កីឡាករ Mario Hermoso និងកីឡាករ Yannick Carrasco សុទ្ធតែជាអ្នកអាចស៊ុតបញ្ចូលទីបានម្នាក់មួយគ្រាប់ជូន AT Madrid ដើម្បី យកជ័យជំនះលើ Salzburg និងកក់យកកៅអី១៦ក្រុមចុងក្រោយChampion League។ តាមពិតមុនការប្រកួតនេះ AT Madrid ធ្លាប់ទទួលបានជ័យជំនះម្តងរួចទៅហើយទៅលើក្រុម Salzburg ក្នុងលទ្ធផល៣ទល់នឹង២ហើយជាក់ស្តែងខ្លួនត្រូវ ការតែ១ពិន្ទុប៉ុណ្ណោះ ពីការប្រកួតយប់មិញ។...
បរទេស៖ទីភ្នាក់ងារ ចិនស៊ិនហួចេញផ្សាយនៅ ថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថាប្រទេស ប្រេស៊ីលដែលជា ប្រទេសផលិតនិងនាំចេញកាហ្វេច្រើនជាង គេបំផុតលើលោកនោះ ត្រូវបានគេមើលឃើញថាមាន តួលេខនាំចេញកើនឡើងដល់ទៅ៣២,២ភាគគិតត្រឹមខែវិច្ឆិកា នេះបើប្រៀបធៀបទៅនឹងតួលេខឆ្នាំទៅ។ ក្នុងខែវិច្ឆិកានេះប្រេស៊ីល នាំកាហ្វេចេញក្នុងទំហំប្រមាណជា៤,៣លានបេ (១បេស្មើនឹង៦០គីឡូក្រាម) ដែលក្នុងមានប្រមាណជា៨៥ភាគរយជា ប្រភេទកាហ្វេអារ៉ាប៊ីកានេះបើយោងតាមការបញ្ជាក់ របស់ក្រុមតំណាងអ្នកពាណិជ្ជកម្មរបស់ប្រេស៊ីលនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ តាមរបាយការណ៍ក៏អាចបញ្ជាក់ បានដែរថាចាប់ពីខែមករាដល់ខែវិច្ឆិកាឆ្នាំប្រទេសប្រេស៊ីល បានធ្វើការនាំចេញកាហ្វេរហូតទៅដល់៣៩,៧លានបេគឺមានការ កើនឡើងប្រមាណជា៥,៧ភាគរយបើធៀប ទៅនឹងទំហំនាំចេញដែលខ្លួនធ្វើបានកាលពីឆ្នាំ២០១៩៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែត abcnews នៅថ្ងៃនេះបានសរសេរថា មន្ទីរប៉ង់តាហ្គោនបានធ្វើឲ្យគ្រប់គ្នាមានការភ្ញាក់ផ្អើល យ៉ាងខ្លាំងដោយការ សម្រេចចិត្តកាត់ជំនួយរបស់ខ្លួន ទាំងអស់សម្រាប់កិច្ចការងារប្រឆាំងភេវរកម្មនៃទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក CIA។ នៅក្នុងលិខិតមួយដែលផ្ញើជូនទៅដល់អង្គភាព CIA ពីសំណាក់រដ្ឋមន្ត្រីក្រសួងការពារជាតិបណ្តោះអាសន្នលោក Christopher Miller បានបញ្ជាក់ថាផែនការកាត់ជំនួយនេះនឹងចូលជាធរមានចាប់ពី ថ្ងៃទី៥ខែមករាខាងមុខនេះ។ ទោះបីជាយ៉ាងណាក្តីគេនៅមិនទាន់ បានដឹងច្បាស់ទេថាតើការសម្រេចចិត្តមួយនេះធ្វើឡើង ក្រោមមូលហេតុអ្វីនោះទេហើយតើវានឹងអាចធ្វើឲ្យប៉ះពាល់ ដល់កម្រិតណាទៅលើ...
អង់គ្លេស៖ របាយការណ៍សុខភាព អាកាសធាតុថ្មីព្រមានថា ចំនួនប្រជាជនដែលមានអាយុលើសពី ៦៥ឆ្នាំបានទទួលមរណភាព ដោយរលកកម្តៅកើនឡើងទ្វេដងនៅក្នុងចក្រភពអង់គ្លេស ចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ ដោយសារឥទ្ធិពល នៃការផ្លាស់ប្តូរអាកាសធាតុប៉ះពាល់ដល់សុខភាពនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ អ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ College London បានតាមដានទំនាក់ទំនង រវាងការប្រែប្រួលអាកាសធាតុ និងសុខភាពនៅជុំវិញពិភពលោក ដោយវាយតម្លៃសូចនាករពិភពលោកជាង៤០។ពួកគេបានរកឃើញថា គ្មានប្រទេសណាអ្នកមាន ឬអ្នកក្រណាម្នាក់មានភាពស៊ាំពីផលប៉ះពាល់សុខភាពនៃការកើនឡើងនៃសីតុណ្ហភាពពិភពលោក ហើយបើគ្មានសកម្មភាពវានឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សកាន់តែខ្លាំងឡើង។ រលកកម្តៅគឺជាផលប៉ះពាល់សុខភាពដ៏សំខាន់មួយនៃការផ្លាស់ប្តូរអាកាសធាតុដែលបណ្តាលឲ្យមានមនុស្សស្លាប់ ជំងឺពីភាពតានតឹង...
អាមេរិក៖ក្រុមហ៊ុន Amazon Web Services ជាវេទិកាសេវាកម្ម Cloud របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon នៅសហរដ្ឋអាមេរិក នឹងបង្កើនការវិនិយោគរបស់ខ្លួន នៅក្នុងទីផ្សារកុំព្យូទ័រ Cloud កំពុងរីកចម្រើនក្នុងប្រទេសចិន និងពន្លឿនជំហានរបស់ខ្លួន ក្នុងការផ្តល់សេវា cloud បន្ថែមទៀតក្នុងគោលបំណងជំរុញ ការផ្លាស់ប្តូរឌីជីថល និងធ្វើឲ្យប្រសើរឡើងនូវសហគ្រាសចិនយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ លោក Gu...
កីឡាករ Demba ba គឺជាអ្នកដឹកនាំគេ ក្នុងការតវ៉ាប្រឆាំង យ៉ាងខ្លាំងក្លានៅក្រៅទីលានប្រកួតក្រោយពេលដែលជំនួយការ គ្រូបង្វឹករបស់ PSG លោក Pierre Webo ត្រូវបានអជ្ញាកណ្តាលទី៤ក្នុងការប្រកួតប្រើប្រាស់ ពាក្យរើសអើងមកលើករូបគាត់។ ការប្រកួតគ្នានៅក្នុងគ្រុប H នេះត្រូវបានផ្អាកជាផ្លូវការក្រោយពេល ដែលការឈ្លោះប្រកែកទាស់ទែងគ្នាគឺមិនអាចដោះស្រាយ បានដោយសារតែសម្តីរបស់ អជ្ញាកណ្តាលជនជាតិរ៉ូមេនីលោកSebastian Coltescu ដែលបានប្រើប្រាស់ ពាក្យថា...
ប៉េកាំង៖ ប្រទេសចិនបានបញ្ជូនផ្កាយរណបចំនួនពីរសម្រាប់ការចាប់យករលកទំនាញផែនដី ទៅក្នុងគន្លងដែលបានគ្រោងទុកពីមជ្ឈមណ្ឌលបាញ់បង្ហោះ ផ្កាយរណបស៊ីជាំង ក្នុងខេត្តស៊ីឈួននៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ផ្កាយរណបទាំង ២ ដែលបង្កើតឡើងដោយកម្លាំងទំនាញរលកអេឡិចត្រូម៉ាញ៉េទិច អេឡិចត្រូនិចនៃកម្លាំងទំនាញផែនដី ត្រូវបានបាញ់បង្ហោះដោយកាំជ្រួចដឹក Long March-11 នៅម៉ោង ៤ និង១៤ នាទី (ម៉ោងនៅទីក្រុងប៉េកាំង) ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ ការបាញ់បង្ហោះនៅថ្ងៃព្រហស្បតិ៍នេះ គឺជាបេសកកម្មលើកទី ៣៥៥ នៃស៊េរីរ៉ុក្កែតត្រកូល...
អូតាវ៉ា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសកាណាដា បានអនុម័តលើវ៉ាក់សាំងកូវីដ១៩ជាលើកដំបូងរបស់ខ្លួន និងបាននិយាយថា ការចាក់ដំបូង នឹងអាចធ្វើឡើង និងចាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីសប្តាហ៍ក្រោយ ទន្ទឹមនឹងនេះដែរ ពលរដ្ឋកាណាដា នឹងអាចចាក់ថ្នាំបង្ការរោគពីដើមរហូតដល់ចុងខែកញ្ញា ។ កាណាដា ជាប្រទេសទី៣...
ចិន៖បើតាមការអះអាងរបស់មន្ត្រីកំពូលថា ប្រទេសចិននឹងបន្តមានវិធីសាស្រ្តវិជ្ជមាន និងការប្រយ័ត្នប្រយែងចំពោះ ការរីកចម្រើនយ៉ាងឆាប់រហ័ស នៃឧស្សាហកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែនឹងធ្វើការឃ្លាំមើលយ៉ាងដិតដល់ លើករណីធំធេងពេកក្នុងការបរាជ័យ លើវិស័យនេះ ខណៈអនុម័តវិធានការណ៍ ឲ្យបានទាន់ពេលវេលា និងគោលដៅ ដើម្បីការពារហានិភ័យជាប្រព័ន្ធថ្មីយោងតាមការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។ លោក Guo Shuqing លេខាបក្សនៃធនាគារប្រជាជនចិន ដែលជាធនាគារកណ្តាលបាននិយាយនៅក្នុងសុន្ទរកថា មួយតាមរយៈតំណភ្ជាប់វីដេអូ ទៅនឹងមហោស្រពភាពយន្ត FinTech របស់ប្រទេសសិង្ហបុរី។ក្រុមហ៊ុនបច្ចេកវិទ្យា...
ម៉ានីល៖ ប្រធានាធិបតីវ័យ ៧៥ឆ្នាំ របស់ប្រទេសហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទ័រតេ បានអះអាងថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីចុះចេញពីតំណែង នៅពេលដែលមានភស្តុតាងបង្ហាញថា លោក ឬ សមាជិកនៃគណៈរដ្ឋមន្រ្តីរបស់លោក ទទួលបានប្រាក់សូម្បី ០១ប៉េសូពីអំពើពុករលួយ ដោយនិយាយថា គ្មានការប្រើប្រាស់ការគ្រប់គ្រងដោយគ្មានការទុកចិត្តពីសាធារណជនឡើយ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០...