ប្លែកៗ

អ្នកបុរាណវិទូរកឃើញ ប្រាសាទ Megalithic អាយុ៣,០០០ ឆ្នាំប្រើដើម្បី ធ្វើ​ពិធីគោរពបូជា ព្រះគង្គា នៅប្រទេសប៉េរូសម័យ បុរាណ

ប៉េរូ៖ប្រាសាទMegalithic គឺជាប្រាសាទបុរាណមួយ ដែលមានអាយុកាល ៣០០០ ឆ្នាំត្រូវបានសាងសង់ ឡើសម្រាប់ធ្វើ ពិធីគោរពបូជា ព្រះគង្គានាសម័យនោះ ត្រូវបានរកឃើញដោយ ក្រុមបុរាណវិទូជនជាតិប៉េរូ នេះបើយោងតាមការ ចេញផ្សាយពី​ គេហទំព័រឌៀលីម៉ែល។

វិមានសាសនាមាន ប្រវែងជាង ១៣១ ហ្វីត និងមានទីតាំងស្ថិតនៅ ក្នុងប្រភពទឹកនៃទន្លេ Zaña Valley មានចម្ងាយប្រហែល ៥០០ ម៉ាយពីលីម៉ាដែលជារដ្ឋធានីទំនើប នៃប្រទេសប៉េរូ។ នៅខាងក្នុងប្រាសាទ បុរាណវិទូបានរកឃើញ មានរូបរាងការ៉េមួយដែល មានការផ្លាស់ប្តូរ ទំនងជា ត្រូវបានគេប្រើដើម្បីធ្វើពិធី គោរពបូជាព្រះគង្គាមានសារសំខាន់ ជាមួយទឹកដែលយក ចេញពីទន្លេទន្លេ Zaña Valley។

រចនាសម្ព័ន្ធ Megalith ត្រូវបានគេរកឃើញ នៅទីតាំង Huaca El Toro ក្នុងតំបន់ Lambayeque នៃប្រទេសប៉េរូដោយក្រុមដឹកនាំដោយលោក Walter Alva ជាអ្នកបុរាណវិទ្យាដែលបានរកឃើញ ផ្នូររបស់ព្រះអម្ចាស់នៃស៊ីផានក្នុងឆ្នាំ ១៩៨៧ ។ ប្រាសាទនេះ នៅតែមាននៅសល់នៃដុំថ្មធំ ៗ និងជណ្តើរវែងមួយ។
វេជ្ជបណ្ឌិត Alva បាននិយាយថា របកគំហើញនេះមានលក្ខណៈប្លែកពីគេពីព្រោះវាជាស្ថាបត្យកម្ម megalithic តែមួយគត់នៅ Lambayeque ។

ទីតាំងនេះត្រូវបានរកឃើញកាលពីខែតុលាប៉ុន្តែព័ត៌មាន នៃការរកឃើញរបស់វាត្រូវបាន​ ពន្យារពេលដើម្បីកាត់បន្ថយហានិភ័យ នៃអ្នកប្រមាញ់កំណប់យក វត្ថុបុរាណដែលមិនត្រូវបានធានា៕ ដោយ៖លី ភីលីព

Most Popular

To Top