នៅពេលដែលប្រពន្ធមានផ្ទៃពោះ ស្វាមីគ្រប់រូបគួរតែបំពេញកាតព្វកិច្ចមួយចំនួនដូចខាងក្រោម ៖ នៅពេលដែលប្រពន្ធមានផ្ទៃពោះ អ្នកគួរតែចងចាំគ្រប់ពេលវេលាថាប្រពន្ធអ្នកកំពុងតែពរជីវិតមួយទៀតក្នុងពោះ ដូចនេះអ្នកគួរតែចេះថ្នាក់ថ្នម និងយល់ចិត្តប្រពន្ធគ្រប់ពេល មិនគួរតែងតែឈ្លោះប្រកែកគ្នាជាមួយគេឡើយ។ ម្យ៉ាងទៀតអ្នកគួរតែជួយធ្វើការងារផ្ទះប្រពន្ធ ដោយឲ្យគេសម្រាកឲ្យបានគ្រប់គ្រាន់ ហើយញ៉ាំឲ្យបានគ្រប់ ទើបមិនខ្វះសារធាតុចិញ្ចឹមដែលអាចធ្វើឲ្យកូនលូតលាស់បានល្អ។ ជាងនេះទៅទៀតអ្នកគួរតែមើលសៀវភៅដែលទាក់ទងនឹងការមានផ្ទៃពោះ និងពេលសម្រាលឲ្យបានច្រើន ទើបអ្នកអាចជួយប្រពន្ធបាន។ ក្រោយពេលដែលប្រពន្ធសម្រាលកូនរួច អ្នកគួរតែរៀបចំបន្ទប់ឲ្យមានអនាម័យ និងផាសុខភាពដើម្បីឲ្យប្រពន្ធ និងកូនអាចរស់នៅក្នុងបរិស្ថានដែលល្អមួយ។ អ្នកក៏ត្រូវតែអានសៀវភៅដែលទាក់ទងនឹងការមើលថែទាំកូនជាមួយប្រពន្ធដែរ ដើម្បីអាចដឹងពីរបៀបមើលថែជាមួយគ្នា។ នៅពេលដែលប្រពន្ធទើបតែសម្រាលហើយគេនឹងអាចនឿយហត់ជាខ្លាំង។...
មនុស្សទូទៅធ្លាប់បានគិតថា ជំងឺឈឺសន្លាក ឈឺឆ្អឹងកង ក ស្មា ខ្នង ចង្កេះ ជង្គង់ សុទ្ធតែទាមទារព្យាបាល ដោយការវះកាត់ជាមួយមុខកាំបិត ឬប្រើប្រាស់ពេលវេលាយូរ និងថ្នាំច្រើន ជាពិសេសចំណាយលើការព្យាបាលអស់ថវិកាច្រើន ។ ការគិតទាំងអស់នេះ បានក្លាយជាបញ្ហា ដល់អ្នកជំងឺមួយចំនួន មកទល់នឹងបច្ចុប្បន្ន ប៉ុន្តែនៅពេលនេះ មិនគួរមានការបារម្ភ បែបនេះទៀតនោះទេ គ្លីនិក...
បើសិនជាការឈឺកែងជើងអ្នកកើតឡើងនៅខាងក្រោមបាតកែងជើងតែម្តង នោះវាទំនងជាបណ្តាលមកពីការរលាកសរសៃនៅបាតជើង (Plantar Fasciitis) នោះតែម្តង។ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)បើសិនជាការឈឺចាប់នៅខាងក្រោយកែងជើងវិញ នោះអាចជាការរលាកសរសៃខាងកែងជើង (Achilles Tendinitis) វិញ។ ទោះបីជាការឈឺកែងជើងជារោគសញ្ញាដ៏កម្រនៃជំងឺធ្ងន់ធ្ងរក៏ដោយក៏វាអាចរំខានដល់សកម្មភាពធម្មតាៗរបស់អ្នក ជាពិសេសការហាត់ប្រាណបានដែរ។ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមបើសិនជាមានអាការៈដូចខាងក្រោមនេះ៖ ឈឺចាប់ធ្ងន់ធ្ងរ និងហើមនៅក្បែកែងជើង មិនអាចបតប្រអប់ជើងចុះក្រោមបាន ឬលើកម្រាមជើងដើម្បីដើរធម្មតាបាន ឈឺកែងជើងផ្សំគ្នានឹងក្តៅខ្លួន ស្ពឹក ឬឈឺឈៀបៗនៅកែងជើង ឈឺកែងជើងធ្ងន់ធ្ងរភ្លាមៗក្រោយពីមានរបួសរួច...
តៃយួន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ថា រដ្ឋបាលអវកាសជាតិចិន (CNSA)បានឲ្យដឹងថា កាលពីថ្ងៃអាទិត្យ ប្រទេសចិន បានបាញ់បង្ហោះផ្កាយ រណបថ្មីមួយសម្រាប់តាមដាននៅ ភពផែនដី ដែលមានឈ្មោះថា Gaofen-7 ដែលនឹងដើរតួយ៉ាងសំខាន់មួយនៅក្នុងការស្ទង់ទិន្នន័យនៅលើដី និង ផែនទី តំបន់ទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការស៊ើបអង្កេតស្ថិតិ ។ CNSA...
កម្មវិធីកម្សាន្តដែលមានអ្នកប្រើប្រាស់ប្រមាណ ២៦,៥ លាននាក់នៅសហរដ្ឋអាមេរិក TikTok បច្ចុប្បន្នកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់រដ្ឋាភិបាល ជុំវិញការព្រួយបារម្ភថាកម្មវិធីដ៏ធំមួយនេះមានលួចបញ្ជូនទិន្នន័យសម្ងាត់ទៅកាន់ប្រទេសចិន។ មិនខុសពីការចោទប្រកាន់ទៅលើក្រុមហ៊ុន Huawei ដែលលោក Donald Trump បានដាក់បម្រាមទៅលើក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិនមួយនេះតាំងពីខែឧសភា និងបញ្ឈប់មិនឲ្យក្រុមហ៊ុនក្នុងស្រុកចាប់ដៃគូសហការទៀតផង។ សារព័ត៌មាន Reuters បានចុះផ្សាយថារដ្ឋាភិបាលអាមេរិកកំពុងបើកការស៊ើបអង្កេតយ៉ាងសកម្មទៅលើកម្មវិធីដែលមានមូលដ្ឋានក្នុងទីក្រុងប៉េកាំង TikTok ស្ថិតក្រោមទ្រនំនៃក្រុមហ៊ុនមេ ByteDance។ ជាងនេះគណៈកម្មាធិការ CFIUS ក៏បានបើកការពិនិត្យយ៉ាងដិតដល់ដើម្បីឲ្យធានាបានថាជុំវិញកិច្ចព្រមព្រៀងដែល...
ក្នុងការប្រកួតពានរង្វាន់ PREMIER LEAGUE សប្ដាហ៍ទី ១១ យប់មិញនេះក្រុម Everton ត្រូវស្វាគមន៍ក្រុម Spurs ដែលបញ្ចប់ទៅដោយលទ្ធផល ១-១ ។ យ៉ាងណាមិញ គេសង្កេតឃើញមានការទង្គិចគ្នារហូតដល់បានកាតលឿង និងកាតក្រហមមួយសន្លឹកត្រូវដេញចេញពីទីលាន ក្រោយពេលដែលកីឡាករឆ្នើមរបស់ Spurs ឆូសជើង Andre Gomes កីឡាករ Everton...
The Sunsports ចេញផ្សាយ នៅថ្ងៃសៅរ៍ទី២ខែវិច្ឆិកានេះ បានឲ្យដឹងថាវិរៈបុរសរបស់ក្លឹប Evertonលោក Tim Cahill បានបង្ហាញអារម្មណ៍ រីករាយខ្លាំងហួស ការរំពឹងទុក្ខ នៅពេលដែលកូនប្រុស របស់ខ្លួន បានចូលរួមជាផ្លូវការ ជាមួយនឹងក្លឹប Everton នេះផងដែរ។ កូនប្រុសរបស់ Cahill ដែលមានឈ្មោះថា Shae បានចូលរួមក្នុងឈុតយុវជនរបស់ក្លឹប...
The Sunsports ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ខែវិច្ឆិកា បានសរសេរថា អតីតកីឡាករអ្នកចាំទីកាំភ្លើងធំ Arsenal កីឡាករ Wojciech Szcezesny កំពុងត្រូវបានគេជឿជាក់ ស្ថិតនៅក្នុងកិច្ចចចារមួយ ក្នុងការបន្តកុងត្រារយៈពេលវែង ជាមួយនឹងក្លឹបជើងឯកអ៊ីតាលី Juventus ក្នុងរយៈពេលដល់ ទៅ៥ឆ្នាំទៀត។ កីឡាករអ្នកចាំទីប៉ូឡូញរូបនេះ ត្រូវបានក្លឹបកាំភ្លើងធំ Arsenal សម្រេចចិត្តលក់ ចេញដោយសារតែជឿជាក់ថា រូបគេមិនល្អគ្រប់គ្រាន់សម្រាប់...
បរទេស:ស្ថាបនិកក្រុមហ៊ុន ផលិតស្មាតហ្វូនដ៏ល្បីមួយ របស់ប្រទេសចិន ដែលមានឈ្មោះថា Smartisan Technology ត្រូវបានរារាំង មិនឱ្យធ្វើការហោះហើរ ផងការធ្វើដំណើរ ជាមួយនឹងរថភ្លើងល្បឿនលឿនផង មកដល់ពេលនេះ។ Smartisan ត្រូវបានគេមើលឃើញថា ជាក្រុមហ៊ុនដ៏សំខាន់ និងឆ្នើមមួយនៅក្នុងវិស័យ ស្មាតហ្វូនរបស់ប្រទេសចិន ហើយត្រូវបានគេស្គាល់ យ៉ាងច្បាស់ផងដែរតាមរយៈស្ថាបនិក ដ៏ខ្លាំងរបស់ខ្លួនគឺលោក Luo Yonghao ។...
The Mirror នៃចក្រភពងអង់គ្លេស ចេញផ្សាយនៅថ្ងៃសៅរ៍ទី២ ខែវិច្ឆិកានេះ បានឲ្យដឹងថាវិ រៈបុរសក្លឹប Liverpool លោក Steven Gerrard កំពុងស្ថិតនៅក្នុងគោលដៅ សម្រាប់ជំនួសតំណែង របស់លោក Klopp នៅពេលដែលបុរសអាល្លឺម៉ង់រូបនេះ សម្រេចចិត្តចាកចេញ នាពេលណាមួយក្នុងពេលខាងមុខ។ Gerrard ដែលបច្ចុប្បន្នមានវ័យ៣៩ឆ្នាំ កំពុងធ្វើការងារជាគ្រូបង្វឹករបស់ក្លឹប Rangers...