អាមេរិក៖ក្រុមហ៊ុនផ្កាយរណប SpaceX អាចនឹងចាប់ផ្តើមបំពេញបេសកកម្មទៅកាន់ភពព្រះចន្ទឆាប់ៗនៅឆ្នាំ ២០២២ បន្ទាប់ពីចូលរួមក្នុងការប្រណាំងដើម្បីអភិវឌ្ឍលើផែនដីតាមភពព្រះច័ន្ទសម្រាប់អង្គការអវកាសណាសានេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ការកំណត់ពេលវេលាលើកនេះដោយការសម្រេចចិត្តរបស់ប្រធានក្រុមហ៊ុន SpaceX គឺលោក Gwynne Shotwell បាននិយាយអំពីមហិច្ឆតារបស់ក្រុមហ៊ុនក្នុងកំឡុងពេលទំនាក់ទំនងតាមប្រព័ន្ធ NASA នៅសប្តាហ៍នេះ។ ក្នុងអំឡុងការសន្ទនាតាមប្រព័ន្ធ NASAS លោក Shotwell បាននិយាយថា យើងកំពុងមានគោលបំណងដើម្បីទម្លាក់ផ្កាយនៅលើផ្ទៃភពព្រះច័ន្ទនៅឆ្នាំ២០២២។ នាពេលថ្មីៗនេះក្រុមហ៊ុន SpaceX ត្រូវបានជ្រើសរើសដោយអង្គការណាសាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៥...
ភ្នំពេញ៖លោក លី សៀងហុង ក្លាយជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡាជាអនុប្រធានសហព័ន្ធកីឡាប៊ូលីងកម្ពុជាក្រោមការបោះឆ្នោតជ្រើសរើសសមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១ (២០១៩-២០២៤)ដែលប្រព្រឹត្តទៅនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា៕ សម្រាប់សមាជិកប្រតិបត្តិសហព័ន្ធអាណត្តិទី១មាន៩រូបរួមមានលោក លី សៀងហុង ជាប្រធាន និងលោក អ៊ុក សិទ្ធិជាតិ អនុប្រធាន លោកជី ថ្ម...
ភ្នំពេញ៖ក្រុមកីឡាការិនីទំាងក្រុមទី២ និងក្រុមកីឡាករទី២ឡើងវគ្គ១៦ចុងក្រោយនៃព្រឹត្តការណ៍នៃការប្រកួតកីឡា ប៉េតង់ជ្រើសរើសជើងឯកពិភពលោក យុវជន និងនារី លើកទី១៧ នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិកដែលមាន៤៩ប្រទេសចូលរួម។ លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជាបានមានប្រសាសន៍ថា ក្រុមកីឡាការិនីទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី...
ស្មាតហ្វូនគឺជាឧបករណ៍ប្រើប្រាស់ដ៏សំខាន់មួយក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់មនុស្ស ដោយមិនថារាស្ត្រសាមញ្ញធម្មតា ឬមេដឹកនាំកំពូលៗក្នុងលោកក៏សុទ្ធសឹងតែកាន់ស្មាតហ្វូនក្នុងដៃ។ តើអ្នកធ្លាប់ដឹងទេប្រធានាធិបតីអាមេរិក ឥណ្ឌា កូរ៉េខាងជើង និងបារាំងប្រើប្រាស់ទូរសព្ទម៉ាកអ្វីខ្លះ? ប្រធានាធិបតីអាមេរិកលោក Donald Trump – iPhone កាលពីប៉ុន្មានឆ្នាំមុន Trump ធ្លាប់ត្រូវបានគេប្រទះឃើញថាមានប្រើប្រាស់ស្មាតហ្វូន Samsung Galaxy របស់ក្រុមហ៊ុនកូរ៉េខាងត្បូងដើម្បីបង្ហោះមាតិកានៅលើបណ្តាញសង្គម Twitter។ ប៉ុន្តែក្រោយមក Trump ក៏ប្តូរមកប្រើប្រាស់...
បាងកក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ថា គ្រោះរញ្ជួយដីបានអង្រួននៅជិតព្រំដែនថៃឡង់ដ៏ និងឡាវ នៅព្រឹកថ្ងៃព្រឹកហស្បតិ៍នេះ ប៉ុន្តែមិនទាន់មានសេចក្តី រាយការណ៍ភ្លាមៗនៃអ្នកស្លាប់ ឬបង្កការខូចខាតនៅឡើយទេ ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS)បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ វាយ ប្រហារដែលមានជម្រៅ១០គីឡូម៉ែត្រ ចម្ងាយប្រមាណ៩២គីឡូម៉ែត្រ...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់អំពីសុខទុក្ខប្រជានុរាស្រ្តជាកូនចៅ ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងសំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទាន ព្រះរាជអំណោយ ជូនដល់ប្រជាកសិករក្រីក្រ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមគ្រូពេទ្យ នៅភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រមាណជាង ៥៣៣គ្រួសារ នាវេលាព្រឹកថ្ងៃទី២១...
ដាម៉ាស់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា នៅថ្ងៃពុធនេះ ប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសស៊ីរី បានឆ្លើយតបទៅនឹងការវាយប្រហារមីស៊ីលបរទេសមកលើក្រុងដាម៉ាស់ ។ ទូរទស្សន៍រដ្ឋបានឲ្យដឹងថា ប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់មីស៊ីលមួយចំនួននៅភាគខាងត្បូងនៃទីក្រុងដាម៉ាស់ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា សំឡេងផ្ទុះបានកើតឡើងនៅទូទាំងរដ្ឋធានី នៅព្រឹកថ្ងៃពុធនេះ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
ណាសា៖អង្គការណាសាបញ្ជាក់ថា ចំហាយទឹកមានវត្តមាននៅក្រោមទឹកកកនៃព្រះច័ន្ទ Europa របស់ Jupiter ដយគ្រប់គ្រងលើទ្រឹស្តីថា មានមហាសមុទ្រ ២ ដងធំជាងទំហំនៅលើផែនដីដែលលាក់នៅក្រោមផ្ទៃដីនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ ទីភ្នាក់ងារអវកាសអាមេរិកបានរកឃើញចំហាយទឹកដែលស្រដៀងនឹងចំហាយទឹកនៅខាងលើផ្ទៃទឹកកករបស់Europa ត្រូវបានគេរកឃើញថា ជារលកពន្លឺនៃពន្លឺអ៊ីនហ្វ្រារ៉េដបញ្ចេញ។ ការស្រាវជ្រាវបានបង្ហាញថា ព្រះចន្ទបញ្ចេញទឹកជាង ៥.០០០ ផោនក្នុងមួយវិនាទីដែលគ្រប់គ្រាន់សម្រាប់អាងហែលទឹកទំហំអូឡាំពិកក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ។ ការរកឃើញទាំងនេះក៏បានបង្កើតទ្រឹស្តីមួយដែលមានជាយូរមកហើយដែលមហាសមុទ្រ ២ ដងនៃមហាសមុទ្រនៅលើផែនដីលាក់ខ្លួននៅក្រោមសម្បកទឹកកក។ ដោយមានការសង្ស័យថា មានទឹកក្តៅឧណ្ហ ៗ...
ស្រីស្រស់ ប្រុសស្អាតក្នុងវិស័យចម្រៀង KPOP ទាំង៩រូបនេះ មិនត្រឹមតែមានទម្រង់មុខស្អាតដូចទេពអប្សរនោះទេ ថែមទាំងស្បែកសដូចព្រិល ដែលធ្វើឲ្យអ្នកណាឃើញហើយក៏ច្រណែន។ អាចនិយាយបានថា វិស័យចម្រៀងកូរ៉េ បានរីកចម្រើនដល់កំពូលហើយ ដោយត្រូវបានគេស្គាល់ស្ទើរទូទាំងពិភពលោក។ ទន្ទឹមនឹងនោះផងដែរ គឺជាកាលវិភាគដែលរវល់ដកឃ្លាមិនរួចសម្រាប់តារា KPOP ជាច្រើនរូប។ ដោយហេតុនោះហើយ មិនត្រឹមតែសុខភាពរបស់ពួកគេទេដែលធ្លាក់ចុះ សូម្បីស្បែកមុខរបស់ពួកគេក៏មានផលប៉ះពាល់មិនតិចដែរ ដោយត្រូវផាត់មុខក្រាស់ៗ ក៏ដូចជាត្រូវពន្លឺជះខ្លាំងគ្រប់ពេលវេលា។ យ៉ាងណាក្ដី ទោះស្ថិតនៅក្នុងស្ថានភាពណាក៏ដោយ...
នៅព្រឹកថ្ងៃនេះមានសេចក្ដីរាយការណ៍ថាមានគ្រោះរញ្ជួយដីមួយបានកើតឡើងនៅចំណុចព្រំប្រទល់ប្រទេសថៃ និងឡាវ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ និងការខូចខាតណាមួយនៅឡើយ។ នៅម៉ោង៦ និង៥០នាទីព្រឹកមិញនេះកម្លាំងរញ្ជួយ៦,១រ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រចម្ងាយប្រមាណជា៩២គីឡូម៉ែត្រពីទីរួមខេត្តណាន នៅភាគខាងជើងប្រទេសថៃ។ ការរញ្ជួយដីនេះបានធ្វើឲ្យមានរំញ័រនៅតំបន់ភាគខាងជើងប្រទេសថៃ ហើយមនុស្សនៅនៅក្នុងអាគារខ្ពស់ៗក៏បានទទួលអារម្មណ៍ពីរំញ័រនេះដែរ សូម្បីអ្នកនៅទៅក្រុងបាងកកចម្ងាយប្រហែល៦០០គីឡូម៉ែត្រក៏មានអារម្មណ៍ដឹងពីរំញ័រនេះដូចគ្នា។ មន្ត្រីខាងឧតុនិយមថៃបាន អះអាងថាមិនទាន់មានរបាយការណ៍ពីជនរងគ្រោះ និងការខូចខាតណាមួយនៅឡើយទេទាក់ទងនឹងការរញ្ជួយដីនេះ តែថាពួកគេនឹងត្រួតពិនិត្យលើសំណង់អាគារនៅតាមបុរាណស្ថានមួយចំនួននៅតំបន់នោះ៕ ប្រភព៖Sabay