អាមេរិក៖ នេះយោងតាមការចេញផ្សាយពីគេហទំព័រ MSNបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft លែងធ្វើការអាប់ដេត WordPad ទៀតហើយ ព្រមទំាងគ្រោងនឹងដក Word Processor ចេញពី Windows នាពេលអនាគតថែមទៀតផង ។ កម្មវិធីយក្សនឹងណែនាំជំនួសឲ្យ Microsoft Word ជាកម្មវិធីដំណើរការបង់ប្រាក់របស់ខ្លួនដែលតែងតែមានលក្ខណៈពិសេសច្រើនជាងកម្មវិធី WordPad មូលដ្ឋានដែលបានដឹកជញ្ជូនជាផ្នែកមួយនៃ Windows...
ចិន៖ នេះបើយោងតាម TechInsights ជាក្រុមហ៊ុនស្រាវជ្រាវវត្ថុធាតុដើមដ៏សំខាន់មួយបានឲ្យដឹងថា បន្ទះឈីប Kirin 9000S របស់ក្រុមហ៊ុន Huawei ដែលផ្តល់ថាមពលដល់ស្មាតហ្វូន Mate 60 Pro ថ្មីរបស់ Huawei ត្រូវបានពាក្យចចាមអារ៉ាមថា ផលិតដោយ SMIC មានមូលដ្ឋាននៅប្រទេសចិន ដោយប្រើដំណើរការផលិត និង 7nm-class...
ភ្នំពេញ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០២៣ ក្រុមហ៊ុន Zuellig Pharma Therapeutic បានចាក់បង្ហាញពីខ្លឹមសារវីឌីអូអំពីយុទ្ធនាការណ៍ស្នាមញញឹមដែលទាក់ទងទៅនឹងម៉ាកយីហោឈានមុខគេរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាគឺ Doliprane នៅរោងភាពយន្ត Legend Eden Garden។ កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ ជាប្រទេសដែលពោរពេញដោយស្នាមញញឹម “ស្នាមញញឹមជានិមិត្តសញ្ញាតំណាងឱ្យប្រជាជនកម្ពុជា” ជាសកលកម្ពុជា...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េខាងត្បូង ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃអាទិត្យនេះថា កាលពីព្រឹកថ្ងៃសៅរ៍ ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយចំនួន២គ្រាប់ នៅក្នុងសមយុទ្ធវាយប្រហារនុយក្លេអ៊ែរ ដោយក្លែងធ្វើ ដែលត្រូវបានរចនាឡើងដើម្បីផ្ញើការព្រមានមួយ ប្រឆាំងនឹងការវាយលុកមួយទៀតរបស់សហរដ្ឋអាមេរិក ។ គ្រាប់មីស៊ីលដែលមានបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ត្រូវបានបាញ់ចេញពីច្រាំងនៃទន្លេ Chongchon ឆ្ពោះទៅកាន់ដែនទឹកនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ...
ញ៉ូដេលី៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ថា បេសកកម្មចុងក្រោយបំផុតនៅក្នុងកម្មវិធីអវកាសដ៏មហិច្ឆតារបស់ប្រទេសឥណ្ឌា បានធ្វើឡើងនៅថ្ងៃសៅរ៍នេះ នៅក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ចំណុចកណ្តាលនៃប្រព័ន្ធព្រះអាទិត្យ ដែលមានរយៈពេល១សប្តាហ៍បន្ទាប់ពីការចុះចតដោយជោគជ័យនៅលើភពព្រះចន្ទ្រ ។ យានអវកាស Aditya-L1 បានបើកដំណើរការភ្លាមៗនៅមុនថ្ងៃត្រង់ជាមួយ នឹងការផ្សាយបន្តផ្ទាល់ដែលបង្ហាញ ពីអ្នកទស្សនារាប់រយនាក់បានស្រែកហ៊ោយ៉ាងកញ្ជ្រៀវប្រជែងនឹងសំឡេងដ៏រំពង នៃការបង្ហោះឡើងរបស់គ្រាប់រ៉ុក្កែត ។ លោក Narendra Modi នាយករដ្ឋមន្ត្រី...
ភ្នំពេញ៖ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ទទួលបាន ៣ ពិន្ទុក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ នៅទីលានបាល់ទាត់វិទ្យាល័យច្បារអំពៅ បន្ទាប់ពីយកឈ្នះលើគូប្រកួតនៅថ្ងៃបើកឆាកដំបូង។ ក្រុមបាល់ទាត់វ័យចាស់គួបៃ ឌីកា ជាក្រុមមួយដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ទ្រទ្រង់មូលនិធិមន្ទីរពេទ្យ គន្ធបុប្ផារដូវកាសទី ២ ឆ្នាំ២០២៣ ក្រោយពីយកឈ្នះក្រុមបាល់ទាត់វ័យចាស់ហនុមានក្នុងលទ្ធផលបច្ចេកទេស ៤...
គ្រូបង្វឹករបស់ក្លឹប Brighton លោក Roberto De Zerbi បានលើកសរសើរកីឡាករខ្សែប្រយុទ្ធវ័យក្មេង Evan Ferguson នៅក្រោយការរកបានគ្រាប់បាល់៣គ្រាប់ទល់នឹងក្រុម Newcastle កាលពីយប់មិញថានឹងអាចក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុតរបស់អឺរ៉ុប នៅពេលណាមួយ។ កីឡាករខ្សែប្រយុទ្ធសញ្ជាតិអៀរឡង់ វ័យត្រឹមតែ១៨ឆ្នាំរូបនេះបានចាប់ផ្តើមបង្ហាញខ្លួនរដូវកាលថ្មីបានយ៉ាងអស្ចារ្យ ដោយក្នុងនោះជាក់ស្តែងទំរង់ប្រយុទ្ធកាលពីយប់មិញ ដែលមិនត្រឹមតែអាចរកគ្រាប់បាល់បានច្រើននោះទេ ហើយថែមទាំងអាចបង្ហាញខ្លួនទំរង់លេងយ៉ាងល្អទៀតផង។ លោក De Zerbi បានថ្លែងបែបនេះថា៖...
The Goal ចេញផ្សាយនៅថ្ងៃនេះបានសរសេរថា អតីតតារាឆ្នើមម្នាក់របស់ក្លឹបតោខៀវ Chelsea គឺលោក Frank Leboeuf បានបង្ហាញអំពីការមិនសប្បាយចិត្ត ដោយសារតែក្លឹបបានចំណាយលុយយ៉ាងច្រើនប៉ុន្តែមិនចំគោលដៅដ៏ល្អម្នាក់នោះឡើយ។ លោក Leboeuf បានចំណាយពេលអស់រយៈពេល៦រដូវកាលជាមួយនឹងក្លឹបតាំងតែពីចន្លោះឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០១បានលើកឡើងថាក្លឹបតោខៀវ Chelsea គួរតែមានជំរើសល្អជាងល្អជាកីឡាករ Moises Caicedoដែលក្លឹបបានចំណាយលុយ១១៥លានផោន។ បន្ថែមទៅលើបញ្ហានេះលោក Leboeuf បានពោលថា៖ ខ្ញុំគិតថា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអូទ្រីស Alexander Schallenberg បាននិយាយកាលពីដើមសប្តាហ៍កន្លងមកថា មកទល់ពេលនេះក្រុមហ៊ុនប្រមាណជា៩០ភាគរយ នៃអាជីវកម្មលោកខាងលិច ដែលមានវត្តមាននៅក្នុងប្រទេសរុស្ស៊ី មុនពេលជម្លោះជាមួយអ៊ុយក្រែន ផ្ទុះឡើងនៅតែបន្តដំណើរការនៅក្នុងប្រទេសនេះនៅឡើយ។ ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Zeitung លោក Schallenberg ក៏បានគូសបញ្ជាក់ថា ដោយឡែកក្រុមហ៊ុនរុស្ស៊ី ក៏នៅតែបន្តសកម្មនៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់ ខណៈដែលការពឹងផ្អែករបស់ទីក្រុងវីយែនលើការផ្គត់ផ្គង់ឧស្ម័ន ពីប្រទេសដែលរងទណ្ឌកម្មនៅតែមានកម្រិតខ្ពស់នៅឡើយ។...
សិង្ហបុរីជាប់ជាប្រទេសមានអ៊ីនធឺណិតអចល័ត (សំដៅលើអ៊ីនធឺណិតក្នុងអគារ ឬ តាមផ្ទះ) លឿនជាងគេក្នុងពិភពលោក។ នេះបើតាមសន្ទស្សន៍ Speedtest នៅឆ្នាំ២០២២។ បើតាមប្រភពខាងលើ អ៊ីនធឺណិតអចល័តនៅសិង្ហបុរីមានល្បឿនសរុប ២៣៤ម៉េហ្គាបៃត៍/វិនាទី។ បន្ទាប់ពីសិង្ហបុរីគឺ ប្រទេសឈីលី បន្តមកទៀតគឺ ចិន អារ៉ាបរួម ហុងកុង ហើយថៃ ដែលជាប្រទេសអាស៊ានមួយទៀត ជាប់លេខ ៦ ខាងអ៊ីនធឺណិតលឿនជាងលើលោក។...