សេអ៊ូល៖ ប្រមុខការពារជាតិនៃប្រទេសទាំងពីរបានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានសម្រេចចិត្តបញ្ឈប់សមយុទ្ធអាកាសរួមបញ្ចូលគ្នានៅរដូវរងារដើម្បីគាំទ្រដល់ការទូត ដែលកំពុងបន្តជាមួយប្រទេសកូរ៉េខាងជើង។ រដ្ឋមន្រ្តីក្រសួងការពារជាតិ Jeong Kyeong-doo និងរដ្ឋមន្រ្តីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Mark Esper បានប្រកាសសេចក្តីសម្រេចចិត្តនៅទីក្រុងបាងកក នៅខាងក្រៅកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន – បូក (ADMM-Plus) ។ សម្ព័ន្ធមិត្តបានគ្រោងធ្វើសមយុទ្ធអាកាសរួមគ្នារបស់ពួកគេនៅចុងខែនេះ ដែលមានឈ្មោះថាព្រឹត្តិការណ៍ហ្វឹកហាត់ហោះហើររួមគ្នាដែលជាការបង្វឹកផ្នែកខាងក្រោយនៃការធ្វើសមយុទ្ធនៅរដូវរងារដែលមានរហស្សនាមថា Vigilant Ace ដូចកាលពីឆ្នាំមុនបានគាំទ្រការទូតជាមួយកូរ៉េខាងជើង៕ដោយ...
ប៉េរូ៖ប្រាសាទMegalithic គឺជាប្រាសាទបុរាណមួយ ដែលមានអាយុកាល ៣០០០ ឆ្នាំត្រូវបានសាងសង់ ឡើសម្រាប់ធ្វើ ពិធីគោរពបូជា ព្រះគង្គានាសម័យនោះ ត្រូវបានរកឃើញដោយ ក្រុមបុរាណវិទូជនជាតិប៉េរូ នេះបើយោងតាមការ ចេញផ្សាយពី គេហទំព័រឌៀលីម៉ែល។ វិមានសាសនាមាន ប្រវែងជាង ១៣១ ហ្វីត និងមានទីតាំងស្ថិតនៅ ក្នុងប្រភពទឹកនៃទន្លេ Zaña Valley មានចម្ងាយប្រហែល...
លោក Felix គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ចង់ឈ្នះគ្រប់ប្រកួតទាំងអស់នៅស៊ីហ្គេម ២០១៩នៅប្រទេសហ្វីលីពីន ដើម្បីបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមយុវជនក្រោមអាយុ២២ឆ្នាំរបស់កម្ពុជាកំពុងហ្វឹកហាត់ជុំគ្នា ដើម្បីត្រៀមខ្លួនចេញទៅប្រកួតនៅស៊ីហ្គេម។ ដោយបច្ចុប្បន្ននេះមានកីឡាករជាង២០នាក់ដែលកំពុងហ្វឹកហាត់ ហើយលោក Felix នឹងត្រូវជ្រើសយកតែ២០នាក់ប៉ុណ្ណោះ តមតាមការកំណត់របស់ការប្រកួត។ ស្របពេលបញ្ជីឈ្មោះ២០នាក់នោះ អាចនឹងចេញក្រោយពីការប្រកួតមិត្តភាពទល់ក្រុមហុងកុងរួច។ ជាមួយការរំពឹងទុកសម្រាប់ស៊ីហ្គេមឆ្នាំនេះដែរ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានបញ្ជាក់ថាលោកចង់ឈ្នះការប្រកួតគ្រប់ទាំងអស់ក្នុងពូល និងបានឡើងទៅជុំបន្ដទៀត។ នេះជាអ្វីដែលគ្រប់គ្រូបង្វឹកទាំងអស់ចង់បាន ប៉ុន្តែវាមិនមែនជារឿងងាយស្រួលនោះទេ ព្រោះក្រុមទាំងអស់សុទ្ធតែល្អនិងប្រឹងប្រែងដូចគ្នា។ កម្ពុជានៅពូលA...
កូរ៉េ៖ តារាសម្តែងរូបសង្ហារ Ji Yang Wook មានដំណឹងថានឹងត្រឡប់ មកជួបអ្នកគាំទ្រក្នុង ខ្សែភាពយន្តថ្មី ។ ព័ត៌មានពី Koreaboo បានអោយដឹង នៅថ្ងៃទី ១៨ ខែវិច្ឆិកានេះថាខ្សែភាព ថ្មីដែល Ji Yang Wook ពិភាក្សាជាមួយអ្នកដឹកនាំ នេះមានចំណងជើងថា “...
កាលពីរដូវក្តៅកន្លងមកគ្រប់គ្នាបានជឿជាក់ថាកីឡាករខ្សែប្រយុទ្ធវេលGareth Baleស្ទើរតែបានផ្លាស់ទៅលេងនៅក្លឹបលីកកំពូលចិនJiangsu Suningពីអេស្បាញក្នុងកុងត្រាដែលអាចទទួលបានកម្រៃរហូតទៅដល់១លានផោនក្នុងមួយសប្តាហ៍ប៉ុន្តែចុងក្រោយត្រូវបានReal Madridបដិសេធតាមរយៈការទាមទារតម្លៃផ្ទេរថ្លៃ។ The Sunsportsនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានសរសេរថាតាមពិតមូលហេតុចុងក្រោយដែលReal Madridបានបដិសេធការផ្ទេរនេះនៅនាទីចុងក្រោយនោះគឺដោយសារតែក្លឹបជឿជាក់ថាMan Unitedនឹងហ៊ានចំណាយច្រើនសម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះឬជម្រើសមួយទៀតគឺការដោះដូរគ្នារវាងកីឡាករគោលដៅរបស់ខ្លួនPaul Pogbaជាមិនខាននៅក្នុងខែមករាឬយ៉ាងយូរណាស់ដល់រដូវក្តៅក្រោយ។ ទាំងReal Madridនិងគ្រូបង្វឹកក្លឹបលោកZidaneជាពិសេសអ្នកគាំទ្រក្លឹបមិនដែលមានបំណងចង់ឲ្យកីឡាករBaleបន្តនៅទីនេះឡើយតាមរយៈការមើលឃើញជាក់ស្តែងសូម្បីទំនាក់ទំនងល្អជាមួយនឹងមិត្តរួមក្លឹបក៏Baleមិនសូវមានឡើយ៕ ប្រែសម្រួល:ស៊ុនលី
ភ្នំពេញ ៖ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គតក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ យោងគេហទំព័រហ្វេសប៊ុករបស់ Royal du Cambodgeនៅថ្ងៃទី១៨ វិច្ឆិកា នេះ...
អាមេរិក៖យោងតាមការស៊ើបអង្កេតមួយបានឲ្យដឹងថា ក្រុមហ៊ុនGoogle កំពុងស្ថិតនៅក្នុងបញ្ជីខ្មៅនៃគេហទំព័រជាក់លាក់ដើម្បីរារាំងពួកគេ មិនឲ្យលេចចេញជាលទ្ធផលនៃការស្វែងរក ទោះបីមានការបដិសេធរបស់ក្រុមហ៊ុនយក្សបច្ចេកវិទ្យាក៏ដោយនេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។ របាយការណ៍របស់កាសែត Wall Street Journal បានអះអាងថា ក្រុមហ៊ុនស្រាវជ្រាវដ៏ធំមួយនេះបានចុះបញ្ជីគេហទំព័រសារឥតបានការមួយចំនួនចាប់តាំងពីដើមទសវត្សឆ្នាំ ២០០០ ក៏ដូចជាអ្នកដែលមានការរំលោភបំពានលើកុមារ ឬការរំលោភសិទ្ធិអ្នកនិពន្ធដើម្បីការពារពួកគេមិនឲ្យលេចចេញជាលទ្ធផលនៃការស្វែងរក។ កាសែតនេះក៏បានរាយការណ៍ផងដែរថា ការចេញផ្សាយអភិរក្សត្រូវបានដាក់ក្នុងបញ្ជីខ្មៅនៅក្នុងសារព័ត៌មាន Google ហើយបាននិយាយថា ខ្លួនបានឃើញឯកសារដើម្បីគាំទ្រការអះអាងនេះបង្កឲ្យមានការស្រែកយំពីភាពលម្អៀងខាងនយោបាយ។ គេហទំព័រស្តាំនិយម The Gateway...
ចិន៖ក្រុមហ៊ុន Microsoft Corpបានបង្ហាញឧបករណ៍អេក្រង់ពីររបស់ខ្លួននៅក្នុងប្រទេសចិន ខណៈផលិតផលស៊េរីរបស់ខ្លួនបានបង្ហាញពីកំណើនទ្វេដងនៃចំណុចខ្លាំងនៅក្នុងទីផ្សារកុំព្យូទ័រពាណិជ្ជកម្មរបស់ប្រទេសនេះយោងតាមការចេញផ្សាយពីគេហទំព័រឆៃណាឌៀលី។ លោក Panos Panay ប្រធានផ្នែកផលិតផលនៅក្រុមហ៊ុន Microsoft បាននិយាយថា ប្រទេសចិននៅតែជាទីផ្សារមួយដ៏ខ្លាំងបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកដោយអតិថិជនម្នាក់ៗ និងក្រុមហ៊ុនរីករាយនឹងការចង់បាននូវឧបករណ៍ដែលមានគុណភាពខ្ពស់។ លោក Panay បានបន្តថា ការទទួលយកផលិតផលរបស់យើងនៅក្នុងប្រទេសចិន គឺខ្លាំងណាស់។ អ្នកប្រើប្រាស់ក្នុងស្រុកស្រឡាញ់ផលិតផលរបស់យើង ហើយយើងកំពុងមើលឃើញការរីកចម្រើនមិនគួរឲ្យជឿ។ Surface Neo មានអេក្រង់ពីរ...
ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសពីសមាសភាពតាមប្រភេទកីឡា កម្ពុជាត្រូវបញ្ជូនឲ្យទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍កីឡា SEA Games លើកទី៣០ នៅប្រទេសហ្វីលីពីនហើយដើម្បីចូលជួបសម្តែងការគួរសម និងជម្រាប់លាសម្តេចតេជោ ហ៊ុន សែនចេញបំពេញបេសកកម្ម។ កីឡាចំនួន ៣០ប្រភេទ នេះមាន ១៧៦វិញ្ញាសារួម នឹងប្រតិភូ និងកីឡាករ កីឡាការិនី ចំនួន ៤០០នាក់។ ចំពោះ ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍...
The Sunsportsចេញផ្សាយនៅថ្ងៃអាទិត្យទី១៧ខែវិច្ឆិកានេះបានឲ្យដឹងថាកីឡាករខ្សែការពារអេស្បាញដែលមានឈ្មោះថាPau Torresត្រូវបានក្លឹបកាំភ្លើងធំArsenalរំពឹងថានឹងក្លាយទៅជាកូនសោរដើម្បីដោះស្រាយបញ្ហានៅតំបន់ការពារក្នុងរដូវកាលដែលនៅសេសសល់។ ប្រភពដដែលបានសរសេរទៀតថាArsenalកំពុងត្រៀមខ្លួនដើម្បីចចារទិញយកកីឡាករខ្សែការពារកណ្តាលរបស់ក្លឹបVillarrealរូបនេះក្នុងខែមករានេះទោះបីដឹងថានឹងមិនមានភាពងាយស្រួលខ្លាំងក្នុងការទាក់ចិត្តកីឡាករវ័យទើបតែ២២ឆ្នាំរូបនេះក្តី។ក្នុងកុងត្រាបច្ចុប្បន្នគេជឿជាក់ថាTorresនឹងអាចមានតម្លៃខ្លួនប្រមាណជា៤៣លានផោននៅលើទីផ្សារ។ ក្រៅតែពីក្លឹបកាំភ្លើងធំArsenalគេជឿជាក់ថាក៏នៅមានក្លឹបផ្សេងទៀតផងដែរដែលមានបំណងចង់បានTorresជាពិសេសគឺមេឃខៀវMan Cityដែលត្រូវបានគេដឹងថាបានតាមដានស្ថានភាពរបស់កីឡាករជិតស្និទ្ធបំផុតបន្ទាប់ពីArsenal៕ ប្រែសម្រួល:ស៊ុនលី