចេញពី Apple Store បើមិនគោរពតាមមុខងារសុវត្ថិភាពថ្មីធ្វើ ឲ្យអ្នកប្រើប្រាស់រារាំងអ្នកផ្សាយពាណិជ្ជកម្មមិនឲ្យតាម ដានពួកគេនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌឺលីម៉ែល។ ក្រុមហ៊ុនបាននិយាយថា លក្ខណៈពិសេសនាពេលខាងមុខហៅថា “តម្លាភាពតាមដានកម្មវិធី” នឹងស្នើសុំការអនុញ្ញាតពីអ្នកប្រើប្រាស់មុនពេលក្រុមហ៊ុន និងកម្មវិធីត្រូវបានអនុញ្ញាតឲ្យតាមដានសកម្មភាពរបស់ពួកគេ នៅលើអ៊ីនធើណេតដោយពួកគេអាចបដិសេធ ឬអនុម័តដោយចុចប៊ូតុង។វាត្រូវបានកំណត់ថានឹងដាក់ឲ្យដំណើរការនៅឆ្នាំនេះ ប៉ុន្តែក្រុមហ៊ុន Apple បានជំរុញកាលបរិច្ឆេទនៃការដាក់ឲ្យដំណើរការដើម្បីឲ្យអ្នកអភិវឌ្ឍន៍មានពេលវេលាបន្ថែមទៀតក្នុងការផ្លាស់ប្តូរស្របតាមច្បាប់ថ្មី។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសក្រិក លោក Nikos Dendias នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា សហភាពអឺរ៉ុបគួរតែចាត់វិធានការ ជុំវិញឥរិយាបថបំពានច្បាប់របស់តួកគី ដោយលើកឡើងថា ទីក្រុងអង់ការ៉ា បានបរាជ័យក្នុងការឆ្លើយតប ចំពោះកាយវិការប្រកបដោយសុឆន្ទៈរបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសអឺរ៉ុបនានា នៅថ្ងៃចន្ទនេះ បានធ្វើកិច្ចពិភាក្សាគ្នា ថាតើមានមូលដ្ឋានសម្រាប់ការដាក់ទណ្ឌកម្ម លើប្រទេសតួកគី ដែលធ្វើឲ្យជ្រួលច្របល់ក្នុងជម្លោះមួយ ជាមួយសមាជិកសហភាពអឺរ៉ុប គឺប្រទេសក្រិកនិងស៊ីប ជុំវិញរឿងកម្មសិទិ្ធតំបន់ឆ្នេរ...
ប្រាសាក់ ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាប័ណ្ណ ស្របច្បាប់ពីធនាគារជាតិនៃកម្ពុជា បានបង្កើតយុទ្ធនាការ «រួមគ្នាទិញវ៉ាក់សាំងដើម្បីកម្ពុជា» ដើម្បីឆ្លើយតបនឹងសេចក្ដីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលថ្មីៗនេះអំពីការបរិច្ចាគសប្បុរសធម៌ ដើម្បីប្រមូលថវិកាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់ការពារអាយុជីវិតប្រជាជនកម្ពុជា។ យុទ្ធនាការនេះអនុញ្ញាតឱ្យអតិថិជន ប្រាសាក់និងសាធារណជនអាចចូលរួម បរិច្ចាគថវិកាផ្ទាល់ខ្លួនបានយ៉ាងងាយស្រួលតាមរយៈការផ្ទេរប្រាក់ចូលទៅកាន់ គណនីប្រាសាក់ ‘Covid-19 Vaccine Fund’ ដើម្បីប្រគល់ជូនរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាក់ជូនប្រជាជនកម្ពុជា។ អតិថិជនប្រាសាក់និងសាធារណជន អាចចូលរួមបរិច្ចាគតាមការស្ម័គ្រចិត្ត តាមគណនីដូចខាងក្រោម៖ឈ្មោះគ្រឹះស្ថាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ...