ភ្នំពេញ៖ តំបន់សក្តានុពល ជាប់ផ្លូវក្រវ៉ាត់ក្រុងទី២បច្ចុប្បន្ននេះកំពុងមានសន្ទុះអភិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅគម្រោងលើបុរី និងដីសម្រាប់សាងសង់លំនៅដ្ឋាន ខណៈផ្លូវក្រវ៉ាត់ក្រុងទី២នេះមានផ្លូវខ្វាត់ខ្វែងងាយស្រួលក្នុងការធ្វើចរាចរណ៍ និងដឹកជញ្ជូនទំនិញច្រើន ដែលបានបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋប្រកបអាជីវកម្ម និងមុខជំនួញបានគ្រប់ប្រភេទ។ រាប់ចាប់ពីម្តុំស្ពានព្រែកសំរោងរហូតទៅដល់រោងចក្រថៃហ្គឺផ្លូវជាតិលេខ១ មានសន្ទុះអភិវឌ្ឍន៍ខ្លាំង ប្រជាពលរដ្ឋកំពុងនាំគ្នាសម្រុកទៅទិញម្តុំច្រើន ដោយសារតំបន់នោះ មានផាសុកភាពនិងអំណោយផលល្អ ម្យ៉ាងទៀតចំពោះការរស់នៅតំបន់នោះវិញ ប្រជាពលរដ្ឋមានលក្ខណៈទាន់សម័យដោយសារតែស្ថិតនៅក្នុងទីក្រុងភ្នំពេញ មានផ្សារទំនើប និងតំបន់កម្សាន្តទៀតផង។ បើតាមការអះអាងពីអ្នកជំនាញអចលនទ្រព្យ នៅថ្ងៃអនាគតតំបន់នេះនឹងទាក់ទាញការវិនិយោគកាន់តែច្រើន ព្រោះមានគម្រោងធំដូចជា ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីជាដើម...
តូក្យូ៖ប្រអប់ដ៏តូចមួយដែលធ្វើដណើរជាមួយអវកាស Hayabusa2 បានសង្ឈឹមថា មានផ្ទុកនូវគំរូដីពីអាចម៍ផ្កាយនៅឆ្ងាយបានទៅដល់ ប្រទេសជប៉ុនហើយនាពេលនេះ ដើម្បីស្រាវជ្រាវអំពីដើមកំណើតនៃជីវិតនិងការវិវត្តនៃប្រព័ន្ធ ព្រះអាទិត្យ យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។ ២ថ្ងៃបន្ទាប់ពីត្រូវបានយកចេញពីវាលខ្សាច់អូស្រ្តាលីក ប្រអប់ត្រូវបានរក្សាទុកយ៉ាងប្រុងប្រយ័ត្ននៅក្នុងធុងដែកមួយត្រូវបានដឹកតាមរថយន្តទៅកាន់ ស្ថានីយ៍រុករកអវកាស Sagamihara របស់ទីភ្នាក់ងារអវកាសជប៉ុននៅតំបន់ Kanagawa ពីអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ។ អនុប្រធាន JAXA លោក Hitoshi Kuninaka...
Cristiano Ronaldo បាននិយាយថា គេមិនដែលមើលឃើញ Lionel Messi ជាគូប្រជែងនោះទេ និងតែងតែមានទំនាក់ទំនងល្អនឹងគ្នា។ កីឡាករសញ្ជាតិព័រទុយហ្គាល់ទាត់ប៉េណាល់ទីចូលពីរគ្រាប់ក្នុងកីឡដ្ឋាន Camp Nou ជួយ Juventus យកឈ្នះ Barcelona ៣-០។ ក្នុងជំនួបនេះដែរ Ronaldo បានជួប Messi ជាលើកដំបូង ក្រោយខកខានលេងប៉ះគ្នាជាង២ឆ្នាំ។...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអង្គារនេះបានឲ្យដឹងថា ប្រទេសអូស្ត្រាលីគឺនឹងត្រៀមដាក់ស្នើសុំច្បាប់ថ្មីមួយទៅសភាជាតិ ដែលនឹងអាចឲ្យក្រុមហ៊ុនបច្ចេកវិទ្យា យក្សដូចជា Facebook និង Googleជាដើមក្នុងការបង់លុយ សម្រាប់មតិកាព័ត៌មាន ចេញពីមុខងារសារព័ត៌មានរបស់ខ្លួន។ រដ្ឋាភិបាលអូស្ត្រាលីបានប្រកាសថានេះ គឺច្បាប់ដំបូងបំផុតលើលោកដែល នឹងអាចអនុញ្ញាតិឲ្យអង្គភាពសារព័ត៌មានក្នុងការទទួលបានកម្រៃ ដ៏សមរម្យមួយពីសំណាក់ក្រុមហ៊ុន យក្សទាំងនេះសម្រាប់កិច្ចការងារដែលពួកគេខិតខំធ្វើ។ ទោះបីជាយ៉ាងណាក្តីក្រុមហ៊ុនទាំងនោះ បានឆ្លើយតបថាសេចក្តីព្រាងច្បាប់ថ្មីនេះ នឹងអាចធ្វើឲ្យប៉ះពាល់និងរារាំងការផ្តល់ព័ត៌មានទៅ ឲ្យក្រុមអ្នកប្រើប្រាស់និងអ្នកអានជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
កូរ៉េខាងត្បូង៖ស្បែកសិប្បនិម្មិតដែលជាបច្ចេកវិទ្យាថ្មី សម្រាប់ទាហាននូវថាមពលនៃភាពមើលមិនឃើញនៅលើសមរភូមិដោយប្រើប្រាស់ អេក្រង់ដែលមានទំហំភីចសែលឡើងកម្តៅ ឬត្រជាក់ដោយស្វ័យប្រវត្តិទៅតាមបរិស្ថានជុំវិញខ្លួន នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ក្រុមជនជាតិខាងត្បូងកូរ៉េមួយក្រុមបានបង្កើតស្បែក ដែលមានប្រភេទអាវក្រោះប្រើកម្ដៅ និងធ្វើឲ្យត្រជាក់តាមពណ៌ទៅតាមស្ថានភាពបរិយាកាសជុំវិញ ដែលមានសមត្ថភាពផ្លាស់ប្តូរពីមួយទៅមួយក្នុងរយៈពេលតែ៥ វិនាទី។ ត្រូវបានរចនាឡើងជាបំណះឧបករណ៍តម្បាញត្រូវបានផលិតចេញពីអេក្រង់ភីកសែលប្រើអេក្រង់គ្រីស្តាល់រាវត្រូពិក ដើម្បីឆ្លើយតបយ៉ាងរហ័សទៅនឹងតំបន់ជុំវិញ និងលាក់បាំងស្បែករបស់មនុស្សក្នុងជួរពហុទិដ្ឋភាព។ បច្ចុប្បន្ននេះបំណះស្ថិតនៅក្នុងដំណាក់កាលដំបូង ប៉ុន្តែក្រុមការងារបានប្រាប់ Defense One ថាឧបករណ៍ទាំងនេះប្រើម៉ាស៊ីនថតមីក្រូពិសេសអាចឲ្យពួកគេឆ្លើយតបដោយស្វ័យប្រវត្តទៅនឹងតំបន់ជុំវិញនោះ។ ការសិក្សាស្រាវជ្រាវបានចុះផ្សាយក្នុងទស្សនាវដ្តី Advanced Functional Material...
ការប្រកួតរវាងក្រុម PSG និង Istanbul ត្រូវបានផ្អាកសិននៅយប់មិញនេះ ក្រោយពីអាជ្ញាកណ្ដាលទី៤ ក្នុងទីលានបាននិយាយរើសអើង ទៅលើគ្រូជំនួយខាង Istanbul ។ អំឡុងការប្រកួតនេះ ក្រោយពីមានការបង្កកំហុសនៅលើទីលានហើយ ខាងក្រុមការងារគ្រូបង្វឹករបស់ Istanbul ក៏ចេញមកតវ៉ាជាមួយអាជ្ញាកណ្ដាល។ នៅភ្លាមនោះ លោកអាជ្ញាកណ្ដាលទី៤ក្នុងការប្រកួត បាននិយាយពាក្យសម្ដីមិនសមរម្យទៅលើគ្រូជំនួយឈ្មោះ Pierre Webo ឡើយ។ ដោយសារតែការបោះសម្ដីរើសអើងនេះហើយ...
ក្លឹប Manchester United បានធ្លាក់ចេញពីពានរង្វាន់ Champions League ហើយ បន្ទាប់ពីប្រកួតណាត់ចុងក្រោយក្នុងពូល H ចាញ់ RB Leipzig ៣-២ កាលពីយប់មិញ។ ក្រុមលោក Oke Gunnar Solskjaer ត្រូវការត្រឹមតែស្មើប៉ុណ្ណោះដើម្បីឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ប៉ុន្តែពួកគេធ្វើមិនបាន។ យ៉ាងណាការប្រកួតក្នុងពូល H...
(ភ្នំពេញ) ថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០៖ អីយ៉ា…!! កាន់តែរំភើប និងកាន់តែភ្ញាក់ផ្អើលជាមួយនឹងកំពូលប្រូម៉ូសិនពីក្រុមហ៊ុន សាមសុង! ឆ្នាំចាស់ជិតដាច់ផ្លាស់ចូលឆ្នាំថ្មីហើយ… នេះជាកាដូពិសេសថ្មីសម្រាប់អតិថិជនទាំងអស់! រាល់ការទិញកំពូលទូរស័ព្ទឆ្លាតវៃអេក្រង់បត់ Samsung Galaxy Z Flip និង Samsung Galaxy S20 FE...
the Goal នៅថ្ងៃនេះបានសរសេរ យ៉ាងច្បាស់ថាកីឡាករខ្សែបម្រើបារាំង Paul Pogba មកដល់ពេលនេះគឺពិតជាចង់ចាកចេញពី Old Trafford ហើយកំពុងដាក់គោលដៅ ទៅលេងនៅអេស្បាញ ជំនួសវិញ។ តាមការអះអាងរបស់ Eurosport ក៏បានបញ្ជាក់ដែរថាភ្នាក់ងាររបស់កីឡាករគឺលោក Raiola បានប្រាប់ទៅកាន់ក្រុមអ្នកកាសែត ហើយថាកីឡាកររូបនេះ មិនសប្បាយចិត្តក្នុងការបន្ត លេងជាមួយនឹងក្លឹបបិសាចក្រហម Man UTD...
បរទេស៖ ប្រទេសកូរ៉េខាងជើង នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ប្រទេសជប៉ុន ពីបទធ្វើសកម្មភាពនានា ដើម្បីសម្រេចមហិច្ឆតា ឆ្លងសមុទ្រ ក្រោយទីក្រុងតូក្យូបានបាញ់បង្ហោះ នូវផ្កាយរណបដ៏ទំនើបមួយជាមួយប្រព័ន្ធទំនាក់ទំនងឡស៊ែ ចូលទៅក្នុងគន្លងលំហរយ។ ទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋរបស់ទីក្រុងព្យុងយ៉ាង KCNA បាននិយាយថា សកម្មភាពយោធានានា ដែលកំពុងតែកើតមាននៅក្នុងប្រទេសជប៉ុន គឺជាការផ្តួចផ្តើមគំនិតដ៏ខ្លាំងក្លា ដើម្បីសម្រេចគម្រោងវាតទីនៅបរទេសរបស់ប្រតិកិរិយារបស់ជប៉ុន។ គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍បែបនេះពីទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់ទីក្រុងព្យុងយ៉ាងនេះ គឺត្រូវបានធ្វើឡើង ស្របពេលដែលជប៉ុនកំពុងតែបង្កើនការចំណាយលើការពារជាតិ...