ព័ត៌មានអន្តរជាតិ

រុស្ស៊ីវាយប្រហារ ទីស្នាក់ការយោធា អ៊ុយក្រែន

ប្រភព ៖ AFP

បរទេស ៖ ក្រសួងការពារជាតិនៅទីក្រុងមូស្គូបានប្រកាសថា ប្រទេសរុស្ស៊ី បានធ្វើការវាយប្រហារ ទៅលើទីបញ្ជាការយោធាអ៊ុយក្រែន ដែលបញ្ជាកងទ័ពនៅក្នុងផ្នែក ភាគខាងត្បូងនៃផ្នែកខាងមុខ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធ ក្រសួងបាននិយាយថា មូលដ្ឋានយោធា កងទ័ពអ៊ុយក្រែន និងផ្នែករឹងត្រូវបានវាយប្រហារ ដោយការវាយប្រហារ តាមអាកាស កាំជ្រួច និងកាំភ្លើងធំរួមបញ្ចូលគ្នា ។

នៅព្រឹកថ្ងៃដដែលដោយ ដកស្រង់សមាជិក ក្រុមតស៊ូក្នុងតំបន់ សារព័ត៌មាន RIA Novosti បានរាយការណ៍ថា យោធារុស្ស៊ីបានកំណត់គោលដៅ ទីស្នាក់ការរបស់អ៊ុយក្រែននៅកណ្តាលទីក្រុងកំពង់ផែ Odessa ។ យោងតាមរបាយការណ៍ ការផ្ទុះចំនួនបីបានកើតឡើងនៅក្នុងតំបន់នេះ ។ កម្លាំងតស៊ូក្នុងតំបន់បានរាយការណ៍ថា មានរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនបានសម្រុកមកកាន់ទីស្នាក់ការ ដោយបន្ថែមថាតំបន់នេះត្រូវបានរារាំង ដោយអាជ្ញាធរអ៊ុយក្រែន ។

ប្រមុខរដ្ឋបាលតំបន់ Odessa លោក Oleg Kiper បានបញ្ជាក់ថា មានការវាយប្រហារនៅក្នុងទីក្រុងនេះ ដែលលោកបាននិយាយថា ពាក់ព័ន្ធនឹងមីស៊ីលផ្លោង និង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣នាក់។ ទោះយ៉ាងណា លោកអះអាងថា មានតែហេដ្ឋារចនាសម្ព័ន្ធ ស៊ីវិលប៉ុណ្ណោះដែលត្រូវបានខូចខាត៕
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top